បំណុល​ចិន

វេណេហ៊្សូអេឡា ខ្ចី​លុយ​ចិន​បន្ថែម​ដើម្បី​ស្ដារ​​​សេដ្ឋកិច្ច សន្យា​​សង​បំណុល​ជា​ប្រេង​និង​ធនធាន​រ៉ែ


រដ្ឋាភិបាល​វេណេហ៊្សូអេឡា ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​អន្តរជាតិ​មិន​ទទួល​ស្គាល់​នោះ បាន​សម្រេច​ខ្ចី​លុយ​ចិន ៥​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដោយ​សន្យា​សង​ត្រឡប់​ទៅ​វិញ​ជា​សាច់​ប្រាក់​សុទ្ធ ឬ​ក៏​ធនធាន​ប្រេង​និង​រ៉ែ​របស់​ប្រទេស​នេះ។
វេណេហ៊្សូអេឡា ខ្ចី​លុយ​ចិន​បន្ថែម​ដើម្បី​ស្ដារ​​​សេដ្ឋកិច្ច សន្យា​​សង​បំណុល​ជា​ប្រេង​និង​ធនធាន​រ៉ែ
ដោយ

សារព័ត៌មាន Bloomberg បាន​ចុះ​ផ្សាយ​ដូច្នេះ កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​វេណេហ៊្សូអេឡា លោក Simon Zerpa ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​ធានី​ប៉េកាំង ដើម្បី​បើក​ផ្លូវ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វេណេហ៊្សូអេឡា លោក Nicolas Maduro នា​ពេល​ខាង​មុខ។

Bloomberg បាន​ដក​ស្រង់​សម្ដី​លោក Simon Zerpa ដែល​បាន​ថ្លែង​ថា ចិន​បាន​យល់​ព្រម​ផ្ដល់​កម្ចី ៥​ពាន់​លាន​​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​វេណេហ៊្សូអេឡា យក​ទៅ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស ដែល​ជំរុញ​ឲ្យ​មាន​ចលាចល​សង្គម ការ​ប៉ុនប៉ង​បង្ក​ឃាតកម្ម និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយវត្ថុ​របស់​ប្រទេស។

បើ​តាម​សារព័ត៌មាន​អាមេរិក​មួយ​នេះ បូក​ជាមួយ​គម្រោង​កម្ចី​ថ្មី​នេះ​បន្ថែម​ទៀត វេណេហ៊្សូអេឡា​ជំពាក់​បំណុល​ចិន​ដល់​ទៅ​ជាង ៧០​ពាន់​លាន​ដុល្លារ​ហើយ ហើយ​ប្រទេស​តំបន់​អាមេរិក​ខាង​ត្បូង​មួយ​នេះ បាន​សន្យា​សង​ត្រឡប់​ទៅ​ចិន​វិញ​ជា​សាច់​ប្រាក់​សុទ្ធ ប៉ុន្តែ ក៏​សន្យា​សង​ត្រឡប់​ទៅ​ចិន​វិញ​ជា​ធនធាន​ប្រេង និង​រ៉ែ​មាស ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​យ៉ាង​ធ្ងន់​ធ្ងរ។

ចិន​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​នៅ​លើ​ពិភព​លោក​ចោទ​សួរ​ថា តើ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​លំដាប់​ទីពីរ​ពិភព​លោក​មួយ​នេះ កំពុង​ដាក់​អាណានិគម​លើ​បណ្ដា​ប្រទេស​នានា​តាមរយៈ​ការ​ផ្ដល់​កម្ចី​ដែល​មិន​អាច​សង​ត្រឡប់​ទៅ​វិញ​បាន ឬ​យ៉ាង​ណា។

កន្លង​មក ករណី​​មួយ​​បាន​កើត​ឡើង​ទៅ​លើ​ប្រទេស​ស្រីលង្កា ដែលត្រូវបាន​សារព័ត៌មាន​ធំៗ​ចុះ​ផ្សាយ​ថា បាន​ធ្លាក់​ចូល​ក្នុង​«អន្ទាក់​បំណុល»​របស់​ចិន ហើយ​ចុង​ក្រោយ ចិន​បាន​រឹបអូស​​យក​​កំពង់​ផែ Hambantota បន្ទាប់​​​ពី​ស្រីលង្កា​​ពុំ​មាន​លទ្ធភាព​សង​បំណុល ១​ពាន់​លាន​ដុល្លារ​ទៅ​ចិន​វិញ​នោះ៕




អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ នឹងបន្តលក់ភាគហ៊ុនកាន់តែច្រើន ពីព្រោះពិបាកដកដង្ហើមប្រកួតប្រជែង

ព័ត៌មាន
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ហាក់បីដូចជារាងថប់ដង្ហើម ចង្អៀតពិបាកក្នុងឈរជើងប្រកួតប្រជែងនៅក្នុង…

រៀន​មិន​ចប់​បាក់ឌុប តែ​ឥឡូវ​ក្លាយ​ជា​ថៅកែ​ហាងស៊ុប​មាន​លុយ​ច្រើនជាង​គេបំផុត​​នៅ​ចិន

ព័ត៌មាន
លោក Zhang Yong កើត​នៅ​ឆ្នាំ​1969 ជា​អ្នក​ស្រុក​ Jianyang នៃ​ខេត្ត​ស៊ីឈួន ប្រទេស​ចិន។ បុរស​វ័យ​ ៤៩ឆ្នាំ​រូប​នេះ រៀនសូត្រ​មិន​បាន​ចប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ