សវនាការ​សំណុំ​រឿង កឹម សុខា - ថ្ងៃទី២២ មករា ២០២០

វីដេអូគ្លីប​ចាក់​ក្នុង​សវនាការ លោក កឹម សុខា ថា គោល​បំណង​របស់​លោក​គឺ​អហិង្សា


លោក កឹម សុខា ដែល​តុលាការ​កំពុងតែ​កាត់​ទោស​ពី​បទ​ក្បត់ជាតិ បាន​និយាយ​នៅ​ក្នុង​វីដេអូ​គ្លីប កាលពី​ឆ្នាំ​២០១៣ ថា លោក​មិន​បាន​ព្យាយាម​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​លក្ខណៈ​ហិង្សា​នោះ​ទេ ពោល​គឺ​ចង់​បាន​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ខ្មែរ។
លោក កឹម សុខា និយាយទៅកាន់អ្នកសារព័ត៌មាន​នៅ​មុខ​គេហដ្ឋាន​របស់​លោក មុនចាកចេញទៅចូលរួមសវនាការ នៅតុលាការ នាថ្ងៃទី២២ មករា ២០២០។ រូបថត៖ VOA Khmer
ដោយ

វីដេអូ ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង និង​ត្រូវ​បាន​ដាក់​ជា​ភ័ស្តុតាង​ដោយ​លោក កឹម សុខា ផ្ទាល់ កាលពី​សប្តាហ៍​មុន​នោះ លោក កឹម សុខា បាន​និយាយ​ថា គោល​ជំហរ​របស់​លោក និង​គណបក្ស​សង្រ្គោះ​ជាតិ គឺ អហិង្សា។

លោក កឹម សុខា បាន​និយាយ​នៅ​ក្នុង​វីដេអូ​គ្លីប​នោះ ដូច្នេះ​ថា ”យើង​ចង់​ឲ្យ​ខ្មែរ​ហូរ​ឈាម​ទៀត​អត់? ឆ្លើយ​ថា អត់ចង់។”

លោក កឹម សុខា បាន​និយាយ​បន្ត​ថា ”យើង គណបក្ស​សង្រ្គោះ​ជាតិ អត់​ប្រើ​អំពើ​​ហិង្សា​ជា​ដាច់​ខាត បង​ប្អូន​ណា ចង់​ប្រើ​អំពើ​ហិង្សា បង្ខំ​ពួកខ្ញុំ​យ៉ាង​ណា ក៏​ពួកខ្ញុំ​មិន​ធ្វើ​ដែរ ព្រោះ ខ្ញុំ​ស្តាយ​ឈាម​ខ្មែរ​ណាស់ ខ្ញុំ​អត់​ចង់​ធ្វើ​ទេ។”

នៅ​ក្នុង​វីដេអូ​នោះ​ដែរ លោក កឹម សុខា ក៏​បាន​និយាយ​ដែរ​ថា បាន​បើក​វិទ្យុ​មុន​គេ នៅ​ក្នុង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​អាមេរិកាំង​ឱ្យ​ជួល ដើម្បី​ផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន។

ជាមួយគ្នានោះ​ដែរ អាមេរិកាំង​ក៏​ធ្លាប់​សុំ​ក្រសួង​ព័ត៌មាន​ឱ្យ​អាជ្ញាប័ណ្ណ ដល់​វិទ្យុ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ផងដែរ ប៉ុន្តែ រដ្ឋាភិបាល​បាន​ថា អត់​មានទេ​ហ្វ្រេកង់ ពេញ​អស់​ហើយ។ នេះ​បើ​យោង​តាម​លោក កឹម សុខា ដែល​និយាយ​ក្នុង​វីដេអូ​នោះ។

លោក កឹម សុខា ក៏​បាន​អះអាង​ថា អាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ ដល់​លោក ម៉ម សុណង់ដូ ដើម្បី​ដំឡើង​វិទ្យុ​គាត់​ឲ្យ​ខ្លាំង​ដើម្បី​ចាក់​សំឡេង​របស់​គាត់​ពី​វេទិកា​សាធារណៈ​បាន​រាល់​ថ្ងៃ។

លោក កឹម សុខា បាន​អះអាង​ថា ” វិទ្យុ​នេះ កើត​ឡើង​ដោយសារ​ខ្ញុំ រក​លុយ​ពី​អាមេរិក មក​ជួយ​ដំឡើង​​ឲ្យ​បាន​៥​គីឡូវ៉ាត់ ហើយ​ដំឡើង​ហើយ ខ្ញុំ​ជួល​ម៉ោង​គាត់​ទៀត”៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមជិតសម្រេចមហិច្ឆតា FTA ជាមួយអឺរ៉ុប ខណៈកម្ពុជាកំពុងស្រពិចស្រពិលនឹង​រឿង ព្យួរ ឬមិនព្យួរ EBA ?

ព័ត៌មាន
ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៃការព្យួរ ឬមិនព្យួរ EBA ដោយសហភាពអឺរ៉ុបនោះ ប្រទេសវៀតណាមឯណោះវិញ កំពុងតែរី…

ចិនដាក់ចេញវិធានការ ធានាស្ថិរភាពថ្លៃសាច់ជ្រូកអំឡុងបុណ្យចូលឆ្នាំចិន

ព័ត៌មាន
រដ្ឋាភិបាលចិន នឹងដាក់វិធានការដើម្បីធានាស្ថិរភាពតម្លៃសាច់ជ្រូក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ដោយបានធ្វើឲ្យតម្លៃសាច់ជ្រូកដែលលក់តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ