វ៉ាក់សាំងកូវីដ១៩វៀតណាម

ក្រោយផលិតបានវ៉ាក់សាំងកូវីដ-១៩ដោយខ្លួនឯងវៀតណាមបានចាក់សាកល្បងលើមនុស្សជាលើកទី២


ស្ងាត់ៗប្រទេសក្បែរខាងរបស់កម្ពុជាយើង គឺវៀតណាមបានសង្ងំផលិតបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២ប្រភេទដោយខ្លួនឯងកាលពីឆ្នាំ២០២០ ថែមទាំងបានធ្វើការចាក់សាកល្បងលើខ្លួនមនុស្សលើកទី១រួចហើយកាលពីពេលកន្លងទៅ។ វ៉ាក់សាំងទាំងពីរប្រភេទនោះ មានឈ្មោះថា វ៉ាក់សាំង Covivac និង Nanocovax ។ ហើយនៅសប្តាហ៍មុននេះ វៀតណាមទើបបានធ្វើតេស្តសាកល្បងជាលើកទី២ នៃវ៉ាក់សាំង Covivac លើមនុស្សដែលជាអ្នកស្ម័គ្រចិត្តចំនួន ៣០០នាក់ផងដែរ។
វ៉ាក់សាំងកូវីដ១៩ដែលវៀតណាមបានផលិតដោយខ្លួនឯង រូបភាព៖ VNA
ដោយ

តើ​វ៉ាក់សាំង​ប្រភេទ Covivac ដែល​វៀតណាម​ផលិត​បាន​នេះ មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ?

វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ប្រភេទ Covivac របស់​វៀតណាម​ត្រូវ​បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ឡើង​ដោយ  វិទ្យាស្ថាន​ជាតិ​វ៉ាក់សាំង ជីវសាស្ត្រ និង​វេជ្ជសាស្ត្រ​របស់​វៀតណាម​។ Covivac ត្រូវ​បាន​អ្នកជំនាញ​សុខាភិបាល​វៀតណាម​អះអាង​ថា មាន​ប្រសិទ្ធភាព​ការពារ​វីរុស​កូ​វី​ដ​-១៩ ដែល​បំ​លែងខ្លួន​ប្រភេទ​ថ្មី ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា វា​អាច​មាន​ប្រសិទ្ធិ​ភាព​ប៉ុន្មាន​ភាគរយ​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​មើល​ពី​លទ្ធផល នៃ​ការ​ចាក់​សាកល្បង​លើ​ខ្លួន​មនុស្ស​ទាំង ៣​លើក​ជា​មុន​សិន​។ ហើយ​បច្ចុប្បន្ន វ៉ាក់សាំង​វៀតណាម Covivac នេះ ទើប​ចាក់​សាកល្បង​លើ​មនុស្ស​បាន​ចំនួន​២​ដង​ប៉ុណ្ណោះ​។

Covivac តម្រូវ​បាន​គេ​ប៉ាន់​ស្មានថា អាច​នឹង​មាន​តម្លៃ ៦​ម៉ឺន​ដុ​ង ឫ​ស្មើនឹង​ប្រមាណ ២,៦​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​មួយ​ដូ​ស​។

ដោយឡែក សម្រាប់​វ៉ាក់សាំង​វៀតណាម​មួយ​ប្រភេទ​ទៀត ដែល​ផលិត​និង​ស្រាវជ្រាវ​ដោយ វិទ្យាស្ថាន​ឱសថ​សាស្ត្រ និង​ជីវ​បច្ចេកវិទ្យា ណា​ណូ​ជេន (Nanogen) របស់​វៀតណាម​មានឈ្មោះ​ថា NanoCovax ត្រូវ​បាន​អភិវឌ្ឍ​ដល់​ដំណាក់កាល​សាកល្បង​លើ​ខ្លួន​មនុស្ស​ជុំ​ទី​២​ដូច Covivac ដែរ​កាលពី​ខែកុម្ភៈ​កន្លង​ទៅ​។ លទ្ធផល​ពី​ប្រសិទ្ធិ​ភាព​របស់​វា នឹង​ចេញផ្សាយ​នៅ​ក្នុង​ខែឧសភា​ខាង​មុខ​។ 

ប្រទេស​វៀតណាម រំពឹង​ថា ថ្នាំ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ផលិត​ដោយ​ខ្លួនឯង​នេះ អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ពេញលេញ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​។ ក្រៅ​តែ​ពី​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង វៀតណាម​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស​មក​ចាក់​ឲ្យ​ពលរដ្ឋ​ខ្លួន​បាន​មួយ​ចំនួន​ហើយ​ដែរ ហើយ​វៀតណាម​ក៏ កំពុង​ចរចា​ក្នុង​ការ​នាំ​យក​វ៉ាក់សាំង របស់​អា​មេ​រិ​ក​-​អា​ល្លឺ​ម៉​ង់ Pfizer-BioNTech និង វ៉ាក់សាំង Sputnik V របស់​រុ​ស្សី ក្នុង​ចំនួន​សរុប​១៥០​លាន​ដូ​ស នៅ​ក្នុងឆ្នាំនេះ សម្រាប់​ចាក់​ជូន​ប្រជាជន​ប្រហែល​៧០% នៃ​ចំនួន​ប្រជាជន​សរុប​ផង​ដែរ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រើ​ អេស៊ីលីដា​ម៉ូបាល​ ក្នុង​ការទូទាត់ ផ្ទេរ ដកប្រាក់ បង់ថ្លៃ​​ផ្សេងៗ ជួយ​​បញ្ជៀស​ពី​ហានិភ័យ​​ជំងឺ​ឆ្លង​ និង​​មិន​អស់​ថ្លៃ​សេវា

ព័ត៌មាន
កូវីដ-១៩​បាន​និង​កំពុង​វាយលុក​កាន់តែខ្លាំង និង​បាន​បន្ត​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​កាន់តែច្រើន​ឡើង​គួរឱ្យ​ព្រួយ​បារម្ភ​បំផុត ដែល​…

អគ្គនាយកដ្ឋានពន្ធដារបង្ហាញឈ្មោះក្រុមហ៊ុនធំៗចំនួន ៣០ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាឆ្នាំ២០២០ មានការជួបប្រទះនៅការរាតត្បាតនៃមេរោគកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធដារនៅតែរក្សាបានការប្រមូលចំណូលជាមួយកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ