Advertisement
អត្ថបទ​ពាណិជ្ជកម្ម

ធ្វើដំណើរប្រកបដោយផាសុក​ភាព និង​ទស្សនា​ទីក្រុង​ហាណូយ ជាមួយ​សេវា SkyBoss របស់ Vietjet


ភ្នំពេញ/សៀមរាប (ថ្ងៃទី១៩ ខែមិថុនា)៖ ភាពរំភើបកាន់តែច្រើន នឹងកើតឡើងនារដូវក្តៅនេះ ខណៈដែលក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​កំពូល​របស់​វៀតណាម Vietjet នឹង​ផ្តល់​សំបុត្រ​ហោះហើរ​ចំនួន​១​លាន​សន្លឹក ដែល​មាន​តម្លៃ​ចាប់​ពី ០ (សូន្យ) ដុល្លារ​អាមេរិក រយៈពេល៣ថ្ងៃ នៅ​ចន្លោះ​ថ្ងៃទី១៩ និងទី២១ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់​រាល់​ជើង​ហោះហើរ​ទាំង​អស់​ទូទាំង​ទ្វីប​អាស៊ី។
ដោយ

លោក​អ្នក​អាច​ទទួល​បាន​សំបុត្រ​ដ៏​ពិសេស​ទាំងនេះ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល អំឡុងរយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមិថុនា។ ការផ្តល់ជូន​នេះ មាន​សុពលភាព​សម្រាប់​រាល់​ជើង​ហោះហើរ​ទាំង​អស់ នៅ​ចន្លោះ​ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៩ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយ​សំបុត្រ​ទាំងអស់ អាច​រក​ជាវ​បាន​នៅ​លើ​គេហទំព័រ www.vietjetair.com។ 

សូមកុំខក​ខាន​ឱកាសនេះ ដើម្បីទទួលបាន​សំបុត្រ​ពិសេស​មួយ និងធ្វើឲ្យការហោះហើរជា​ទៀងទាត់​របស់​លោក​អ្នក ក្លាយ​ជា​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព ប្រណីតភាព និង​មាន​ភាព​រហ័ស ជាពិសេស។ 

ជាមួយ​នឹង​បណ្តាញ​ហោះហើរ​ដ៏​ទូលំ​ទូលាយ​របស់ Vietjet ដែល​ផ្តល់​ជូន​ផ្លូវ​ហោះហើរ​ចំនួន​១០៨ ទៅកាន់​គោលដៅ​ជាច្រើន ដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិនដីគោក ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង​ក្នុង​ប្រទេស​វៀតណាម រាល់ទីក្រុង និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់ៗ​ទាំង​អស់​ទូទាំង​ទ្វីប​អាស៊ី នឹង​កាន់តែ​ផ្តល់​ភាព​ងាយ​ស្រួល សម្រាប់​ការ​ធ្វើ​ដំណើរ​បែប​កម្សាន្ត និង​ពាណិជ្ជកម្ម​ដ៏​មាន​អត្ថប្រយោជន៍ ពី​ប្រទេស​កម្ពុជា។ 

ចាប់ផ្តើម​ជាមួយ​នឹង​ជើង​ហោះហើរ​មួយ​ពី​ខេត្ត​សៀមរាប ទៅកាន់​ទីក្រុង​ហាណូយ ដែល​ជា​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​គមនាគមន៍​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក្នុង​ប្រទេស​វៀតណាម ដើម្បី​បើក​ពិភព​នៃ​ឱកាស​ទាំង​មូល​ថ្មី​មួយ។ 

បុគ្គលិករបស់Vietjet ត្រៀមខ្លួនរួចរាល់ក្នុងការបម្រើជូននូវសេវាប្រកបដោយគុណភាពខ្ពស់ទៅកាន់អតិថិជន

ហាណូយ ដែល​ជា​បេះដូង​របស់​វៀតណាម គឺជាទីក្រុងមួយ​ក្នុង​ចំណោម​ទីក្រុង​ដ៏​ធំ​ដែល​មាន​ភាព​ស្រស់​ស្អាត​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ការប្រជុំ​ដោយ​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង ឡោមព័ទ្ធ​ដោយ​បឹង​ដ៏​ស្រស់​ស្អាត ហាង​តាម​ដង​វិថី​ដ៏​វែង​អន្លាយ វត្ត​អារាម​នានា អាហារ​ដ៏ឈ្ងុយឆ្ងាញ់ និងកន្លែងកម្សាន្តនាពេលរាត្រីដ៏រំភើបរីករាយ នឹងធ្វើឲ្យគ្រប់គ្នាចង់ធ្វើដំណើរ​ទៅ​កម្សាន្ត​ក្នុង​រយៈពេល​ដ៏​ខ្លី ​ពីប្រទេស​កម្ពុជា ស្រប​ពេល​អ្នក​ធ្វើ​ដំណើរ​បែប​អាជីវកម្ម ក៏អាច​រីករាយ​ទៅនឹង​ការ​ទិញ​ទំនិញ​នៅ​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ប្រទេស​វៀតណាម ផងដែរ។ 

ប្រសិនបើលោកអ្នកមានពេលសម្រាកត្រឹមតែ១ថ្ងៃ​នៅ​ទីក្រុង​ហាណូយ លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅ​អគារ Imperial Citadel of Thang Long ដែលជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​បេតិកភណ្ឌពិភព​លោក​របស់​អង្គការ​យូណេស្កូ ក្នុង​ប្រទេស​វៀតណាម។ លោកអ្នកក៏អាចទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព ដូចជា នៅ​ប្រាសាទ Temple of Literature ដែល​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ស្នាដៃ​ស្ថាបត្យកម្ម​ប្រពៃណី​វៀតណាម ពីសតវត្សរ៍ទី១១ ផងដែរ។

ធ្វើដំណើរទស្សនាកិច្ចនៅប្រាសាទ Temple of Literature ក្នុងទីក្រុងហាណូយ

លោកអ្នកអាច​សម្រាក​លំហែ​ក្បែរ​បឹង Hoan Kiem ដែល​ជា​តំបន់​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ។ ការដើរ​កម្សាន្ត​ឆ្លង​ស្ពាន Huc Bridge នឹង​នាំ​លោកអ្នក​ទៅ​កាន់​ប្រាសាទ​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ​ថា Ngoc Son Temple ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​សាសនា​ព្រះពុទ្ធ។

ហាណូយ គឺជាទីក្រុងដ៏ល្បីល្បាញ​សម្រាប់​ការ​កម្សាន្ត​នា​ពេល​រាត្រី​ដ៏រំភើប។ លោកអ្នក​អាច​ទៅ​កម្សាន្ត​ក្នុង​ហាង​ផឹកស៊ី និង​ភោជនីយដ្ឋាន​ជាច្រើន។ ក្រៅពី​មាន​កន្លែង​ផឹកស៊ី​លាយឡំ​ដោយ​សំឡេង​តន្ត្រី​ដ៏​រំភើប ទីក្រុង​ក៏​មាន​កន្លែង​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​វប្បធម៌ ជាមួយនឹង​ការ​ប្រជុំ​ដោយរោងល្ខោន​ជាច្រើន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​រោង​ល្ខោន​ដ៏​ល្បី​ឈ្មោះ Hanoi Opera House ផងដែរ។ 

ដើម្បីទទួលបានបរិយាកាសដ៏ពិសេស​តែ​មួយ និង​ភ្លក្ស​អាហារ​តាម​ដង​ផ្លូវ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ស្រាបៀរ​ដ៏​ល្បីល្បាញ កុំភ្លេច​ធ្វើ​ដំណើរ​ទៅកាន់​តំបន់ Bia Hoi Junction ដែលជា​កន្លែង​ដ៏​ពិសេស​សម្រាប់​ទាំង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក និងបរទេស។ 

បឹង Hoan Kiem Lake នាពេលរាត្រី

ដើម្បីបន្ថែមបពិសោធន៍​កាន់តែច្រើនលើការធ្វើដំណើរ​របស់​លោកអ្នក ក៏ដូចជា​ផ្តល់​ផាសុក​ភាពលើ​ការហោះហើរ និង​សន្សំ​សំចៃ​ពេល​របស់​លោក​អ្នក Vietjet ផ្តល់​ជូន​សេវា​ដ៏​ពិសេស​ឈ្មោះថា​ SkyBoss។ 

ជាមួយនឹងសេវា​ដ៏​ពិសេស​មួយ​នេះ លោកអ្នក​អាច​រីករាយជាមួយ​នឹង​សិទ្ធិ​ជា​អាទិភាព​នៅ​កន្លែង​ពិនិត្យសបុត្រ (Check-in) និង​ក្នុង​ពេល​ឡើង​លើ​យន្តហោះ រួមមាន សិទ្ធិ​អាទិភាព​លើ​ការជ្រើសរើស​កៅអី​ជួរមុខ និង​ការ​ទទួល​បាន​ការបម្រើជូន​យ៉ាង​ឆាប់​រហ័ស​លើ​ការពិនិត្យ​ឥវ៉ាន់​របស់​អ្នក ដែលអាច​មាន​ទម្ងន់​រហូត​ដល់​៣០​គីឡូក្រាម។ 

Bia Hoi Junction គឺជាតំបន់ដ៏មានប្រជាប្រិយភាពសម្រាប់ទាំងភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស

ការហោះហើរជាមួយនឹងសេវា Sky Boss ក៏រាប់​បញ្ចូល​ទាំង​ការ​ផ្តល់​ជូន​អាហារ​ដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈ​ផ្សេងៗ​នៅ​លើ​យន្តហោះ ផងដែរ។ លោកអ្នក​ក៏​អាចចូល​ទៅកាន់​កន្លែង​រង់ចាំ​ដ៏​ល្អ​ប្រណីតមួយ ជាមួយនឹង​ការ​ផ្តល់​ជូន​ការប្រើប្រាស់​អ៊ីនធឺណិត ដោយឥតគិតប្រាក់ ក៏ដូចជា​ការ​បម្រើ​ជូន​នូវ​អាហារ និងភេសជ្ជៈ​ផ្សេងៗ ផងដែរ។ 

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតដែលអតិថិជនរបស់ Vietjet ទទួលបាន គឺភាពបត់បែនរបស់ក្រុមហ៊ុននេះ។ ជាមួយនឹងសេវា Sky Boss លោកអ្នកអាចផ្លាស់ប្តូរកាលបរិច្ឆេទនៃការហោះហើរទាំងស្រុងរបស់លោកអ្នកបានដោយឥតគិតប្រាក់ ក៏ដូចជាផ្លាស់ប្តូរផ្លូវ និងកម្មវិធីហោះហើររបស់លោកអ្នក ផងដែរ។ 

ធ្វើដំណើរប្រកបដោយផាសុក​ភាព និង​ទស្សនា​ទីក្រុង​ហាណូយ ជាមួយ​សេវា SkyBoss របស់ Vietjet

សេវា Sky Boss គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនបែបពាណិជ្ជកម្ម ដែលចាត់ទុកពេលវេលាជាមាសប្រាក់ និងចង់បន្ថែមផាសុខភាព និងល្បឿនបន្ថែមទៀតលើការធ្វើដំណើររបស់ខ្លួន។ ស្វែងយល់បន្ថែមពីសេវាកម្មនេះ នៅទីនេះ តាមរយៈ https://vietjetair.com/Sites/Web/en-US/skyboss និងរីករាយជាមួយនឹងការហោះហើរប្រកបដោយផាសុខភាព និងមានតម្លៃថោកសមរម្យ ទៅកាន់ទីក្រុងហាណូយ ឬទូទាំងទ្វីបអាស៊ី ហើយចាប់ផ្តើមការធ្វើដំណើរនាពេលបន្ទាប់របស់លោកអ្នកទាំងភាពរំភើបរីករាយ។ 

តម្លៃសំបុត្រមិនរាប់បញ្ចូលពន្ធ និងការចំណាយផ្សេងៗឡើយ។ សំបុត្រហោះហើរ អាចធ្វើការកក់ទុកមុនបាននៅលើគេហទំព័រ www.vietjetair.com នៅចន្លោះម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល នៅថ្ងៃទី១៩ ទី២០ និងទី២១ ខែមិថុនា។ សំបុត្រក្នុងប្រមូសិននេះ មានសុពលភាពរាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet។ ការធ្វើដំណើរនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែសីហា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិនានា)៕ 




អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ២០០ លានដុល្លារបង្កើតមូលនិធិAcmecs ជំរុញសេដ្ឋកិច្ចតំបន់

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តសំណើរវិភាគទាន ២០០ លានដុល្លារអាមេរិក ជាប្រាក់ដើមដំបូង សម្រាប់ការបង្កើតគម្រោងមូលនិធិ អាក់មិកស៍ ដែលវាជ...

កូរ៉េខាងត្បូង នឹងផ្ដល់ជំនួយអង្ករ៥ម៉ឺនតោន ដល់កូរ៉េខាងជើង តាមរយៈ UN

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង ដែលគេស្គាល់ថា ជាសត្រូវនិងប្រឈមមុខដាក់គ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្ដែ ថ្មីៗនេះ កូរ៉េខាងត្បូង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ