កូវីដ១៩ នៅវៀតណាម

Vietjet ចំណេញ​​ជាង ៣​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំនេះ ថ្វីបើមាន​កូវីដ-១៩​ក៏ដោយ


ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ចេញរបាយការណ៍លទ្ធផលអាជីវកម្ម ប្រចាំត្រីមាសទី ២ ក្នុងឆ្នាំ ២០២០ ជាពេលដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺកូវីដ-១៩។ នៅក្នុងត្រីមាស​ទីពីរនេះ ក្រុមហ៊ុន Vietjet បានធ្វើប្រតិបត្តិការហោះហើរចំនួន ១៤,០០០ ជើងហោះហើរ នៅលើផ្លូវ ហោះហើរ ក្នុងស្រុកចំនួន ៥២ ផ្លូវ ដោយបានដឹកជញ្ជូនអ្នកដំណើរចំនួនជាង ២ លាននាក់។ នេះបើយោងតាមប្រកាសព័ត៌មានក្រុមហ៊ុន កាលពីថ្ងៃទី៣ សីហា ២០២០។
Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាម ដែលផ្ដល់ជូននូវតម្លៃសំបុត្រធូរថ្លៃ។
ដោយ

នៅត្រីមាសទី២ នេះ ក្រុមហ៊ុន Vietjet ទទួលបានប្រាក់ចំណូលពីការដឹកជញ្ជូនតាមផ្លូវអាកាសចំនួន​ប្រមាណ ៨៤,៥​លាន​ដុល្លារសហរដ្ឋអាមេរិក ដែលធ្លាក់ចុះ ៥៤%  បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលស្មើនឹងទឹកប្រាក់​ប្រមាណ ៤៨ លានដុល្លារ។

បើគិតត្រឹម ៦ ខែដើមឆ្នាំនេះ អាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ចំនួន​ប្រមាណ ៩០,៥​លាន​ដុល្លារ ដែលត្រូវបានចាត់ទុកថាជាការខាតបង់តិចតួច បើធៀបនឹង ឧស្សាហកម្មអាកាសចរណ៍សកលលោកទាំងមូល ដែលខាតបង់អស់ជាទឹកប្រាក់រហូតដល់ទៅជាង ៨៤ ពាន់ លានដុល្លារ។ 

ដើម្បីទ្រទ្រង់ដល់លំហូរសាច់ប្រាក់របស់ខ្លួន ក្រុមហ៊ុន Vietjet បានស្វះស្វែងរកដៃគូ និងដាក់ចេញនូវ ដំណោះ ស្រាយផ្នែហិរញ្ញវត្ថុផ្សេងៗ ដូចជាការផ្ទេរទ្រព្យសកម្ម និងការវិនិយោគផ្នែកហិរញ្ញវត្ថុ ដែលទាំងអស់នេះបានជួយ ឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ៥០,៤​លានដុល្លារ ដោយក្នុងនោះ ប្រាក់ចំណេញជារួមគឺមានទំហំទឹកប្រាក់​ប្រមាណ ៣,២​លានដុល្លារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២០។ លទ្ធផលទាំងនេះអាចសម្រេចទៅបានក៏អាស្រ័យដោយសារមូលដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពរឹងមាំ ដែលក្រុមហ៊ុនបានពង្រឹងក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ។ 

ប្រទេសវៀតណាម បានបើកឲ្យមានការហោះហើរក្នុងស្រុកឡើងវិញកាលពីខែមិថុនាកន្លងទៅនេះ ហើយក្រុម ហ៊ុន Vietjet ក៏បានចាប់ផ្ដើមបណ្ដាញហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញ ដោយមានការហោះហើរចំនួន ៣០០ ជើងហោះហើរក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងរហូតដល់ទៅ ៥ ដង បើធៀបនឹងពេលវេលាដែលកូវីដ-១៩ កំពុងរាលដាលពេញបន្ទុកក្នុងប្រទេសវៀតណាម។ 

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមផ្លូវហោះហើរចំនួន ៨ ទៀត ដើម្បីបំពេញតាមកំណើននៃការធ្វើដំណើរក្នុង ស្រុក ដូច្នេះ បណ្ដាញផ្លូវហោះហើរក្នុងស្រុកសរុបរបស់ក្រុមហ៊ុន គឺមានចំនួន ៥២ ផ្លូវហោះហើរ។ កាលពីខែ មិថុនា ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរចំនួន ១,២ លាននាក់ ដែលជាការងើបឡើងវិញប្រកបដោយ ភាពវិជ្ជមានសម្រាប់ទីផ្សារហោះហើរក្នុងស្រុក។ 

ក្រុមហ៊ុន Vietjet បាននិងកំពុងអនុវត្តនូវវិធានការសន្សំការចំណាយ ដោយក្នុងនោះ ការចំណាយបានធ្លាក់ចុះជា មធ្យមចំនួន ៥៥% ដោយសារតែមានការកាត់បន្ថយទំហំប្រតិបត្តិការប្រមាណ ៣០%-៣៥% ហើយការចំណាយ លើសេវានានា បានធ្លាក់ចុះ ប្រមាណ ២០% - ២៥%។ ជាពិសេស កាលពីខែឧសភា ក្រុមហ៊ុន Vietjet បានស្តុក ប្រេងឥន្ធនៈទុកដោយជោគជ័យ ក្នុងឱកាសដែលតម្លៃប្រេងធ្លាក់ចុះ ដែលជ័យដល់ការកាត់បន្ថយចំណាយបាន ២៥% ធៀបនឹងតម្លៃទីផ្សារ។ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន គិតជាទឹកប្រាក់គឺ ប្រមាណ ២,០៧៥​​ពាន់​លាន​ដុល្លារ ដែលក្នុងនោះ ភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន គឺមានទំហំទឹកប្រាក់​ប្រមាណ ៧៤៥​លាន​ដុល្លារ ។ 

ក្រុមហ៊ុនក៏មានភាពសកម្មលើវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ដោយបានអនុវត្ត នូវដំណោះស្រាយ ជាច្រើនចាប់តាំងពីដើមឆ្នាំ ២០២០ មកម៉្លេះ។ ក្នុងនោះរួមមាន ការពង្រីកអាជីវកម្មដឹកជញ្ជូនទំនិញ បង្កើតផលិតផល SkyBoss និងសេវាកម្មបន្ទាប់បន្សំ ការផ្ដល់ប័ណ្ណ “Power Pass” ជាសំបុត្រឡើងជិះឥតដែន កំណត់  និងកម្មវិធីជាច្រើនទៀត។ 

ជារួម លទ្ធផលអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្នែកហិរញ្ញវត្ថុ ត្រូវបាន ចាត់ទុកថាមានភាពវិជ្ជមាន ដែលធ្វើឲ្យក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តិចតួចប៉ុណ្ណោះ ក្នុងពិភពលោក ដែលអាចទប់ទល់បានល្អជាមួយនឹងជំងឺកូវីដ-១៩ ៕




អត្ថបទបន្ទាប់


បុរី ប៉េង ហួត គម្រោង​ដឹស្តា មេរាហ្កាដិន ដំណាក់​កាល​ថ្មី បញ្ចុះ​តម្លៃ​រហូត​ដល់​៩% ចាប់​ផ្តើម​បើក​លក់​ហើយ!

ព័ត៌មាន
ក្រោយពី​ទទួល​បានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនដែលចង់បានគេហដ្ឋាន ក្នុងគម្រោងដឹស្តា មេរាហ្កាដិន។ …

កម្ពុជាព្យាករ​ចំនួន​ទេសចរអន្តរជាតិ អាចធ្លាក់ចុះ​ដល់ ៧០ ទៅ៩០​ភាគរយ និងបាត់​ចំណូល​៣ពាន់លាន​ដុល្លារ​នៅឆ្នាំ២០២០នេះ!

ព័ត៌មាន
វិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាវិស័យទេសចរណ៍របស់ពិភពលោកទាំងមូលបាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារតែវិបត្តិកូវីដ-១៩។ យ៉ាងណាមិញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ