កសិកម្មវៀតណាម

រយៈពេល ១១ខែ វៀតណាម នាំចេញផលិតផលកសិកម្មជាង ៣៧ពាន់លានដុល្លារអាមេរិក


ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បានសម្រេចការនាំចេញផលិតផលកសិកម្មជាង ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣% ធៀបនឹងឆ្នាំមុន ហើយផលិតផលទាំងអស់នោះ ត្រូវបាននាំចេញទៅកាន់ ១៨៥ប្រទេស ដែលធ្វើឲ្យ វៀតណាម ជាប់លំដាប់ថ្នាក់លេខ ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់លេខ ១៥ នៅទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម (http://baodautu.vn/)
ដោយ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម​បានគូស​បញ្ជាក់ថា វៀតណាម ក៏បាននាំចូល​ផលិតផល​កសិកម្ម​ប្រមាណ ២៨ពាន់លាន​ដុល្លារ​អាមេរិកដែរ ដែលបានធ្វើឲ្យ វៀតណាម មានអតិរេក​ពាណិជ្ជកម្មប្រមាណ ៨ពាន់លាន​ដុល្លារអាមេរិក។

ក្រសួង ក៏បានព្យាករដែរថា ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​របស់​វៀតណាម នឹងសម្រេច​បានជាង ៤១ពាន់លាន​ដុល្លារ​អាមេរិក ត្រឹមដំណាច់​ឆ្នាំ ២០១៩នេះ​ហើយក្រសួង​នឹងបន្ត​ធ្វើការចរចា ដើម្បីបើកទីផ្សារ​នាំចេញ​បន្ថែមទៀត ចៀសវាង ការពឹងផ្អែក​លើទីផ្សារ​តែមួយ។

ទោះបីជា ប្រទេសចិន រឹតបន្តឹងលើ លក្ខខណ្ឌនាំចូលផ្លែឈើ​ពី វៀតណាម ក៏ដោយ ចិន នៅតែកាន់កាប់​ចំណែក​ទីផ្សារនាំចេញ​ធំជាងគេបង្អស់​ប្រមាណ ២៧ភាគរយ ហើយ អាមេរិក​ មានជាង​២២ភាគរយ និងសភាពអឺរ៉ុប ប្រមាណ ១១ភាគរយ។

យ៉ាងណាមិញ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម បញ្ជាក់ថា ចិន ចាប់ផ្តើម​រឹតបន្តឹង​ច្បាប់បែបនេះ ក៏ដោយសារតែ ការនាំចេញ​របស់វៀតណាម ធ្លាប់មាន ប្រវត្តិបញ្ហា​កើតឡើងច្រើន ជាពិសេស​ទាក់ទងនឹង ការក្លែងបន្លំ​ផ្លូវច្បាប់ និងបំពាន​ស្តង់ដារគុណភាព ដែលកំណត់ដោយចិន។

តាមរបាយការណ៍ពី ក្រសួងដដែល បានបង្ហាញថា មុខទំនិញនាំចេញសំខាន់ៗ ដែលមានការកើនឡើង​ខ្លាំងរួមមាន កៅស៊ូ បន្លែ ផលិតផលឈើ និង តែ យ៉ាងណាមិញ មុខទំនិញនាំចេញ ដែលមាន​ការថយចុះខ្លាំង រួមមាន ផ្លែឈើ គ្រាប់ស្វាយចន្ទី កាហ្វេ​និងអង្ករ។

គួរជម្រាបដែរថា ទោះបីជាមាន​ការលំបាក​យ៉ាងណា វៀតណាម ក៏បានដាក់គោលដៅ​សម្រាប់ឆ្នាំ ២០៣០ខាងមុខថា នឹងអភិវឌ្ឍខ្លួនទៅជា កំពូល​ប្រទេស​កែច្នៃកសិកម្ម ក្នុងលំដាប់​កំពូលទាំង ១០ ទូទាំងសកលលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមឈានដល់ជិត ៤ពាន់លានដុល្លារ នៅ ៣ត្រីមាស នៅឆ្នាំនេះ

ព័ត៌មាន
គិតត្រឹមរយៈពេល ៣ត្រីមាសដំបូង ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសវៀតណាម បានឈានដល់ ៤ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ…

គណៈកម្មការមូលបត្រកម្ពុជា៖ ទំហំវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ កើនលើស ១០០ លានដុល្លារហើយ!

ព័ត៌មាន
បើទោះបីជាការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទជានិន្នាការវិនិយោគថ្មីនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែ ទំហំវិនិយោគក្នុងទីផ្សារនេះ បានកើនឡើងយ៉ាងគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ