កសិកម្មវៀតណាម

ការជួញដូរផលិតផលកសិកម្មនៅវៀតណាមបន្តធ្លាក់ចុះខ្លាំង


ជំនួញជួញដូរលើផលិតផលកសិកម្មវៀតណាម ដែលធ្លាប់តែល្អប្រសើរនោះ នៅពេលនេះ ចាប់ផ្តើមធ្លាក់ចុះបន្តិចហើយ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ ជះឥទ្ធិពលអវិជ្ជមានដល់ វិស័យមួយនេះ ដោយក្នុងរយៈពេល ៥ខែដំបូងដើមឆ្នាំ ២០២០នេះ វៀតណាម ធ្វើការនាំចេញផលិតផលកសិកម្មជាង ១៥ពាន់លានដុល្លារ ទៅក្រៅប្រទេស ដែលមានការធ្លាក់ចុះ ៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យប៉ះពាល់ការនាំចេញកសិកម្មវៀតណាម ទៅកាន់ប្រទេសចិន (រូបភាព៖ VN Express)
ដោយ

ក្នុងអំឡុងពេលនេះ ប្រទេសចិន ជាអ្នកទិញផលិតផល​កសិកម្ម​វៀតណាម ច្រើនជាង​គេបង្អស់ ដោយ​បានបញ្ជាទិញ ៣,៧ ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែនេះ ក៏ប៉ុន្តែ​តួលេខនេះ មានការធ្លាក់ចុះ​ ១៥% ខណៈ សហរដ្ឋអាមេរិក ក៏បានបញ្ជា​ទិញផលិតផល​កសិកម្ម​វៀតណាម ជាង ៣,៤ ពាន់លាន​ដុល្លារអាមេរិក និងសហភាពអឺរ៉ុប ទិញជាង ១,៦ ពាន់លាន​ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ ផលិតផល​កសិកម្ម​វៀតណាម រួមមាន កាហ្វេ អង្ករ និងបន្លែ មានកំណើន​នាំចេញ​ខ្លាំងបំផុត ខណៈដែរ កៅស៊ូ តែ និងម្រេច ធ្លាក់ចុះខ្លាំង​គួរឲ្យកត់សម្គាល់។

មន្រ្តីជាន់ខ្ពស់នៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម បានគូស​បញ្ជាក់ថា រដ្ឋាភិបាល​វៀតណាម នឹងពិនិត្យ​ឲ្យបាន​ល្អិតល្អន់​​ចំពោះបញ្ហានេះ ដោយឃ្លាំ​មើលនូវ តម្លៃផលិតផល​កសិកម្ម ការផ្គត់ផ្គង់ និងតម្រូវការ​ក្នុងស្រុក និងធានា​ឲ្យបាននូវ ការនាំចេញ​ទៅក្រៅប្រទេស​ផងដែរ។

គួរជម្រាបដែរថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០នេះ វៀតណាម សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ១៩៦ពាន់​លាន​ដុល្លារ​អាមេរិក រក្សា​កំណើន​ជិត ៣% ធៀបនឹងឆ្នាំមុន ដោយការនាំចេញ​ទៅក្រៅ​ប្រទេស គឺមានជាង ​៩៩ពាន់លានដុល្លារ និងនំាទំនិញ​ចូលមក​វិញ​ប្រមាណ ៩៧ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋសភាថៃសម្រេចអនុម័តកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
រដ្ឋសភាថៃ បានសម្រេចអនុម័តសំណើកញ្ចប់ថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដែលជាការចាក់បញ្ចូលច្រើនជាងគេបង្អស់ ទៅក្នុងសេដ្ឋកិច្ចជាតិថៃ ដើម្បីជួ…

រដ្ឋថៃសហការជាមួយក្រុមហ៊ុន Alibaba លក់ផលិតផលកសិកម្មលើអនឡាញ

ព័ត៌មាន
ស្របពេល ដែលកំពុងមានវិបត្តិមេរោគដ៏កាចសាហាវ រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងកសិកម្ម និងសហករណ៍ថៃ បានចាប់ដៃគ្នាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ