អាកាសចរណ៍វៀតណាម

វៀតណាម បាត់ចំណូលប្រមាណ ១០លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារផ្អាកជើងហោះហើរជាមួយចិន


ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបាត់បង់ចំណូលប្រមាណ ៨,៦ ទៅ១០,៨លានដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ ដោយសារតែការផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិន នេះបើតាមការរាយការណ៍របស់អាកាសចរណ៍ជាតិរបស់វៀតណាម។
វៀតណាម បាត់ចំណូលប្រមាណ ១០លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារផ្អាកជើងហោះហើរជាមួយចិន
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បាន​ផ្អាកជើងហោះហើរ​ទាំងអស់​ជាមួយនឹង​ប្រទេសចិន​ដីគោក តាំងពី​ចុងខែ​មករាកន្លងមកនេះ ដែលបាន​ធ្វើឲ្យប៉ពាល់​ដល់​ចំនួន​អ្នកដំណើរ​ ៧ម៉ឺននាក់​ក្នុងមួយខែ រវាង​ការធ្វើដំណើរ​ទៅមក​នៃប្រទេស​ទាំងពីរ ដែលផ្លូវ​ហោះហើរទៅកាន់​ប្រទេសចិន​ គឺមាន ​១០% នៃ​ចំណែក​ទីផ្សារ​អាកាសចរណ៍​វៀតណាម។ នេះបើតាម​ការអះអាង​របស់​អាកាសចរណ៍​ជាតិវៀតណាម។

អាកាសចរណ៍ជាតិ​វៀតណាម បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួនទៀតថា «ការរីករាលដាល​នៃវីរុស​ Covid 19 គឺពិតជាបានធ្វើឲ្យ​មានការកាត់បន្ថយ​តម្រូវការ​​សម្រាប់ការធ្វើ​ដំណើរ​ក្នុងស្រុក និងអន្តរជាតិ ក្នុងចំណោម​​អ្នកដំណើរ​​ជា​ជនជាតិ​វៀតណាម។ ចំនួន​អ្នកដំណើរ​​សម្រាប់​​ជើងហោះហើរ​ក្នុងស្រុក​​បាន​ធ្លាក់ចុះ ​២០% ទៅ៣០% នា​រយៈពេល​ជាង ​២សប្ដាហ៍កន្លងមកនេះ»។

វៀតណាម​បាន​ស្វាគម​ន៍ទេសចរ​ជនជាតិចិន ៥,៨ លាន​នាក់ កាលពីឆ្នាំមុន មានប្រមាណ ១ភាគ៣ នៃចំនួន​ទេសចរអន្តរជាតិ​សរុប ១៨ លាន​នាក់។

អាជ្ញាធរ​អាកាសចរណ៍ស៊ីវិលរៀតណាម បាន​និយាយនាពេលថ្មីៗនេះថា បញ្ហា​វីរុសកូរ៉ូណា ឬ Covid 19 នេះ បាន​ធ្វើឲ្យក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ត្រូវខាតបង់​ចំណូល​ប្រមាណ ជាង ៤៣០ លាន​ដុល្លារអាមេរិកហើយគិតមកទល់ពេលនេះ។

ប្រទេសវៀតណាម បានរកឃើញថា ការឆ្លង​នូវវីរុស​កូរ៉ូណា ដំបូង​នៅថ្ងៃទី​១ កុម្ភៈ ហើយមកទល់នឹង​ពេលនេះ វៀតណាម​បានរកឃើញការ​ឆ្លង​វីរុសនេះ ចំនួន ១៦ ករណី ហើយ​នៅក្នុងប្រទេស​របស់ខ្លួន ខណៈដែល​ចំនួន​អ្នកស្លាប់​ដោយសារវីរុស​នេះ នៅទូទាំងពិភពលោក​មាន​ចំនួនជាង ១ពាន់នាក់ និងអ្នកឆ្លង​មានជាង​៦ម៉ឺននាក់ ដែលចំនួននេះ គឺមានការកើនឡើង​ជាលំដាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគម​រោងចក្រ​កាត់ដេរ​​ "ខកចិត្តខ្លាំង"​ចំពោះ​អឺរ៉ុប​ដែល​ដក​ផ្នែកខ្លះ​នៃ​ EBA ពីកម្ពុជា

ព័ត៌មាន
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ GMAC នៅថ្ងៃចន្ទ​នេះ បាន​និយាយថា ខ្លួន​មាន​​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចរបស់​សហ…

សិង្ហបុរី ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចខ្លួន ០,៥% ដោយសារតែវីរុសកូរ៉ូណា

ព័ត៌មាន
ប្រទេសសិង្ហបុរី បានទម្លាក់ព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ ២០២០នេះថា អាចនឹងសម្រេចបានមកនៅចន្លោះពី ០,៥% ដល់ ១,៥% បន្ទាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ