វិស័យអាកាសចរណ៍

ក្រុមហ៊ុន Vietnam Airlines កំពុងស្វះស្វែងរកហិរញ្ញប្បទានបន្ទាន់ជាង៥០០ លានដុល្លារពីរដ្ឋ ដើម្បីទប់នឹងវិបត្តិកូវីដ-១៩


វិស័យអាកាសចរណ៍ ត្រូវបានគេមើលឃើញថា គឺជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅទូទាំងសកលលោកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ខណៈដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​កំពុង​ប្រឈម​នឹងវិបត្តិ​ហិរញ្ញវត្ថុ​។ ជាក់ស្ដែង ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាម គឺ Vietnam Airlines កំពុងត្រដាបត្រដួសស្វែងរកជំនួយហិរញ្ញប្បទានបន្ទាន់ប្រមាណ ៥១៨ លានដុល្លារអាមេរិក ពីរដ្ឋាភិបាល ដើម្បីយកទៅទប់ទល់នឹងការចំណាយនៅអំឡុងពេលវិបត្តិកូវីដ-១៩។
ក្រុមហ៊ុន Vietnam Airlines កំពុងស្វះស្វែងរកហិរញ្ញប្បទានបន្ទាន់ជាង៥០០ លានដុល្លារពីរដ្ឋ ដើម្បីទប់នឹងវិបត្តិកូវីដ-១៩ (រូបភាព៖ VN Express)
ដោយ

តាម​សារព័ត៌មាន VN Express ​នាយកប្រតិបត្តិការ​ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម គឺលោក Doung Tri Thanh បាន​ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines ទំនង​ជានៅឆ្នាំនេះ អាចនឹង​ខាតបង់​ប្រមាណ​៥៦១ លាន​ដុល្លារអាមេរិក ដោយ​ប្រាក់ចំណូល​បាននិងកំពុង​ធ្លាក់ចុះ​ពោល​គឺមានការធ្លាក់ចុះ​ប្រហែល​ពាក់កណ្ដាល​នៃ​ឆ្នាំទៅមិញ ដែល​នឹងមាន​មកនៅ​ប្រមាណ ២,២ ពាន់លាន​ដុល្លារអាមេរិក។ នេះបើ

តាំងពីខែ​មេសាមក ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បាន​បញ្ឈប់​ជើងហោះហើរ​អន្តរជាតិ​ ហើយក្រុមហ៊ុននេះ មាន​ប្រតិបត្តិការ​ជើងហោះហើរ​ក្នុងស្រុក​គិតជាមធ្យម​តែចំនួន​៤ជើង​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ។

នាយកប្រតិបត្តិក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម រំពឹងថា ទីផ្សារ​ក្នុងស្រុក​នឹង​ងើបឡើងវិញ​នៅ​ចុងឆ្នាំ​២០២១ ហើយទីផ្សារ​អន្តរជាតិ​អាចនឹង​ស្ទុះងើបវិញ​នៅឆ្នាំ​បន្ទាប់នោះ។

ទីប្រឹក្សា​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ជម្រើស​ផ្សេងទៀត​ដើម្បី​សង្គ្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម គឺការបោះផ្សាយ​លក់​ភាគហ៊ុន​បន្ថែមទៀត ទៅដល់​​ម្ចាស់ភាគហ៊ុន​ដែលមានស្រាប់ ឬ​អនុញ្ញាត​ឲ្យមានការ​វិនិយោគ​ដោយ​មូលនិធិមូលធន​សារជីវកម្មវិនិយោគ​រដ្ឋ។

ប៉ុន្ដែ ទីប្រឹក្សា​រដ្ឋាភិបាល​ខ្លះទៀត និយាយថា មាន​រដ្ឋាភិបាល​ប្រទេសជាច្រើន​បាន​ផ្ដល់​ហិរញ្ញប្បទាន​ជួយដល់​ក្រុមហ៊ុន​អាកាសចរណ៍​របស់ពួកគេ​នៅអំឡុងពេល​កូវីដ-១៩នេះ ហើយ​រដ្ឋាភិបាល​ក៏គួរតែ​ធ្វើដូចគ្នាដែរ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បាន​និយាយថា ក្រុមហ៊ុននេះ បានលើកយក​បញ្ហា​នៃការផ្ដល់មូលនិធិ​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍ជប៉ុន ANA ដែលក្រុមហ៊ុននេះ មាន​កាន់កាប់​ចំណែក​ភាគហ៊ុន​៨,៦% នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម។ ប៉ុន្ដែ តាំងពី​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​នេះ កំពុង​ស្ថិត​នៅក្នុង​បញ្ហាដែរនោះ ក្រុមហ៊ុននេះ មិនអាច​ផ្ដល់កម្ចី​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាននោះទេ។

នៅប្រទេសវៀតណាម វិស័យឧស្សាហកម្ម​អាកាសចរណ៍ គឺស្ថិត​នៅក្នុងចំណោម​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំងបំផុត ដោយសារតែ​បញ្ហា​រីករាលដាល​នៃកូវីដ-១៩។ តួយ៉ាង នៅ៦ខែ ឆ្នាំ២០២០នេះ អាកាសចរណ៍​នៅវៀតណាម​ទទួលបាន​អ្នកដំណើរ​ប្រមាណ ១៤លាន ៦សែននាក់ ដោយមាន​ការធ្លាក់ចុះ ៤៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុននេះ។ នេះបើតាម​ទិន្នន័យ​ពីការិយាល័យ​ស្ថិតិទូទៅ​វៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ទំនើប​បំផុត​នៅ​កម្ពុជា ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួនហើយ ទោះ​ក្នុងអំឡុងពេល​​កូវីដ-១៩ក្ដី​

ព័ត៌មាន
ទោះបីជា​អាជីវកម្ម​និង​វិនិយោគទុន​ខ្លះ​​នៅកម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​វីរុស​កូវីដ-១៩ក្ដី ក្រុមហ៊ុន​ក្នុង​ស្រុក​​មួយ​​ចំនួន​ ​នៅតែ​បន្…

ជប៉ុនផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងមកលើវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ស្របពេលដែលវិស័យសំខាន់ៗរបស់កម្ពុជាបានបង្ហាញពីការថយចុះនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ វិស័យកសិកម្មបានបង្ហាញពីភាពវិជ្ជមានដោយមានសន្ទុះទៅមុខគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ