Vietnam Airlines នឹងកាត់ប្រាក់ខែពាក់កណ្ដាលរបស់អ្នកបើកបរយន្ដហោះ និងអ្នកបម្រើតាមយន្ដហោះ


ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងកាត់បន្ថយប្រាក់ខែបុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះរងការខាតបង់ប្រាក់អស់ជាច្រើនខែជាប់ៗគ្នា ដោយសារតែវិបត្តិមេរោគកូវីដ-១៩ ហើយក្នុងគម្រោងនេះ ប្រាក់ខែរបស់អ្នកបើកបរយន្តហោះ និងអ្នកបម្រើតាមយន្តហោះ នឹងត្រូវកាត់ពាក់កណ្តាល។ គម្រោងកាត់ប្រាក់ខែបុគ្គលិកនេះ នឹងត្រូវក្រុមហ៊ុនសម្រេចនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
Vietnam Airlines នឹងកាត់ប្រាក់ខែពាក់កណ្ដាលរបស់អ្នកបើកបរយន្ដហោះ និងអ្នកបម្រើតាមយន្ដហោះ (រូបភាព៖ VN Express)
ដោយ

ក្នុងឆមាសទី ១ ឆ្នាំនេះ ក្រុមហ៊ុន ​Vietnam Airlines បានបង្ហាញពី​ការខាតបង់​ដល់​ទៅជាង ២៨០​លាន​ដុល្លារ​អាមេរិក ហើយបើ​តាម​ការព្យាករ​ អាចនឹង​ខាតបង់​ដល់ទៅ ៦៥៤​លានដុល្លារ​នៅក្នុង​ឆ្នាំ ២០២០។

ប្រាក់ខែ​អ្នកបើកបរ​យន្តហោះ អាចនឹង​ត្រូវបាន​កាត់បន្ថយ​ជាមធ្យម​មកនៅ​ត្រឹម ៣.៣០០ ដុល្លារ​អាមេរិក ខណៈប្រាក់ខែ​របស់​អ្នកបម្រើ​តាម​យន្តហោះ​នឹង​កាត់មក​នៅត្រឹម ៦០០​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines មាន​អ្នកបើក​បរ​យន្តហោះ ៩៤៥នាក់ ដោយក្នុងនោះ ១៣០នាក់​ជាជនបរទេស ហើយគោលដៅ​នៃការកាត់​បន្ថយ​ប្រាក់ខែ​នេះ គឺដើម្បី​កាត់បន្ថយ​ការខាតបង់​របស់​ក្រុមហ៊ុន ដែលបាន​និងកំពុង​រងគ្រោះ​ដោយសារតែ​វិបត្តិ​មេរោគ​ឆ្លង​មួយនេះ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន ​Vietnam Airlines រំពឹងថា នៅក្នុងឆមាសទី ២នេះ បញ្ហាប្រឈម​ជាច្រើន នៅតែកើត​មានឡើង សម្រាប់​វិស័យ​អាកាសចរណ៍​អន្តរជាតិ ហើយវាអាច​ប្រសើរ​ឡើង​វិញបាន អាស្រ័យ​ទៅលើការ​គ្រប់គ្រង​បញ្ហា​មេរោគ​ឆ្លង​មួយនេះ ជាមួយនឹង​ការរក​ឃើញ​វ៉ាក់សាំង និងការ​កំណត់​រឹតបន្តឹង​លើការចេញ​ចូល​របស់​ប្រទេស​នីមួយៗ។

គួរជម្រាបដែរថា ក្រុមហ៊ុន​មួយនេះ ក៏ធ្លាប់បាន​ស្នើសុំ​ថវិកា​សង្គ្រោះជាង ៥២០​លានដុល្លារ​អាមេរិក​ដែរ ពី​រដ្ឋាភិបាល​វៀតណាម ដោយអះអាងថា ពួកគេ​នឹងជួប​បញ្ហាកាន់​តែលំបាក នៅក្នុង​ដំណាច់​ខែសីហា​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សថៃ CP ទិញ​កូនផ្សារ​លក់​ទំនិញ​អនឡាញ​មួយ​នៅទីក្រុងហុងកុង ដើម្បីពង្រីក​អាជីវកម្មឌីជីថលរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន​កសិឧស្សាហកម្ម​និង​សារគមនាគមន៍ដ៏ធំបំផុត​មួយ​នៅប្រទេសថៃ គឺ​ក្រុមហ៊ុន Charoen Pokphand Group ដែល​គេ​ស្គាល់ថា CP Group បាន​ឲ្…

គណៈកម្មការ​ទន្លេ​មេគង្គ៖ ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​គួរតែ​ពិចារណា​សុំ​ឲ្យ​ប្រទេស​ចិន​បង្ហូរ​ទឹក​បន្ថែម

ព័ត៌មាន
របាយការណ៍​មួយ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ហៅកាត់​ថា MRC ដែល​ចេញ​ផ្សាយ​នា​ថ្ងៃសុក្រ ទី៧ ខែ​សីហា ឆ្នាំ២០២០​នេះ បាន​លើក​ឡើង​ថា ប្រទេស​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ