អាកាសចរណ៍វៀតណាម

ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍វៀតណាម ធ្លាក់ចុះប្រាក់ចំណេញសុទ្ធ ៧៤លានដុល្លារ នៅឆ្នាំ២០២០


ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍របស់វៀតណាម ដែលប្រតិបត្តិការអាកាសយានដ្ឋានស៊ីវិលចំនួន ២២ នៅក្នុងប្រទេសវៀតណាមនោះ បានបង្ហាញពីរបាយការណ៍ធ្លាក់ចុះប្រាក់ចំណេញសុទ្ធនៅឆ្នាំ២០២០ ដល់ទៅ ៧៩% ពោលគឺទំហំប្រាក់ចំណេញមានមកនៅត្រឹមតែប្រមាណ ៧៤លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបង្ហាញពីការខាងបង់ប្រាក់រាប់រយលានដុល្លារនៅឆ្នាំ២០២០
ដោយ

ឧស្សាហកម្ម​អាកាសចរណ៍​របស់វៀតណាម ត្រូវបាន​ស្ថាប័ន​ជំនាញ​របស់​វៀតណាមគឺ SSI Securities Corporation រំពឹងថានៅឆ្នាំ២០២១ នឹង​អាចងើបឡើងវិញ ដោយសារតែ​មាន​វ៉ាក់សាំងកូវីដ-១៩។ ស្ថាប័នដដែលនេះ បាន​រំពឹងទុក​ទៀតថា ប្រាក់ចំណេញសុទ្ធ​របស់​សាជីវកម្ម​អាកាសយានដ្ឋាន​របស់​វៀតណាម អាចនឹង​កើនឡើងដល់ទៅ ១៧០% ជាមួយនឹង​ទំហំទឹកប្រាក់​ប្រមាណ ២០០លាន​ដុល្លារអាមេរិក។ 

ក៏មាន​ស្ថាប័ន​ផ្សេងទៀតដែរ បានព្យាករ​ពី​កំណើន​ប្រាក់ចំណេញសុទ្ធ​របស់​សាជីវកម្មអាកាសយានដ្ឋាន​វៀតណាម ថាអាចនឹង​មាន​កំណើនជាមធ្យម ២៤% ចាប់ពីឆ្នាំ២០២៦ ដល់២០៣៥។

នៅឆ្នាំ២០២០ វៀតណាម​ទទួលបាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​សរុប​ ៦៦​លាននាក់ ធ្លាក់ចុះ​៤៣% ធៀបនឹង​ឆ្នាំ២០១៩ ដោយសារតែ​រងផលប៉ះពាល់​ដោយ​សារ​កូវីដ-១៩ និងបញ្ហាអាកាសធាតុ​មិនអំណោយផល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ យោធាបើកព្រលានយន្តហោះឡើងវិញ ក្រោយបិទអស់២ថ្ងៃ

ព័ត៌មាន
ក្រោយផ្អាកដំណើរការអាកាសយានដ្ឋានអន្តរជាតិធំជាងគេក្នុងទីក្រុងយាំងហ្គនអស់ពេល២ថ្ងៃ អាកាសចរណ៍ជាតិមីយ៉ាន់ម៉ាបានសម្រេចឲ្យបើកដំណើរការឡើងវិញចាប…

FTA កម្ពុជា-កូរ៉េ បិទបញ្ចប់ការចរចាជាស្ថាពរ ខណៈអ្នកជំនាញរំពឹងខ្ពស់សម្រាប់ទីផ្សារនាំចេញ

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េត្រូវបានភាគីទាំងពីរ ប្រកាសបិទបញ្ចប់ការចរចាជាស្ថាពរហើយ នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ ខណៈដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ