វៀតណាម FDI

វៀតណាមទាញទាញបាន FDI ១៥ពាន់លានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១


ប្រទេសវៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសសរុបបានជាង ១៥ពាន់លានដុល្លារ តែមានការធ្លាក់ចុះប្រមាណជិត៣% ធៀបនឹងរយៈពេលកាលពីឆ្នាំមុន។ ក្នុងចំណោមប្រទេសប្រមាណ ៨០ ដែលបានវិនិយោគនៅវៀតណាម សិង្ហបុរីបានឈរកំពូលតារាង ដែលបានវិនិយោគនៅវៀតណាមច្រើនជាងគេបំផុត បន្ទាប់មកគឺប្រទេសជប៉ុន និងកូរ៉េខាងត្បូង នេះបើតាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់តៃវ៉ាន់ នឹងពង្រីកការវិនិយោគ២៧០ លានដុល្លារនៅវៀតណាម
ដោយ

នៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២១នេះ វៀតណាមទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស លើការវិនិយោគគម្រោងថ្មីៗមានប្រមាណជាង ៩ពាន់៥រយលានដុល្លារ ជាមួយគម្រោងចំនួនជាង៨០០គម្រោង មានការកើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ការចាក់បន្ថែមដើមទុនទៅក្នុងគម្រោងដែលមានស្រាប់វិញមានប្រមាណ ជាង៤ពាន់លានដុល្លារ លើចំនួនគម្រោង ៤៦០គម្រោង កើនឡើងជាង ១០% ខណៈដែលកិច្ចព្រមព្រៀងទិញភាគហ៊ុនក្រុមហ៊ុនក្នុងស្រុក ដោយវិនិយោគបរទេសវិញ មានជាង១ពាន់៦រយលានដុល្លារអាមេរិក។

នៅក្នុងចំណោមវិស័យចំនួន១៨ ដែលបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស វិស័យផលិតកែច្នៃ គឺទទួលបានការវិនិយោគច្រើនជាងគេបង្អស់ ដោយមានទំហំទុនវិនិយោគ ប្រមាណ៧ពាន់លានដុល្លារ ឬស្មើនឹងប្រមាណជាង៤៥% នៃទំហំទុនវិនិយោគផ្ទាល់ពីបរទេសរុប តាមពីក្រោយដោយ វិស័យផលិតកម្ម និងចែកចាយថាមពល។

ប្រទេសសង្ហបុរីឈរលំដាប់ជួរមុខគេ ក្នុងចំណោមប្រទេសចំនួន៨០ ដែលបានចូលមកវិនិយោគនៅប្រទេសវៀតណាមច្រើនជាងគេ ដោយទុនវិនិយោគផ្ទាល់ពីប្រទេសសិង្ហបុរីមានជាង៥ពាន់៦រយលានដុល្លារអាមេរិក បន្ទាប់មកជប៉ុនមានជាង២ពាន់៤រយលានដុល្លារ និងកូរ៉េខាងត្បូងមានប្រមាណ២ពាន់លានដុល្លារ។

ប្រាក់ចំណូលនាំចេញពីវិស័យវិនិយោគផ្ទាល់ពីបរទេស នៅ៦ខែដំបូងឆ្នាំនេះ ក៏មានការកើនឡើងប្រមាណជាង ៣២%ដែរ ដោយមានទឹកប្រាក់សរុប ១១៦ពាន់លានដុល្លារ ស្មើនឹងប្រមាណជាង៧៤% នៃការនាំចេញសរុប។ ទន្ទឹមនឹងនេះ ការនាំចូលមករបស់វិស័យវិនិយោគផ្ទាល់ពីបរទេសក៏មានការកើនឡើងជិត៤០%ដែរ ដោយមានតម្លៃទឹកប្រាក់នាំចូលជាង១០០ពាន់ដុល្លារ អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកប្រកាសដាក់ពន្ធលើសម្បកកង់រថយន្ដនាំចូលពីប្រទេសមួយចំនួន ក្រោយរកឃើញថា បានលក់បង្ខូចថ្លៃ

ព័ត៌មាន
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតសម្បកកង់រថយន្ដនៅក្នុងស្រុករបស់ខ្លួន កំពុងតែរងគ្រោះខ្លាំង ដោយសារតែកា…

អង្គការ UNIDO៖ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកែច្នៃជលផលនៅកម្ពុជា

ព័ត៌មាន
ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសគឺការកែច្នៃផលិតផលជលផលតែម្ដង។នេះបើតាមរបាយការណ៍ពីអង្គការ UNIDO។ របាយការណ៍នេះ បានចង្អុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ