អាកាសចរណ៍វៀតណាម

ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបង្ហាញពីការខាតបង់ប្រាក់រាប់រយលានដុល្លារនៅឆ្នាំ២០២០


ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines បានរាយការណ៍ពីការខាតបង់ប្រាក់ប្រមាណជាង៤៨០លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ បន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះដល់ទៅប្រមាណ ៦០% ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឲ្យជើងហោះហើរអន្តរជាតិទាំងអស់ត្រូវបានអាក់ខាន មិនអាចដំណើរការ។ នេះបើតាមការរាយការណ៍មួយដោយសារព័តមានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបង្ហាញពីការខាងបង់ប្រាក់រាប់រយលានដុល្លារនៅឆ្នាំ២០២០
ដោយ

ទោះយ៉ាងណា ការខាតបង់ប្រាក់របស់ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines នេះ គឺមានទាបជាងការព្យាករណ៍កាលពីចុងឆ្នាំ២០២០បន្ដិច។

មិនមែនតែ ក្រុមហ៊ុនអាកាចរណ៍ Vietnam Airlines ទេ ដែលរកស៊ីខាត ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមជាច្រើនទៀតក៏ខាតដូចគ្នាដែរ ជាក់ស្ដែងក្រុមហ៊ុន Vietravel បានប្រកាសពីការខាតបង់ប្រមាណ៤លានដុល្លារអាមេរិកផងដែរ ខណៈដែលចំណូលរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាង៧០% នៅឆ្នាំ២០២០។ 


ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយទៀត គឺ Vietjet ហាក់នៅរក្សាបានជំហររឹងមាំជាងគេ ដោយបានប្រកាសថា ខ្លួននៅតែរកបានប្រាក់ចំណេញក្រោយបង់ពន្ធប្រមាណ ៣លានដុល្លារអាមេរិកដែរ នៅឆ្នាំ២០២០ ទោះបីជាមានការរីករាលដាលនៃកូវីដ-១៩។ 

ទោះយ៉ាងណា បើមើលទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ ក៏មានការធ្លាក់ចុះដល់ទៅជាង៦០%ផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាឲ្យដកអាជ្ញាបណ្ណពីក្រុមហ៊ុនបង្រៀនបើកបរ ដែលគ្មានសកម្មភាព

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាឲ្យនាយកដ្ឋានដឹកជញ្ជូនដក អាជ្ញាបណ្ណពីក្រុមហ៊ុនបណ្តុះបណ្តាលរថយន្តធុនធំដែលអនុ…

សម្តេច ហ៊ុន សែន លុបគម្រោងចាក់វ៉ាក់សាំងរបស់ចិនវិញ ព្រោះលើសអាយុ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១។ ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ