កូវីដ១៩ នៅវៀតណាម

វៀតណាម​បិទ​"ឆ្នោត" បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ១៩


សារព័ត៌មាន​អនឡាញរបស់វៀតណាម បានផ្សាយថា រដ្ឋាភិបាល​វៀតណាម​នឹង​បិទ​ជាបណ្ដោះអាសន្ន នូវ​អាជីវកម្ម​ឆ្នោត​គ្រប់​ប្រភេទ រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ មេសា តទៅ ដើម្បី​ជាវិធានការ​បង្ការ​ការឆ្លង​រាតត្បាត​នៃ​វីរុសកូរ៉ូណា ឬហៅ កូវីដ១៩។
វៀតណាម​បិទ​"ឆ្នោត​" បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ១៩
ដោយ

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​យល់ព្រម​លើ​សំណើ​របស់ក្រសួង​ហិរញ្ញវត្ថុ ដែល​ស្នើ​បញ្ឈប់​ជា​បណ្ដោះអាសន្ន នូវ​រាល់សកម្មភាពទាំងអស់​ដែលទាក់ទិននឹង​ឆ្នោត ល្បែង និងកាស៊ីណូ។ 

វិធានការផ្អាក​អាជីវកម្ម​ឆ្នោត​នេះ នឹងហាមប្រាម​អ្នក​លក់​ឆ្នោត​ ឲ្យ​បញ្ឈប់​សកម្មភាពដើរ​លក់​ឆ្នោតនៅគ្រប់ទីកន្លែង ដើម្បី​កាត់បន្ថយ​លទ្ធភាព​ឆ្លង​វីរុស​កូវីដ១៩។ 

ទន្ទឹមនឹងវិធានការនេះ នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​និយាយ​ផង​ដែរថា មន្ត្រី​រដ្ឋាភិបាល​ចាំបាច់ត្រូវ​មាន​ផែនការ​ជួយ​គាំទ្រ​ដល់​ជីវភាពរបស់ប្រជាជន​ដែលមានចំណូលទាប ក្នុង​អំឡុងពេល​ហាមប្រាមនេះ។ 

គិតត្រឹមថ្ងៃទី៣០ មីនា វៀតណាម​មាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ ចំនួន ១៩៤ករណី ដោយ​ក្នុង​នោះ អ្នកជំងឺ ៥២នាក់ បានជា​សះស្បើយ និង​បានត្រូវ​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ កសិករវៀតណាម នឹងរងទុក្ខធំ ប្រសិនបើរដ្ឋាភិបាលបិទលែងឲ្យនាំចេញអង្ករ

ព័ត៌មាន
វិធានការឈប់នាំចេញអង្ករទៅក្រៅប្រទេសរបស់រដ្ឋាភិបាលវៀតណាម នឹងធ្វើឲ្យតម្លៃអង្ករធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់មានលើសកម្រិត ហើយវាក៏នឹងធ្វើឲ្យមា…

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី លក់មូលបត្រជាង ១០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ស្ថានការណ៍ដ៏លំបាក

ព័ត៌មាន
ក្រោយពេលដែល រដ្ឋាភិបាលសិង្ហបុរី ចេញវិធានការរឹតបន្តឹងលើ ការធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី រួចមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានសម្រេចក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ