ការវិនិយោគ​សហគ្រាស​នៅវៀតណាម

វៀតណាម ទទួលបានសហគ្រាសវិនិយោគថ្មីៗបន្តកើនឡើងខ្លាំង ក្នុងខែវិច្ឆិកា


សហគ្រាសវិនិយោគថ្មីៗនៅក្នុងប្រទេសវៀតណាម បានបន្តកើនឡើងខ្លាំងក្នុងខែវិច្ឆិកា រហូតដល់ទៅ ១ម៉ឺន ៣ពាន់ស្ថាប័ន ដែលមានទុនវិនិយោគសរុបប្រមាណ ១២ពាន់លានដុល្លារអាមេរិក កើនឡើងទ្វេដង ធៀបនឹងដើមទុនដែលបានវិនិយោគ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)
ដោយ

ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានគូស​បញ្ជាក់​ឲ្យដឹងថា ចំនួន​ក្រុមហ៊ុន​ សហគ្រាស​វិនិយោគ ដែលបាន​បង្កើត​ឡើង​ក្នុងខែ​វិច្ឆិកានេះ គឺមាន​ជាង ១ម៉ឺន ៣ពាន់ស្ថាប័ន ដែលមាន​កំណើន​ដល់ទៅ ៦% ធៀប​នឹងពេល​ដូចគ្នា​កាលពីឆ្នាំមុន។

អ្វីដែលគួរ​ឲ្យចាប់​អារម្មណ៍គឺថា ដើមទុន​វិនិយោគ​របស់​ពួកគេ គឺប្រមាណ ១២ពាន់ ៣រយ​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ដល់ទៅ ២០០% ធៀបនឹង​ខែវិច្ឆិកា ឆ្នាំ ២០១៩។

ចំពោះការវិនិយោគ​ទាំងអស់​នេះ ក៏បានបង្កើត​ការងារ ១២ម៉ឺនកន្លែង សម្រាប់​កម្មករ​និយោជិត ហើយ​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានបង្ហាញថា នេះ​ជាសញ្ញា​ប្រសើរ​ឡើងវិញនៃ សេដ្ឋកិច្ច​ជាតិ​វៀតណាម ដែលមាន​ទាំងការ​បង្កើត​គម្រោង​វិនិយោគ និងផ្តល់​ការងារ​ច្រើនដូច្នេះ។

ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២០នេះ សហគ្រាស​វិនិយោគថ្មីៗ ចំនួន ១២ម៉ឺនស្ថាប័ន ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ប្រទេស​វៀតណាម ដែលមាន​តួលេខ​ធ្លាក់ចុះ ២% ក៏ប៉ុន្តែ​ដើមទុន​វិនិយោគ​ជាមធ្យម បាន​កើនឡើង​ដល់ទៅ ២១%។

សម្រាប់អាជីវកម្ម​នៅក្នុង​វិស័យ​កសិកម្ម ជលផល និងព្រៃឈើ គឺមាន​កំណើន ៣១% ហើយ​ចំពោះ​វិស័យសំណង់ និងអចលនទ្រព្យ កើនឡើង ១០% ខណៈវិស័​យផ្សេងៗទៀត ស្ថិតនៅ​ក្នុង​កម្រិត​មួយថេរ។

សូមជម្រាប​បន្ថែមថា អំឡុងពេល ១១ខែនេះ ក៏មាន​សហគ្រាស ដែលបាន​បិទ​អាជីវកម្ម​ប្រមាណ ៩ម៉ឺនស្ថាប័ន​ផងដែរ ដែលភាគ​ច្រើន​ពួកគេ​គឺជា អ្នកលក់ដុំ និងលក់រាយ​ទំនិញ អាជីវកម្ម​កែច្នៃ និងអាជីវកម្ម​ជួសជួល​ម៉ូតូ និងរថយន្ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច៖ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបាន!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាព ដែលអា…

ថៃ នាំចេញទំនិញធ្លាក់ចុះ ៥% ក្នុងខែតុលា

ព័ត៌មាន
ទោះបីជា សកម្មភាពនាំចេញទំនិញរបស់ថៃ បន្តបង្ហាញពីសញ្ញាវិជ្ជមានងើបឡើងវិញ នៅក្នុងខែសីហា និងខែកញ្ញាកន្លងទៅ ប៉ុន្តែចូលមកដល់ខែតុលា ការនាំចេញទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ