វិស័យការងារវៀតណាម​

ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជននៅវៀតណាម បដិសេធសំណើបង្កើតថ្ងៃឈប់សម្រាកជាតិ ៣ថ្ងៃ បន្ថែម សម្រាប់កម្មករ


ការទាមទារកាត់បន្ថយពេលវេលាធ្វើការងារ សម្រាប់កម្មករនិយោជិតនៅវៀតណាម ហាក់ដូចជាកំពុងមានការចម្រូងចម្រាស់កាន់តែខ្លាំងពីសំណាក់ថៅកែដែលម្ចាស់ជាក្រុមហ៊ុន។ ជាក់ស្ដែង សូម្បីតែការស្នើសុំ បង្កើតថ្ងៃឈប់សម្រាកជាតិបន្ថែម៣ថ្ងៃ ក៏ត្រូវបានក្រុមហ៊ុនក្នុងវិស័យឯកជនជាច្រើនបានបដិសេធ ដោយអះអាងថា ផលិតផលភាពពលកម្មនៅវៀតណាមនៅមានទាប និងស្ថិតនៅក្នុងស្ថានភាពអភិវឌ្ឍន៍នៅឡើយ។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)
ដោយ

ថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុក Vietnam Express លោក ដាង វ៉ាន់ សុន អនុប្រធាន និងជា​លេខាទូទៅ​នៃ​សមាគម VPPA បាន​និយាយថា គ្មានក្រុមហ៊ុនណា​ចង់បាន​ថ្ងៃឈប់សម្រាក​បីថ្ងៃ​បន្ថែមទៀតនោះទេ។ លោក ដាង វ៉ាន់ សុន បាន​បញ្ជាក់ថា សំណើដោយ​សហព័ន្ធការងារទូទៅ​វៀតណាម ដើម្បី​បង្កើត​ថ្ងៃឈប់សម្រាក​៣ថ្ងៃថ្មី​បន្ថែមទៀតនោះ គឺ មិនអាច​អនុវត្ត​បានទេ​ឥឡូវនេះ ដោយសារតែ​ផលិតភាព​ការងារ​វៀតណាម​គឺ​នៅទាប​ ហើយសេដ្ឋកិច្ច​ប្រទេស​មិនទាន់​អភិវឌ្ឍ បានដូច​ប្រទេស​ជិតខាង​នៅឡើយ។

លើសពីនេះទៀត លោក សុន បាន​លើកឡើងថា ម្ចាស់អាជីវកម្ម​នឹង​មានបញ្ហា​កាន់តែច្រើនទ្វេដង ដោយសារតែ​ពួកគេ​ត្រូវចំណាយ​បន្ថែម​ដល់និយោជិត​ដែល​មកធ្វើការ​នៅថ្ងៃឈប់សម្រាកនោះ។

តាមច្បាប់​ការងារនៅវៀតណាម ប្រាក់ឈ្នួល​ថែមម៉ោង​អំឡុង​ថ្ងៃ​ចុងសប្ដាហ៍​ គឺមានយ៉ាងហោចណាស់​២០០ ភាគរយ​នៃ​អត្រាធម្មតា ហើយ​វាអាចកើនឡើងដល់ ៣០០ភាគរយ អំឡុង​ថ្ងៃឈប់សម្រាក។ 

លោក ក្វៀន សៀន ដុង ប្រធាន​សមាគម អាជីវកម្មខេត្ត ហួង យិន និងជា​ម្ចាស់​សហគ្រាស​កាត់ដេរមួយដែរនោះ បាន​និយាយថា វៀតណាម មានថ្ងៃឈប់សម្រាក​សមរម្យ ដោយមាន​២២ថ្ងៃ។ វាអាចជា​បញ្ហា​ប្រឈម​ដ៏ធំមួយ សម្រាប់អាជិវកម្ម ប្រសិនបើ​បន្ថែម​ថ្ងៃឈប់សម្រាក​៣ថ្ងៃ​បន្ថែមទៀត។

សហព័ន្ធការងារ​ទូទៅវៀតណាម បានអំពាវនា​ឲ្យបង្កើន​ចំនួន​ថ្ងៃ​ឈប់សម្រាកប្រចាំឆ្នាំ ដោយ​បានអះអាងថា វៀតណាម គឺ​មានចំនួន​ថ្ងៃឈប់សម្រាក​តិចជាងគេ​នៅអាស៊ីអាគ្នេយ៍នេះ ដែលមានត្រឹមតែ​១០ថ្ងៃ ខណៈដែលកម្ពុជា មាន ២៨ថ្ងៃ ថៃ និងឥណ្ឌូនេស៊ី មាន​១៦ថ្ងៃ ប្រុយណេ មាន​១៥ថ្ងៃ មាឡេស៊ី​មាន​១៤ថ្ងៃ និងសិង្ហបុរី​មាន​១១ថ្ងៃ។

សហព័ន្ធ​ការងារទូទៅវៀតណាម កាលពីពេលថ្មីៗនេះ ក៏បាន​ដាក់សំណើ​ឲ្យមាន​ការ​កាត់បន្ថយ​ម៉ោងការងារ​ពី ៤៨ម៉ោង ក្នុងមួយសប្ដាហ៍ មកនៅត្រឹម​៤៤ម៉ោងផងដែរ ប៉ុន្ដែ សំណើរនេះ ត្រូវបានបដិសេធ ដោយវិស័យឯកជន។ 

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាច្រើន​បាន​ចាត់ទុក​ការលើកឡើង​នូវសំណើ​របស់​សហព័ន្ធការងារទូទៅ​វៀតណាម ថា​ជារឿង​មិនត្រឹមត្រូវ ដោយសារតែ​ផលិតភាពការងារ​វៀតណាម​ គឺស្ថិតនៅកម្រិតទាបបំផុត​នៅក្នុងតំបន់ ចំនួនប្រជាជន​សរុប​របស់វៀតណាម​ឈរលំដាប់​ទី១៥ នៃប្រទេស​មាន​ចំនួនប្រជាជន​ច្រើនបំផុត​របស់ពិភពលោក ប៉ុន្ដែ ចំណូលសម្រាប់ប្រជាជន​ម្នាក់ៗ​របស់វៀតណាម គឺស្ថិតស្ថិតនៅលំដាប់​លេខទី ១៣១ ។

ប្រធានរដ្ឋសភា​វៀតណាម លោកស្រី ក្វៀន ធីគីម ងាន បាន​បញ្ជាឲ្យ​ធ្វើការសិក្សា​លើផលព៉ះពាល់សេដ្ឋកិច្ច​សង្គម​នៃសំណើនេះ ខណៈដែលសហព័ន្ធ គ្រោង​នឹង​បញ្ជូន​អនុសាសន៍​របស់ខ្លួន​ទៅ​រដ្ឋសភា​នៅខែក្រោយនេះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ASUS បញ្ចេញលក់កុំព្យូរទ័រយូរដៃ Vivobook S15 ស៊េរីថ្មី លើទីផ្សារកម្ពុជា

ព័ត៌មាន
ទីផ្សារផលិតផលកុំព្យូទ័រយួរដៃនៅកម្ពុជាបច្ចុប្បន្នកំពុងមានភាពប្រកួតប្រជែងគ្នាកាន់តែខ្លាំង ដែលតម្រូវឲ្យក្រុមហ៊ុនផលិតត្រូវការបន្ថែមនូវមុខងារ សម…

ថៃចុះកិច្ចព្រមព្រៀងជាមួយចិន នាំចេញដំឡូងមីទៅចិន តម្លៃ ៦០០លាន​ដុល្លារ នៅចុង ឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានផ្សាភ្ជាប់នូវកិច្ចព្រមព្រៀងមួយជាមួយនឹងចិន ដើម្បីនាំចេញដំឡូងមីទៅកាន់ប្រទេសចិននៅចុងឆ្នាំនេះ ដែលមានតម្លៃសរុបប្រមាណ ១៨ ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ