ការងារ​នៅវៀតណាម

សហគ្រាសវៀតណាម នឹងបន្តកាត់បន្ថយបុគ្គលិកកាន់តែច្រើនថែមទៀត


សហគ្រាសអាជីវកម្មជាច្រើន នៅក្នុងប្រទេសវៀតណាម កំពុងតែរៀបចំគម្រោងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខនេះ បើទោះបីជា បញ្ហាមេរោគកូវីដ-១៩ ត្រូវបានគ្រប់គ្រងក៏ដោយ ព្រោះថា ឥទ្ធិពលដ៏អាក្រក់ បានអូសបន្លាយ និងសាយភាយដល់បរិយាកាសអាជីវកម្ម នៅក្នុងទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម ត្រៀមបញ្ចេញកញ្ចប់ថវិកាជាង២,៦ពាន់លានដុល្លារដើម្បីស្ថារសេដ្ឋកិច្ចដោយសារមេរោគកូវីដ១៩
ដោយ

ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច​វៀតណាម បានបញ្ជាក់ឲ្យ​ដឹងថា ក្រសួង កំពុងធ្វើ​ការងារ​យ៉ាងសកម្ម​ជាមួយ វិស័យ​ឯកជនវៀតណាម ដើម្បីប្រឹក្សា​យោបល់ និងបង្កើត​គម្រោង​គាំទ្រ​ដល់ អាជីវកម្ម​របស់​ពួកគេ ហើយក្រសួង​ក៏បាន​បង្ហើប​ដែរថា ក្រុមហ៊ុន​ឯកជន​ជាច្រើន គ្រោងនឹង​កាត់បន្ថយ​បុគ្គល ចន្លោះពី ៦០% ទៅ ៧០% នៃកម្លាំង​ពលកម្ម​សរុប​របស់ពួកគេ។

សហព័ន្ធការងារ​ទូទៅវៀតណាម ក៏បាន​រាយការណ៍​ដែរថា មានសហគ្រាស​អាជីវកម្ម ៥,៦ ពាន់​កន្លែង ហើយនឹង​ក្រុមហ៊ុន​មកពី​វិស័យផ្សេងៗជាង ១,៣ ពាន់​ក្រុមហ៊ុន ត្រូវបាន​រំលាយ​ចោល ហើយខ្លះទៀត ត្រូវកាត់​បន្ថយ​ខ្សែច្រវាក់​ផលិតកម្ម​របស់ខ្លួន ដែលអាច​ប៉ះពាល់ដល់ ការងារជាង ៤៦ម៉ឺនកន្លែង គិតត្រឹម​ដំណាច់​ខែមេសា កន្លងទៅ។

យ៉ាងណាក៏ដោយ ក្រសួង​ការងារ​វៀតណាម បានធ្វើការ​រួមគ្នា ជាមួយវិស័យ​ឯកជន​ ដើម្បីស្តារ​ស្ថានការណ៍​ដ៏លំបាកនេះឡើងវិញ ពង្រឹង​ស្ថិរភាព​ការងារ និងធានាឲ្យ​បាននូវ ប្រភពចំណូ​លសម្រាប់​កម្មករ ហើយបើសិនជា រដ្ឋាភិបាល​វៀតណាម អាចគ្រប់គ្រង​ស្ថានការណ៍​នេះបាន គឺមានកម្មករតែ ៧ម៉ឺន​ ដល់ ៨ម៉ឺននាក់ អាចនឹងបាត់​បង់​ការងារ ហើយកម្មករជាង ៣លាន​នាក់ទៀត ត្រូវព្យួរ​ការងារ​ជាបណ្តោះ​អាសន្ន ខណៈក្រុមហ៊ុន​សហគ្រាស ជាង ៧០% ​នឹងទទួលរង​ផលប៉ះពាល់នេះ។

សូមជម្រាប​បន្ថែមថា ក្រសួង​ការងារវៀតណាម បាននិងកំពុង​សម្រប​សម្រួលលើ ការអនុវត្ត​កញ្ចប់​ថវិកា​សង្គ្រោះជាង ២,៦ ពាន់​លានដុល្លារ​អាមេរិក ដើម្បីជួយដល់ ក្រុមហ៊ុន​សហគ្រាស ដែលកំពុង​រងគ្រោះ ដោយស្នើឲ្យ​មានការបន្ធូរ​បន្ថយ​លក្ខខណ្ឌ សម្រាប់​កម្ចីនេះ ព្រោះមក​ទល់ពេលនះ មានក្រុមហ៊ុន​តិចតួច​ណាស់ ដែលអាច​ប្រើប្រាស់​កញ្ចប់​នេះបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃ មានសេដ្ឋកិច្ចដាំក្បាលចុះអាក្រក់ជាងគេបំផុតនៅអាស៊ី

ព័ត៌មាន
ព្រោះតែវិបត្តិកូវីដ-១៩នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចប្រទេសជាច្រើនត្រូវបានស្ថានប័នជំនាញៗជាច្រើន បានព្យាករថា ទំនងជាមិនមានការងើបឡើងទេ ប៉ុន្…

តើស្គាល់ទេ? នេះ​ជា​មច្ឆា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា!

ព័ត៌មាន
នៅក្នុង​អាស៊ី កម្ពុជា​ត្រូវគេ​ចាត់ទុកជាប្រទេស​ដែល​សម្បូរធនធាន​ត្រីទឹកសាប ដោយសារ​មាន​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ដែលជាដែន​ជម្រក​ត្រី​ទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ