ការនាំចេញ​ផលិតផលវាយនភណ្ឌវៀតណាម

វៀតណាម រំពឹងនាំចេញផលិតផលសម្លៀកបំពាក់ ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩


ប្រទេសវៀតណាម បានបង្ហាញក្តីរំពឹងថា ពិតជាអាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ឲ្យបានដល់ ៤០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ បើទោះបីជា ជួបនឹងឧបសគ្គរាំងស្ទះជាច្រើន នៅក្នុងទីផ្សារប្រកួតប្រជែងក៏ដោយ។ នេះបើយោងតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់នៃសមាគមវាយនភណ្ឌ និងសម្លៀបបំពាក់ជាតិវៀតណាម នៅក្នុងសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)

លោក ចៅ ហួ ហូវ នាយកគ្រប់គ្រង​សមាគម​វាយនភណ្ឌ និង សម្លៀកបំពាក់ជាតិ​វៀតណាម បានអះអាង​យ៉ាងដូច្នេះ បន្ទាប់ពី លទ្ធផលនៃ​ការនាំចេញ​ដែលសម្រេច​បានក្នុងរយៈពេល ៩ខែ ដើមឆ្នាំ នេះ ឈានដល់ ២៩ពាន់លានដុល្លារ​អាមេរិក​ទៅហើយ។

លោកបន្តថា លទ្ធផលដ៏ល្អប្រសើរនេះ គឺដោយសារតែ ការខិតខំប្រឹងប្រែងរបស់ អ្នករកស៊ី​ក្នុងវិស័យនេះ ដើម្បីជំនះ​ការលំបាក ដោយប្រឈមមុខ​នឹងបញ្ហា​សេដ្ឋកិច្ចសកល ដែលផលិតផល​វាយនភណ្ឌ និងសម្លៀកបំពាក់ បានធ្លាក់ថ្លៃខ្លាំង កាលពីឆ្នាំ ២០១៨កន្លងទៅ​ហើយរំពឹងមាន​ការកើនឡើងវិញ ក្នុងឆ្នាំ ២០១៩នេះ​ និងពេលខាងមុខ។

ទោះបីជាយ៉ាងណា វៀតណាម នឹងឆ្លៀតឱកាសចាប់យក ផលប្រយោជន៍​បន្ថែមទៀតពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ជំនាន់ថ្មី ដូចជាកិច្ច​ព្រមព្រៀង​វឌ្ឍនភាព និងគ្រប់ជ្រុង​ជ្រោយ សម្រាប់ភាព​ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អឺរ៉ុប-វៀតណាម (EVFTA) ជាដើម។ 

លោក ចៅ ហួ ហូវ បន្ថែមថា បច្ចេកវិទ្យា ពិតជាដើរតួនាទី​សំខាន់ណាស់ ក្នុងការបង្កើន​ផលិតភាព​ការងារ និងពង្រីកឱកាស​បើកទីផ្សារបន្ថែម ហើយវាអាច​ជំនួស​ការងារ​សំខាន់ៗរបស់ កម្មករ បានច្រើន តែយ៉ាងណា ការកែច្នៃម៉ូត នៅតែជា តួនាទីស្នូល​របស់​មនុស្ស ដែលម៉ាស៊ីន មិនអាច​ធ្វើបានល្អនោះទេ។

សូមជម្រាបថា វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម រំពឹងថា អាចរកចំណូល​ពីទីផ្សារ​ក្នុងស្រុក បានប្រមាណ ៩ពាន់លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយក៏កំពុង​តែត្រៀមខ្លួន​ប្រកួតប្រជែង​ជាមួយ ម៉ាកយីហោល្បីៗមកពី ប្រទេសចិន ថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះពាណិជ្ជកម្មសកល ប៉ះពាល់ធ្ងន់ធ្ងរដល់ អ្នកនាំចេញរបស់ចិន និងអ្នកប្រើប្រាស់របស់អាមេរិក

ព័ត៌មាន
ជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកនាំចេញរបស់ចិន ដែលត្រូវខាតបង់ប្រមាណ ៣៥ពាន់លា…

ទូត​កម្ពុជា​នៅ​ឥណ្ឌូនេស៊ី ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​​«បិទ​មាត់» ខណៈ​ព្យាយាម​​បញ្ឈប់​សន្និសីទ​កាសែត​របស់​គណបក្ស​សង្រ្គោះ​ជាតិ

ព័ត៌មាន
លោក​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី នៅថ្ងៃ​ពុធ ទី​៦ ខែ​វិច្ឆិកា​នេះ បាន​ចូល​ទៅ​ព្យាយាម​រារាំង​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​មួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ