Advertisement
Advertisement
ការនាំចេញរបស់វៀតណាម

វៀតណាម រំពឹងថាអាចនាំចេញបង្គារក្នុងតម្លៃ ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០


តាមការព្យាករ ការនាំចេញបង្គារបស់វៀតណាមនៅក្នុងឆ្នាំ ២០២០នេះ នឹងសម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០% ដែលរុញច្រានដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអឺរ៉ុប ធ្វើឲ្យមានភាពងាយស្រួល ក្នុងការនាំចូលមកកាន់ទីផ្សារអឺរ៉ុប។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២(រូបភាព Vietnamplus)
ដោយ
Advertisement

សមាគម​អ្នកនាំចេញ​គ្រឿងសមុទ្រ​វៀតណាម ដែលបាន​ធ្វើការព្យាករ​ខាងលើនេះ បានពន្យល់​បន្ថែមថា ទីផ្សារអឺរ៉ុប គឺជាទីផ្សារ​នាំចូល​បង្គាវៀតណាម ធំជាងគេ​លំដាប់ទី ៤ ដែលកាន់​កាប់​ចំណែក ១៣% នៃការនាំចេញ​បង្គា​សរុប​ទាំងអស់​របស់​ប្រទេស​វៀតណាម ខណៈដែល​ប្រទេស​អាមេរិក ជប៉ុន និងចិន ឈរនៅលំដាប់ទី ១ ដល់ទី ៣។

សមាគម​​ បន្តថា ទោះបីជាវិបត្តិកូវីដ១៩ បានទាញ​ទមា្លក់​ការនាំចេញ​បង្គា តាំងពី​ដើម​ឆ្នាំ​មកម្ល៉េះ ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប បានចាប់ផ្តើម​បង្ហាញ​សញ្ញាល្អ​ឡើងវិញ នៅក្នុងត្រីមាស​ទី ៣នេះ ដោយសារតែ​មានការជួយ​សម្រប​សម្រួល​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។

នៅក្នុងខែកញ្ញា​កន្លងទៅនេះ ការនាំចេញ​បង្គា​ទៅកាន់​អឺរ៉ុប មាន​តម្លៃ​សរុបជាង ៥៧លាន​ដុល្លារ​អាមេរិក កើនឡើង ៣៥% ធៀបនឹង​ពេលដូចគ្នា​កាលពី​ឆ្នាំមុន ហើយបើគិត​ត្រឹមរយៈ​ពេល ៩ខែដើមឆ្នាំ ២០២០នេះ ការនាំចេញ​បង្គា​វៀតណាម ទៅកាន់​ទីផ្សារ​អឺរ៉ុប សម្រេចបាន ៣៧០លានដុល្លារ មាន​កំណើន ២%។

បើតាម​របាយការណ៍ពី សមាគម​អ្នកនាំចេញ​គ្រឿង​សមុទ្រ​វៀតណាម បានបង្ហាញ​ គិតចាប់​ពីខែមករា ដល់ខែ​កញ្ញា ការនាំចេញ​បង្គាវៀតណាម សម្រេច​បានជាង ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

អំឡុងពេល ៩ខែនេះ អាមេរិក ជាទីផ្សារនាំចេញ​បង្គាធំ​ជាងគេ​បំផុត​របស់វៀតណាម ដែលកាន់​កាប់​ចំណែក ២៤% នៃការនាំចេញ​បង្គាសរុប ពោលគឺ​ប្រមាណ ៦៣៤លានដុល្លារអាមេរិក។

គួរជម្រាបថា ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម រំពឹងថា ការនាំចេញ​បង្គា​វៀតណាម នឹងអាចកើនឡើង​បន្ថែម​ទៀត នៅក្នុងត្រីមាសទី ៤ ចុងឆ្នាំនេះ​ដោយសារតែ ការផ្គត់ផ្គង់​បង្គាទៅ​កាន់ទីផ្សារ​សកលលោក មានការថមថយ​ចុះ ជាពិសេស​គឺប្រទេស​ឥណ្ឌា ដែលមិនអាច​ផ្គត់ផ្គង់​បានច្រើន​ដូចពីពេល​មុន ដោយសារតែ​វិបត្តិ​កូវីដ១៩៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចាប់ផ្ដើមមានការនាំចេញទំនិញប្រសើរឡើងវិញ

ព័ត៌មាន
សកម្មភាពនាំចេញទំនិញរបស់ប្រទេសថៃ ចាប់ផ្តើមបង្ហាញពីសញ្ញាវិជ្ជមាន ប្រសើរឡើងវិញហើយ បន្ទាប់ពី លទ្ធផលនៃការនាំចេញសរុប ក្នុងខែកញ្ញា សម្រេចបានប្...

ស្ពាន​កោះពេជ្រ​-កោះនរា នឹងចំណាយ​ ៣៨លានដុល្លារ និង​ពេល ៣៥ខែ​ដើម្បីសាងសង់

ព័ត៌មាន
ដូចការរំពឹងទុក ថ្ងៃទី២៦ តុលា ឆ្នាំ​២០២០ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ជាផ្លូវការ​ការដ្ឋាន​សាងសង់​ស្ពាន​បេតុង​ខ្សែកាប ភ្ជាប់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ