ពាណិជ្ជកម្មវៀតណាម

វៀតណាមនឹងជំរុញការនាំចេញបង្គារឲ្យបានដល់ជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០២១


ព័ត៌មានក្នុងស្រុកមួយរបស់វៀតណាមចុះផ្សាយនៅថ្ងៃទី ៧ ខែមករានេះបានឲ្យដឹងថា វៀតណាមមានលទ្ធភាពអាចជំរុញការនាំចេញផលិផលបង្គាររបស់ខ្លួនទៅក្រៅប្រទេស ក្នុងរង្វង់កើនឡើង ១៥%ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២១នេះ គិតជាទំហំទឹកប្រាក់កើនឡើងប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក។
កម្មការរៀបចំបង្គារក្នុងរោងចក្រមួយនៅវៀតណាម (រូបភាព៖ Shutterstock)
ដោយ

បើយោងតាមសមាគមផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម ការនាំចេញបង្គាររបស់ខ្លួនអាចនឹងកើន​ឡើងបានដោយ សារតែតម្រូវការទីផ្សារ​សកលនៅ​មាន​ស្ថិរភាពល្អ ខណៈប្រទេសដៃគូប្រកួតប្រជែង នាំចេញបង្គាផ្សេងទៀត​កំពុងរងផលប៉ះពាល់ដោយកូវីដ-១៩។ ជាក់ស្តែងប្រទេសចិន ដែលជាប្រទេសនាំចេញបង្គារ​ធំជាងគេ​នៅអាស៊ី​ក៏ជួបបញ្ហាខ្វះខាត​ផលិតផល​នាំចេញ​និងកែច្នៃផងដែរ។

ប៉ុន្តែនេះ​មិនមែន​ជាមូលហេតុតែមួយ ដែលអំណោយ​ផល​ដល់ការនាំចេញ​របស់​វៀតណាម​ប៉ុណ្ណោះទេ ខណៈដែលវៀតណាម​ក៏ទទួលបានផលចំណេញផងដែរ​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសនានា ដែលអនុញ្ញាតឲ្យវៀតណាម​អាចនាំចេញទៅក្រៅប្រទេសបាន​ដោយមិនគិតពន្ធ។ 

យ៉ាងណាមិញ អាជ្ញាធរវៀតណាម ក៏បានព្រមានផងដែរ​ពីបច្ច័យអាក្រក់​ដែលអាចកើតមាន ខណៈប្រទេស​ឥណ្ឌា​ដែលជាគូប្រជែងទីផ្សាររបស់ខ្លួន​មានលទ្ធភាព​អាច​ផលិតបង្គារ​ និងនាំចេញ​បាន​ក្នុងតម្លៃថោកជាង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ អាចនឹងខាតបង់១០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានអះអាងថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសដំបូងនៅឆ្នាំ២០២១ បន្…

ក្រុមហ៊ុន Alibaba Group គ្រោងនឹងបោះផ្សាយលក់បណ្ណបំណុល ៨ពាន់លានដុល្លារ ចំពេលដែលលោក Jack Ma កំពុងបាត់មុខ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group របស់មហាសេដ្ឋីចិនលោក Jack Ma កំពុងស្វែងរកការបង្កើនដើមទុនតាមរយៈការលក់បណ្ណបំណុលដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ