ការនាំចេញ​ផលិតផល​វាយនភណ្ឌ​វៀតណាម

ឆ្នាំ២០២០ វៀតណាម ធ្លាក់ចុះការនាំចេញផលិតផលវាយនភណ្ឌ លើកដំបូងបង្អស់នៅក្នុងរយៈពេល២៥ឆ្នាំ!


ការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរវៀតណាមត្រូវបានរំពឹងថានឹងធ្លាក់ចុះ ១៥% មកនៅត្រឹមចំនួនទឹកប្រាក់នាំចេញ៣៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆ្នាំ២០២០ ដែលវាគឺជាការធ្លាក់ចុះលើកដំបូងហើយ នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ខណៈដែលការធ្លាក់ចុះនេះ គឺដោយសារតែរងផលប៉ះពាល់ពីមេរោគរាតត្បាតកូវីដ-១៩។ នេះយោងទៅតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ក្រុមហ៊ុនកាត់ដេរវៀតណាម ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (រូបភាព៖ ven.vn)
ដោយ

របាយការណ៍​ដដែលនេះ ក៏បាន​ឲ្យដឹងថា​ស្ថានភាព​កូវីដ-១៩ នៅតែ​បន្ដ​មាន​ធ្ងន់ធ្ងរ​នៅក្នុង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែលវា​បានធ្វើឲ្យ​ការនាំចេញ​​ទំនិញ​ទៅកាន់ប្រទេស​ទាំងនេះ នៅតែ​បន្ដ​ប្រឈម​មុខ​នឹង​ការលំបាក​ដោយសារតែ​កង្វះ​ការបញ្ជាទិញ។

ទោះជាបែបនេះក្ដី ការធ្លាក់ចុះ​១៥នៃការនាំចេញ​ទំនិញ​វាយនភណ្ឌ និងកាត់ដេរ​របស់​វៀតណាម​នៅឆ្នាំនេះ គឺនៅតែមាន​ទាប​ជាងការធ្លាក់ចុះ​២០% ទៅ២៥%​នៃតម្រូវការ​ពិភពលោក​នៅឆ្នាំនេះ។

ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ក្នុងស្រុក បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ប្រាក់ចំណូល តាមរយៈ​ការផលិត​ផលិតផល​តម្លៃបន្ថែម​ទាបជាងមុន ដើម្បី​ធានាបាន​នូវ​លំហូរ​សាច់ប្រាក់​។

ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ Dony ដែលមាន​ទីតាំងនៅ​ទីក្រុងហូជីមិញ កំពុង​ផ្ដោត​ទៅលើ​ការ​បញ្ជាទិញ​ខ្នាតតូចៗ ហើយបើតាម​នាយកប្រតិបត្តិ​ក្រុមហ៊ុននេះ បាន​គូសបញ្ជាក់​នៅក្នុង​សារព័ត៌មាន VN Express ថា នៅពេល​កូវីដ-១៩ ទើបចាប់ផ្ដើម​រាតត្បាត ក្រុមហ៊ុន​របស់លោក បាន​ទទួលបាន​ការបញ្ជាទិញ​ម៉ាស់​រាប់លាន​ម៉ាស់ ពីអ្នកបញ្ជាទិញ​នៅអាមេរិក និងអឺរ៉ុប ប៉ុន្ដែ​ឥឡូវនេះ ក្រុមហ៊ុន​កំពុង​ទទួលបាន​ការបញ្ជាទិញ​ខ្នាតតូចៗ ដែលមាន​បិរមាណ​ប្រមាណ ៣ម៉ឺន៦ពាន់ម៉ាស់។

ប្រធានសមាគម​វាយនភណ្ឌ និងសម្លៀកបំពាក់​វៀតណាម បាន​និយាយថា ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ (RCEP) គឺទំនង ជាង​នឹង​ជំរុញ​តម្រូវការ​ទីផ្សារ​ប្រទេសចិន សម្រាប់​ផលិតផល​កាត់ដេរ​របស់វៀតណាម។

ប្រទេសជប៉ុន គឺជា​ទីផ្សារ​សក្ដានុពល​មួយទៀត​របស់វៀតណាម  ប៉ុន្ដែ​ទីផ្សារមួយនេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ត្រូវ បង្ហាញថា​ផលិតផល​របស់ពួកគេ គឺំមានប្រភព​វត្ថុធាតុដើម​មកពី​ប្រទេស​អាស៊ាន​ដទៃទៀត​ ឬពីប្រទេសជប៉ុន ទើបអាចទទួលបាន​ការលើកទឹកចិត្ត​ផ្នែកពន្ធនាំចូល ខណៈ​ដែល​មាន​ទំនិញ​វៀតណាម​ភាគច្រើន​ត្រូវបាន​បង្កើតឡើង​ពី​វត្ថុធាតុដើម​នាំចូលពីប្រទេសចិន។

ទោះយ៉ាងណា នៅពេលដែល​កិច្ចព្រមព្រៀង RCEP ចូលជាធរមាន សូម្បីតែ​ផលិតផល​វៀតណាម​ដែលមាន​វត្ថុធាតុដើម​នាំចូលពីប្រទេសចិន ក៏នឹងអាចទទួលបាន​ការលើក​ទឹកចិត្ត​ផ្នែកពន្ធផងដែរ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Garment 10 Corpration Jsc គឺលោក Duc Viet បាននិយាយថា ការកាត់ពន្ធគយ​លើ​ការនាំចេញ​វាយនភណ្ឌ និងសម្លៀកបំពាក់ជាច្រើន​ទៅកាន់​អឺរ៉ុប គឺដោយសារតែ​មាន​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​ និងអឺរ៉ុប ហើយ​វាក៏នឹង​ជួយ​ជំរុញ​ដល់កំណើន​នៃវិស័យនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា៖ ថវិកាពីសប្បុរសជនផ្ដល់ជូនរាជរដ្ឋាភិបាលទុកទិញវ៉ាក់សាំងការពារកូវីដ-១៩ កើនដល់១៨លានដុល្លារអាមេរិកហើយ!

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០នេះថា បន្ទាប់ពីសម្តេច បានប្…

ក្រុមហ៊ុនផលិតវ៉ាក់សាំង ការពារ​កូវីដ-១៩ Pfizerបន្ថយគោលដៅចេញលក់វ៉ាក់សាំង

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ របស់អាមេរិក ហ្វាយស័រ (Pfizer) កាលពីខែមុនបានរំពឹងថា នឹងចេញលក់វ៉ាក់សាំងកូវីដ-១៩ ពាក់កណ្ដាលប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ