ត្រី​ប្រានាំចេញ​-វៀតណាម

វៀតណាមនាំចេញសាច់ត្រីប្រា ទៅអង់គ្លេសកើនឡើងជិត ៧០% នៅត្រីមាសទី១ឆ្នាំនេះ


ប្រទេសវៀតណាម នៅត្រីមាសទី ១ ឆ្នាំ២០១៩ នេះ បាននាំចេញត្រីប្រាទៅកាន់ ទីផ្សារប្រទេសអង់គ្លេសកើនឡើង រហូតដល់ជិត៧០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជិត១២ លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម ប្រាប់សារព័ត៌មាក្នុងស្រុកនៃប្រទេសនេះ។
វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ
ដោយ

ការនាំចេញ​ច្រើន​ជាង​ការនាំចេញ​សាច់ត្រី​ប្រា​ក្លាសេកក ដែលមានតម្លៃ ខ្ពស់បំផុត ៥ដុល្លារ ៣សេន ក្នុង​មួយគីឡូក្រាម។

អង់គ្លេស គឺជាទីផ្សារធំ​បំផុត​ទី២ សម្រាប់​ការនាំចេញ​ត្រី​ប្រា​របស់វៀតណាម ហើយបើតាម​សមាគម​អ្នកផលិត និងនាំចេញ​គ្រឿងសមុទ្រ​វៀតណាម នៅឆ្នាំនេះ គេរំពឹងថា នឹង​មាន​អ្នកបញ្ជា​ទិញពី​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​សំខាន់​ៗ​ផ្សេងទៀត​ផងដែរ។

តម្រូវការ​ត្រូវបាន​គេរំពឹងថា នឹង​បន្តកើនឡើង​ជាលំដាប់ ហើយតម្លៃ​ក៏ទំនងជា​នឹង​នៅតែរក្សាបាន​ខ្ពស់​ដែរ​នៅឆ្នាំនេះ ហើយវា​ក៏កំពុង​ទាក់ទាញទីផ្សារ​សម្រាប់​អ្នកនាំចេញទៀតផង។ 

វៀតណាម​ត្រូវបាន​ដឹងថា គឺជា​អ្នកផ្គត់ផ្គង់​ធំបំផុត​ទី​៦ ដែល​នាំប្រភេទសាច់​សត្វពណ៌​ស ទៅកាន់​ទីផ្សារ​អង់គ្លេស បន្ទាប់​ពីអៀកឡង់ ចិន ណ័រវេ រុស្ស៊ី និងកោះហ្វាអ៊ី។

តាម​សមាគម​អ្នកផលិត និងនាំចេញ​គ្រឿងសមុទ្រវៀតណាម សម្រាប់ឆ្នាំ ២០១៩នេះ ប្រទេស​ក្បែរខាង​កម្ពុជាមួយនេះ រំពឹងនឹង​នាំចេញ ត្រីប្រា គិតជា​ទឹកប្រាក់​សរុប​ប្រមាណ ២,៤​ពាន់ លានដុល្លារ​អាមេរិក ដោយសារតែ​ការកើន​ឡើងនៃ​តម្រូវការ​របស់​ប្រទេស​ចិន និងការ​បន្ធូរបន្ថយ​ពន្ធនៅលើ​ទីផ្សារអឺរ៉ុប។

កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រទេស​វៀតណាម បាននាំចេញ​ត្រីប្រា គិតជាទឹកប្រាក់​ប្រមាណ ២,៣ពាន់ លាន​ដុល្លារអាមេរិក ដែលមាន​កំណើន​ប្រមាណ ២៧% ធៀបនឹងឆ្នាំ ២០១៧ ហើយ​សហរដ្ឋអាមេរិក​ ជាអ្នកនាំចូល​ត្រីប្រាច្រើន​ជាងគេ​បង្អស់ពី វៀតណាម ដែលមានតម្លៃ ៥៥០​លានដុល្លារ​អាមេរិក ខណៈដែល​ប្រទេសចិន នាំចូលជាង ៥៣០​លាន​ដុល្លារ​អាមេរិក និងសហភាព​អឺរ៉ុប នាំចូល​ជាង ២៤០លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខ្លោងទ្វារ​​បុរី​ ប៉េង ហួត តុបតែង​ស្អាត​ប្លែកៗ គ្រប់ពិធីបុណ្យធំៗ

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំ្មថ្មី ប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធឡើងនាថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ជារៀងរាល់ ឆ្នាំ។ ដូច្នេះហើយ មុនថ្ងៃបុណ្យចូលឆ្នាំថ្មី យើ…

ជប៉ុន ប្រើពេលជាង ៥០ឆ្នាំ ទើបអាចផលិតយន្ដហោះដំបូងរបស់ខ្លួន បានជោគជ័យ

ព័ត៌មាន
ក្រុមហ៊ុនជប៉ុន ធំមួយ បានប្រើប្រាស់ពេលវេលា អស់៥០ ឆ្នាំ ទើបអាចផលិតយន្ដហោះ ដឹកអ្នកដំណើរបានដោយជោគជ័យ និងទើបតែទទួលបានការអនុញ្ញាតឲ្យចេញប្រត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ