វៀតណាម FDI

វៀតណាម ស្រូបទាញការវិនិយោគផ្ទាល់ពីបរទេស បាន ៣២ ពាន់លានដុល្លារអាមេរិក នៅ ១១ខែ ឆ្នាំ២០១៩


ប្រទេសវៀតណាម ទទួលបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ៣២ ពាន់លានដុល្លារអាមេរិក នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ កើនឡើង៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការវិនិយោគពីហុងកុងប្រទេសចិន គឺបានវិនិយោគច្រើនជាងគេនៅវៀតណាម បន្ទាប់មក គឺប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរី។ នេះបើតាមទិន្នន័យពីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម។
អាមេរិក នឹងវិនិយោគ១៧០ លានដុល្លារអាមេរិក លើរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះ នៅវៀតណាម (https://www.hanwha.com/e)
ដោយ

តាម​ទិន្ន័យ​ ពី​ភ្នាក់ងារ​វិនិយោគ​បរទេស​របស់វៀតណាម បាន​ឲ្យដឹងថា ក្នុង​ចំណោម​ទឹកប្រាក់​៣២ ពាន់​លាន​ដុល្លារអាមេរិក ដែលជាការវិនិយោគផ្ទាល់​ពីបរទេសនេះ គឺមាន​ប្រមាណជិត​១៥ ពាន់លាន​ដុល្លារអាមេរិក គឺត្រូវបាន​ចាក់បញ្ចូល​ក្នុងគម្រោង​ថ្មីៗជិត​៣៥០០ គម្រោង កើនឡើង​២៨% សម្រាប់​ចំនួន​គម្រោង​ ប៉ុន្ដែ​មានការ​ថយចុះ​៧% សម្រាប់​តម្លៃ​ទុនវិនិយោគ។ ជាមួយគ្នានេះ មាន​ទុនវិនិយោគ ប្រមាណជិត​៦ពាន់លាន​ដុល្លារ គឺត្រូវបាន​ចាក់បញ្ចូល​ទៅក្នុង​គម្រោង​កំពុង​ដំណើរការស្រាប់ ។

គួរកត់សម្គាល់ថាចាប់ពីខែមករាដល់ខែវិច្ឆិកាចំនួនគណៈប្រតិភូធុរកិច្ចដែលបាន​មកដល់ប្រទេស​វៀតណាម​ដើម្បីស្វែងរកឱកាសវិនិយោគ បានកើនឡើង ៣០ ភាគរយបើប្រៀបធៀប​ទៅនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ពួកគេភាគ ច្រើន​មកពីប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិនដីគោក ហុងកុង និងសិង្ហបុរី។

វិស័យ​ផលិត​កែច្នៃ នៅតែជា​វិស័យ​ដ៏ទាក់​ទាញ​បំផុត​សម្រាប់​ការវិនិយោគផ្ទាល់​​ពីបរទេស​នៅក្នុង​ប្រទេសវៀតណាម។ ជាក់ស្ដែង ក្នុងអំឡុង​១១ខែ ឆ្នាំនេះ វិស័យនេះ បាន​ស្រូបទាញការវិនិយោគ​ពីបរទេស ក្នុងទំហំទឹកប្រាក់ ជាង​២១ ពាន់លាន​ដុល្លារអាមេរិក ដែលមាន​ប្រមាណជាង ៦៨% នៃ​ទុនវិនិយោគ​ផ្ទាល់ពីបរទេស​សរុប។ វិស័យ​ជួញដូរ​លើ​អចលនទ្រព្យ ឈរ​លំដាប់ទី២ មានទុនវិនិយោគ​ជាង​៣ពាន់លាន​ដុល្លារ បន្ទាប់មក គឺវិស័យលក់ដុំ លក់រាយ និង​វិទ្យសាស្ត្រ និបច្ចេកវិទ្យា។

វៀតណាម​ទទួលបាន​ការវិនិយោគ​ផ្ទាល់​ពីប្រទេស និងតំបន់​ចំនួន ១១៧ ដែលក្នុងនោះ ហុងកុង នៅតែជា​ឈរ​លំដាប់​ជួយមុខគេបង្អស់ ដែលបាន​វិនិយោគ​នៅវៀតណាម ដែលមាន​តម្លៃជាទឹកប្រាក់ ជាង​៦ពាន់លានដុល្លារ បន្ទាប់មក តាមពីក្រោយដោយ កូរ៉េខាងត្បូង មានទុនវិនិយោគ ជិត​៦ពាន់លាន​ដែរ ខណៈដែលសិង្ហបុរី មាន​ជាង​៤ពាន់លានដុល្លារ។ ក្រៅពីនេះគឺ ចិនដីគោក និង​ជប៉ុន ក៏មាន​វិនិយោគ​ច្រើន​នៅ​វៀតណាមផងដែរ។

ទិន្នន័យពី ភ្នាក់ងារ​វិនិយោគបរទេស​របស់វៀតណាម​ដដែលនេះ បាន​ឲ្យដឹងទៀតថា វិស័យ​វិនិយោគ​បរទេស បាន​រក​ចំណូល​ពីការ​នាំចេញ ដល់ទៅប្រមាណ ១៦៦ ពាន់លាន​ដុល្លារអាមេរិក នៅ១១ខែឆ្នាំនេះ កើន ៤% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ឬស្មើនឹង​៦៩% នៃទំហំ​នាំចេញ​សរុប​របស់ប្រទេស​វៀតណាម​ទាំងមូល។ វិស័យ​វិនិយោគបរទេស​ក៏បាន​ចំណាយ​លើការនាំចូល​​ប្រមាណ​១៣៤ ពាន់លាន​ដុល្លារ កើនឡើង​៣%ផងដែរ ដែលបានធ្វើ​ឲ្យ​វៀតណាម​មានអតិរេក​ពាណិជ្ជកម្ម​ពីវិស័យនេះ ប្រមាណ​ជាង​៣២ ពាន់លាន​ដុល្លារអាមេរិក។

គិតមកទល់​នឹងខែវិច្ឆិកា​ឆ្នាំ២០១៩នេះ ប្រទេសវៀតណាម​​មានគម្រោង​វិនិយោគ​ពីបរទេស​មានសុពលភាព​ប្រមាណ ៣ម៉ឺនគម្រោង ជាមួយនឹង​ទុនចុះបញ្ជី​ប្រមាណ​ជាង​៣៦០ ពាន់លាន​ដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ នៅរយៈពេល​១១ខែ ឆ្នាំនេះដែរ ក្រុមហ៊ុន​វៀតណាម​ក៏បាន​វិនិយោគ​នៅក្រៅប្រទេស​ប្រមាណជាង ៤៦០ លាន​ដុល្លារអាមេរិក ជាមួយចំនួន​គម្រោង ១៧៧ គម្រោង។  ក្នុងនោះ គម្រោង​ថ្មីៗមាន ១៤៨ គម្រោង​ដែលមានតម្លៃទុនវិនិយោគ ៣៥៤ លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចាប់ផ្តើមរួមគ្នាដោះស្រាយបញ្ហាក្នុងវិស័យស្រូវអង្ករឲ្យមានប្រសិទ្ធភាពឡើងវិញ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍ជនបទ និង សហព័ន្ធស្រូវអង្ករកម្ពុជា បានរួមគំនិតគ្នា ដើម្បីជជែកពិភាក្សាបញ្ហាស្រូវអង្ករកម្ពុជាដើម្បីត្រៀមនៅរដូវប្រមូលផលឆ្នាំនេះ ក…

ធនាគារ​កាណាឌីយ៉ា នឹង​ផ្តោត​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​អាជីវកម្ម​ស្ត្រី

ព័ត៌មាន
ធនាគារ​កាណាឌីយ៉ា (Canadia Bank) បាន​ធ្វើ​ការ​ព្យាករ​កាល​ពី​ពេល​ថ្មី​ៗ​​នេះ ថា ធនាគារ​ខ្លួន​នឹង​មាន​កំណើន​ពីរ​ខ្ទង់​ខាង​ផ្នែក​ប្រាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ