វិស័យកាត់ដេរ​វៀតណាម

ការនាំចេញផលិតផលសម្លៀកបំពាក់វៀតណាមធ្លាក់ចុះជាង ២០% ក្នុងខែមេសា


វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់វៀតណាម ធ្វើមិនបានល្អនោះទេ នៅក្នុង ខែមេសា កន្លងទៅនេះ ដោយការនាំចេញផលិតផលបានធ្លាក់ចុះជាង ២០% មកនៅត្រឹមតែ ២,៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយវាអាចនឹងបន្តធ្លាក់ចុះទៀត ដោយសារតែអ្នកបញ្ជាទិញជាច្រើន បានលុបចោលនូវ ការកម្ម៉ង់ទិញ ដោយសារតែវិបត្តិមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam Express ។
ក្រុមហ៊ុនកាត់ដេរវៀតណាម ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (រូបភាព៖ ven.vn)
ដោយ

យោងតាមទិន្នន័យពី សមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម បានបង្ហាញថា ការនាំចេញផលិតផល​វាយនភ័ណ្ឌ និងសម្លៀកបំពាក់ នៅក្នុង​៤ខែដំបូង ឆ្នាំ​២០២០នេះ សម្រេចបាន​តែជាង ១០ពាន់លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ធ្លាក់ចុះ ៦% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ ២០១៩កន្លងទៅ ហើយការ​នាំចូល​វត្ថុធាតុដើម សម្រាប់វិស័យនេះ ក៏ធ្លាក់ចុះ ៣% ដូចគ្នា គឺមានប្រមាណតែ ៥,២ ពាន់លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។

អនុប្រធានសមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម បានមានប្រសាសន៍ដែរថា តួលេខ​នៃការធ្លាក់ចុះ​ខ្លាំងយ៉ាងនេះ មិនធ្លាប់កើតមាន​ពីមុន​មកនោះទេ ទាំងការនាំចេញ​សម្លៀកបំពាក់ និងសសៃអំបោះ សុទ្ធតែធ្លាក់​ចុះចន្លោះ ៦% ទៅ ២២% ក្នុងរយៈពេល ៤ខែដំបូងនេះ ហើយតួលេខ​ដ៏អាក្រក់នេះ អាចនឹង​បន្តក្នុងខែឧសភា និងខែមិថុនា ទៀត ដោយសារតែ​ការបញ្ជាទិញ ត្រូវបាន​ពន្យារពេល និងខ្លះទៀត​ត្រូវបាន​លុបចោលតែម្តង។

វិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ជាវិស័យ​មួយដែលកាន់​កាប់​ចំណែក​នាំចេញធំ លំដាប់ទី ៣ នៃការនាំចេញ​សរុបរបស់​វៀតណាម ហើយកំពុងប្រឈម​នឹងផលលំបាក​ជាច្រើន ដោយសារតែ​មេរោគកូវីដ-១៩ បានធ្វើឲ្យ​បណ្តា​ទីផ្សារ​យក្សៗ ដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លុបចោល​ការបញ្ជាទិញ និងពន្យារពេល​កម្មង់ទំនិញ។

សមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់​វៀតណាម បានព្យាករថា នៅក្នុង​ករណី​អាក្រក់បំផុត​ដែលអាច​កើតមាន ការនាំចេញ​ផលិតផល​សម្រេច​របស់​វិស័យមួយនេះ អាចនឹងធ្លាក់ចុះ​រហូតដល់​ទៅ ២៣% នៅក្នុងឆ្នាំ ២០២០នេះ ពោលគឺ នាំចេញបាន​ត្រឹមតែ ៣០ពាន់​លាន​ដុល្លារប៉ុណ្ណោះ។

គួរជម្រាបដែរថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម សម្រេចបាននូវ ការនាំចេញ​ប្រមាណ ៨៣ពាន់លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ៥% បើធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែភ្នំពេញរកចំណូលបានជាង ៧,៦ លានដុល្លារ

ព័ត៌មាន
នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកប្រាក់ចំណូលបានជាង ៧,៦លានដុល្លារអាមេរិក និងមានបរិមាណកុងតឺន័រឆ្លងកាត់ជាង ៧ម៉ឺនTE…

ក្រសួងឧស្សាហកម្ម៖ ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា រងផលប៉ះពាល់តិចតួចដោយសារកូវីដ-១៩

ព័ត៌មាន
ក្រសួងឧស្សាហកម្មកម្ពុជាបានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្រសួងបាននិង កំពុងធ្វើចំណាត់ថ្នាក់អំពីផលប៉ះពាល់មួយចំនួនមកលើវិស័យឧស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ