ព្យាករណ៍​សេដ្ឋកិច្ចវៀតណាម

សេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩ រំពឹងកើនឡើងដល់ ៧,០៥% លើសការគ្រោងទុក


ប្រទេសវៀតណាម បានរំពឹងទុកថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០១៩នេះ អាចនឹងកើនឡើងរហូតដល់កំណើន៧,០៥% ដែលមានលើសការគម្រោងទុកដែលធ្លាប់រំពឹងថា មាន៦,៦%-៦,៨% នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចវៀតណាម។
ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ វៀតណាម
ដោយ

សារព័ត៌មាន​ Vietnam Express ដែលបាន​ស្រង់​សម្ដី​របស់​ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​វៀតណាម បាន​ឲ្យដឹងថា ការព្យាករ​របស់ពួកគេ គឺផ្អែកទៅលើ​កំណើន​៧,៣១% នៅក្នុង​ត្រីមាសទី៣ ហើយ​រំពឹងថា នឹង​មានកំណើន​៧,២៦% នៅក្នុង​ត្រីមាសចុងក្រោយ​នៃឆ្នាំនេះ។ នេះបើតាម​របាយការណ៍​អំពី​ម៉ាក្រូសេដ្ឋកិច្ច ដែលបាន​ចេញផ្សាយ​ដោយ វិទ្យាស្ថាន​សម្រាប់​ការ​ស្រាវជ្រាវ​សេដ្ឋកិច្ច និងគោលនយោបាយ វៀតណាម។

ក្បាលម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​​កំណើន​រយៈពេល ៩ខែ នៅឆ្នាំនេះ គឺជា​វិស័យកម្មន្ដសាល និងឧស្សាហកម្ម​ផលិតកែច្នៃ កើនឡើង​១១,៣៧% វិស័យសំណង់​កើន ៩,៥៦% និង​វិស័យរ៉ែ​កើនឡើង២,៦៨%។ នេះបើតាម​ការបញ្ជាក់របស់របាយការណ៍​ដដែលខាងលើនេះ។

សារព័ត៌មាន Vietnam Express ដែលបាន​ស្រង់​ប្រសាសន៍​របស់លោក Pham The An ​ប្រធាន​សេដ្ឋវិទូនៃវិទ្យស្ថាន សម្រាប់ការស្រាវជ្រាវ​សេដ្ឋកិច្ច និងគោលនយោបាយ​វៀតណាម បានឲ្យដឹងថា ការរក្សាបាន​តួលខេ​រឹងមនាំ​របស់សេដ្ឋកិច្ចវៀតណាម​នៅឆ្នាំនេះ គឺដោយសារតែ​កំណើន​ខ្លាំង​នៅក្នុងវិស័យ​ឧស្សាហកម្ម ដែលបាន​ទូទាត់​នឹង​ការធ្លាក់ចុះ​នៃវិស័យ​កសិកម្ម។ លោកបន្តថា កំណើនក្នុវិស័យឧស្សាហកម្ម​រ៉ែ​ក៏មាន​ខ្លាំងដែរ ពិសេស​គឺ​ឧស្សាហកម្ម​ធ្យូងថ្ម។

ទោះយ៉ាងណា សេដ្ឋវិទូ​រូបនេះ បាន​បញ្ជាក់ដែរថា ដោយសារតែ​កំណើន​នៅឆ្នាំនេះ ពឹងផ្អែកខ្លាំង​ទៅលើ​អាជីវកម្ម​ធនធានធម្មជាតិ វាបានធ្វើឲ្យ​គុណភាពនៃកំណើន​មានការ​ធ្លាក់ចុះ ហើយប្រទេសវៀតណាម​កំពុងតែ​ប្រឈមនឹង​ផលប៉ះពាល់​បរិស្ថាន ដូចជា​ការ​កើនឡើងនៃ​ការបំពុលបរិយាកាស​នៅក្នុងទីក្រុង​ជាដើម។

សារព័ត៌មាន Vietnam Express បាន​បញ្ជាក់ទៀតថា កាលពីខែមុននេះ ក្រសួង​បរិស្ថាន និងធនធាន​ធម្មជាតិ បាន​ឲ្យដឹងថា កម្រិត​នៃការបំពុល​បរិយាកាស នៅរដ្ឋធានីហានូយ បានកើនឡើងខ្ពស់​ក្នុងរយៈពេល ៥ឆ្នាំមកនេះ ខណៈដែល​ទីក្រុងហូជីមិញវិញ មានការកើនឡើង​នូវ​ចំនួន​អ្នកជំងឺ​ទៅមន្ទីរពេទ្យ ដោយសារតែ​ឈឺ​ជំងឺផ្លូវដង្ហើម ព្រោះតែ​ការបំពុលខ្យល់អាកាសនេះ។

លោក Can Van Luc សេដ្ឋវិទូ និងជា​នាយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល ស្រាវជ្រាវ BIDV បាន​ឲ្យដឹងថា ការនាំចេញ និងភាពប្រកួតប្រជែង​របស់​វៀតណាមកំពុងមានភាពប្រសើរឡើង ហើយប្រទេសនេះ កំពុង​ពឹងផ្អែក​កាន់តែតិច ទៅលើ​ឥណទាន​ដើម្បីជំរុញ​កំណើន។ 

ចន្លោះ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឥណទាន មានចំនួន ៥៧% នៃមូលធន​វិនិយោគ​សរុប នៅក្នុងសេដ្ឋ ប៉ុន្ដែ នៅឆ្នាំ២០១៨ និង៩ខែ​នៃឆ្នាំ២០១៩ ចំនួន​ឥណទាន មាន​តែប្រមាណ ៤៦% នៃមូលធន​វិនិយោគ​សរុប​ប៉ុណ្ណោះ។ នេះ សបញ្ជាក់ថា មូលធនឯកជន និងការវិនិយោគផ្ទាល់ពីបរទេស គឺបាននិងកំពុង​មានប្រសិទ្ធភាព​វិនិយោគ​កាន់តែប្រសើរជាងមុន ដែលអនុញ្ញាតឱ្យ​ឥណទាន​ត្រូវបានផ្តល់​អាទិភាព​ដល់វិស័យ​ផលិតកម្ម និងអាជីវកម្ម។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឯកទេសថាមពលអាមេរិក៖ កម្ពុជាគួររៀបចំពង្រឹងនិងពង្រីកការវិនិយោគវិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត

ព័ត៌មាន
អ្នកឯកទេសសិក្សាស្រាវជ្រាវនៅក្នុងវិស័យថាមពល មកពីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានខេមបូណូមីស ឲ្យដឹងថា នៅក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ ត…

ប្រធានាធិបតី​ចិន ស៊ី ជិនពីង ឲ្យ​កូន​ស្រី​ត្រឡប់ទៅ​បន្ត​ការសិក្សា​នៅ​អាមេរិកវិញ

ព័ត៌មាន
ខណៈ​ដែល​សហរដ្ឋ​អាមេរិក និង​ចិន កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា និង​ខណៈ​ដែល​ចលាចល​សង្គម​កំពុង​កើត​មាន​នៅក្នុង​ទីក្រុងហុងកុង របា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ