Advertisement
កំណើន GDP វៀតណាម

GDP វៀតណាម នៅ៩ខែឆ្នាំនេះ សម្រេចបានអត្រាកំណើន ៦,៩៨% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៩ឆ្នាំមកនេះ


ផលិតផលក្នុងស្រុកសរុប(GDP) របស់វៀតណាម នៅចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំ២០១៩នេះ បានបង្ហាញពីកំណើនខ្ពស់ក្នុងរយៈពេល ៩ឆ្នាំមកនេះ ដែលមានអត្រា កំណើន ៦,៩៨% ដោយត្រូវបានជំរុញពីក្រោយដោយវិស័យកម្មន្ដសាល និងសេវាកម្ម។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
ទីក្រុង​ ហូជីមិញ ប្រទេសវៀតណាម (រូបថត៖ https://www.travellingking.com)
ដោយ
Advertisement

តាមរបាយការណ៍​បាន​បញ្ជាក់ទៀតថា កំណើន​សេដ្ឋកិច្ចវៀតណាម​ត្រូវបាន​ជំរុញ​ដោយ​វិស័យ​កម្មន្ដសាល​ដែលកើនឡើង​ជាង​១១% វិស័យលក់រាយ កើនឡើង​ជាង​៨% ធនាគារ​និងហិរញ្ញវត្ថុ កើនឡើង​ជាង​៨% និង​ឡូជីស្ទិក កើនឡើងជិត​៨%ដែរ។

វិស័យ​សេវាកម្ម​ត្រូវបាន​គេកត់ឃើញថា គឺជាសមភាគ​ធំបំផុត​នៃសេដ្ឋកិច្ចរបស់វៀតណាម​ ដែលមាន​ជាង​៤២,៧% និងត្រូវបាន​តាមពីក្រោយដោយ ឧស្សាហកម្ម​សំណង់ ដែលមាន​ជិត​៣៤%។

ការនាំចេញ​របស់ក្រុមហ៊ុន​ក្នុងស្រុកវៀតណាម បាន​កើនឡើងដល់​១៦,៤% ខ្ពស់ជាង​ការនាំចេញ​របស់​ក្រុមហ៊ុន​ដែល​វិនិយោគ​ពីបរទេស​ប្រមាណ ៥%។ នៅរយៈពេល​៩ខែនេះដែរ ប្រទេសវៀតណាម ក៏មាន​អតិរេក​ពាណិជ្ជកម្ម ប្រមាណជិត​៦ពាន់លាន​ដុល្លារអាមេរិក ផងដែរ។

សន្ទស្សន៍​តម្លៃទំនិញ​ប្រើប្រាស់វិញ បាន​កើនឡើង​២,៥% ដែលជា​សន្ទស្សន៍មួយទាប​បំផុត​នៅរយៈពេល ៣ឆ្នាំ​ចុងក្រោយនេះ។ រដ្ឋាភិបាលវៀតណាម ក៏បាន​ដាក់គោលដៅ សម្រាប់​សន្ទស្សន៍​តម្លៃទំនិញ​ប្រើប្រាស់នេះ ដោយ​កំណត់​ឲ្យ​កើនឡើង​ តិចជាង​៤% នៅឆ្នាំនេះ។

សូមជម្រាបដែរថា ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ក៏បាន​ធ្វើការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ ថា​នឹង​កើនឡើង​ដល់​អត្រា​ ៦,៨% នៅឆ្នាំ២០១៩នេះ ខណៈដែល​ធនាគារ​ពីភពលោក ព្យាករថា មាន​៦,៦%។ រីឯ​រដ្ឋាភិបាលវៀតណាម​វិញ ក៏មានគោលដៅ​កំណើនសេដ្ឋកិច្ច​ចន្លោះពី ៦,៦ ទៅ៦,៨% នៅឆ្នាំនេះ​ដូចគ្នាដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញអង្ករទៅចិន ហក់ឡើង ៤៤% ខណៈ​នាំទៅអឺរ៉ុប ដាំក្បាលចុះជិត ៣០% នៅ៩ខែឆ្នាំ ២០១៩

ព័ត៌មាន
ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០១៩នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន កើនឡើងប្រមាណជាង ២% បើធៀបនឹងបិរមាណនាំចេញអង្ករកាលពី៩ខែ...

បន្ទាប់​ពី​២​ឆ្នាំ, ចៅក្រម​ប្រកាស​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី

ព័ត៌មាន
បន្ទាប់​ពី​ចំណាយ​ពេល​អស់​ប្រហែល​ជា​ពីរ​ឆ្នាំ​មក, ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​តុលា​នេះ ឲ្យ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ