សេដ្ឋកិច្ចវៀតណាម

សេដ្ឋកិច្ចវៀតណាម មានដំណើរយឺត នៅត្រីមាសទី១ ឆ្នាំនេះ!


បីខែដំបូង ឆ្នាំ ២០១៩នេះ កំណើនសេដ្ឋកិច្ចវៀតណាម សម្រេចបានប្រមាណ ៦,៨ % ដែលមានការថយចុះបន្តិចធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០១៨ ដែលមាន៧,៤%។ កំណើនសេដ្ឋកិច្ចរបស់វៀតណាម នៅដើមឆ្នាំនេះ ត្រូវបានដឹងថា គឺមានការចូលរួមមួយភាគធំ ពោលគឺប្រមាណជាង ៥១% មកពីវិស័យរោងចក្រផលិត និងសំណង់។ នេះបើតាម របាយការណ៍ ពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ (www.vietnamnet.vn)
ដោយ

តាមរបាយការណ៍ដដែល បានឲ្យដឹងថា វិស័យ​រោងចក្រ​ផលិត​ ​របស់វៀតណាម មានកំណើន​ជាង ១២%  និងវិស័យ​សំណង់ មានកំណើន​ប្រមាណ ៦,៧%  ខណៈវិស័យ​សេវាកម្ម និង​កសិកម្ម បាន​រួមចំណែក​ក្នុង​សេដ្ឋកិច្ច ប្រមាណ ៤៤%។

ជាមួយគ្នានេះ ការនាំចេញ​របស់វៀតណាម នៅ​ត្រីមាស​ទី១ ឆ្នាំនេះ មានការកើនឡើង​ប្រមាណជិត ៥% ស្មើនឹង​តម្លៃ​ទឹកប្រាក់​ជាង ៥៨ ពាន់លានដុល្លារអាមេរិក។

ទោះយ៉ាងណា តាមការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានបញ្ចាក់ទៀតថា ក្នុងរយៈពេល ៣ខែមកនេះ លំហូរវិនិយោគ​ពីក្រៅប្រទេស ចូលក្នុងប្រទេសវៀតណាម គឺមានកំណើន​ខ្ពស់​ រហូតដល់​ជាង​៨៦% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ស្មើនឹង​ទំហំទឹកប្រាក់​ជិត១១ពាន់លានដុល្លារ​អាមេរិក ដែលនេះ ជាកំណើន​មួយខ្ពស់​បំផុត​ក្នុងរយៈពេល​៣ឆ្នាំមកនេះ។ 

គួរបញ្ជាក់ថា ធនាគារ​ពិភពលោក បាន​ព្យាករថា សេដ្ឋកិច្ចវៀតណាម នៅឆ្នាំ​២០១៩នេះ ទំនងជាងអាច​ធ្លាក់ចុះ​មកនៅ​ត្រឹម ៦,៦% និង ៦,៥% នៅឆ្នាំ២០២០ ខណៈកាល​ពី​ឆ្នាំ២០១៨ មានកំណើនប្រមាណ​៧% និងជាកំណើន​មួយខ្ពស់​មិនធ្លាប់មាន​ក្នុង​១ទសវត្សរ៍​កន្លងមកនេះ។ ដោយឡែក  ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​ព្យាករលើស​ការព្យាករ​របស់ធនាគារពិភពលោក​បន្តិច​ដែរថា​នៅ ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាម អាច​នឹងមាន​៦,៨%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាសាខាម៉ៅសេទុង នាំមុខគេ ក្នុងវិស័យឥណទាន ក្នុងចំណោម ២៦២ សាខាទូទាំងប្រទេស

ព័ត៌មាន
គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារអេស៊ីលីដា មានសាខាចំនួន ២៦២ សាខា ដោយគ្របដណ្តប់ ទូទាំងប្រទេសកម្ពុជា ព្រមទាំងបានពង្រីកតំបន់ប្រតិបត្…

ប៉ាគីស្ថាន ខ្ចីលុយ ចិន ២៣០ លានដុល្លារ សង់ព្រលានយន្ដហោះអន្តរជាតិ

ព័ត៌មាន
ប៉ាគីស្ថាន បានខ្ចីលុយ រដ្ឋាភិបាលចិន ២៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិទីក្រុងGwadar ដោយគម្រោងនេះ បានបានបើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ