ត្រីប្រាវៀតណាម នឹងនាំទៅអាមេរិក

អាមេរិក ទទួលស្គាល់សេវាកម្មត្រួតពិនិត្យគុណភាព ត្រីប្រាវៀតណាម ក្រោយចរចាអស់ ៣ឆ្នាំ


នាយកដ្ឋានកសិកម្មអាមេរិក ទើបតែប្រកាសទទួលស្គាល់ជាផ្លូវការ សេវាកម្មត្រួតពិនិត្យគុណភាព ត្រីប្រា របស់ប្រទេសវៀតណាម ក្រោយការចរចាគ្នាអស់រយៈពេលជាង ៣ឆ្នាំ ហើយការទទួលស្គាល់នេះ នឹងជំរុញឧស្សាហកម្ម ត្រីប្រា វៀតណាម ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ នេះបើយោងតាម ការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់នៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ
ដោយ

លោក ភួង ដុច ទៀន អនុរដ្ឋមន្រ្តី​នៃក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម បានអះអាង​ប្រាប់សារព័ត៌មាន​ក្នុងស្រុក​វៀតណាម ថា ការទទួលស្គាល់​ពីអាមេរិក គឺសបញ្ជាក់ថា ប្រទេស​វៀតណាម មានប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាពល្អ និងអាចបំពេញ​ទៅតាម​លក្ខខណ្ឌ​របស់ អាមេរិក ដែលជាប្រទេស​ដ៏តឹងរ៉ឹង​បំផុត ក្នុងពិភពលោក។

វាជាដំណឹងដ៏ល្អមួយ ដែលសហគ្រាស​ចិញ្ចឹម និងកែច្នៃ​ត្រីប្រាក្នុង​ស្រុកវៀតណាម អាចមានឱកាសចូល​ទៅក្នុងទីផ្សារ និងពង្រីកទីផ្សារ​បន្ថែមទៅកាន់ សហរដ្ឋអាមេរិក និងបណ្តា​ប្រទេស​ផ្សេងទៀតក្នុងតំបន់។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន​បទវៀតណាម បានបញ្ជាក់ថា បច្ចុប្បន្នមាន​ក្រុមហ៊ុន​វៀតណាម​ ចំនួន ១៣ កំពុងនាំចេញ​ត្រីប្រាទៅកាន់ អាមេរិក ហើយការផលិត​ត្រីប្រា​របស់វៀតណាម សម្រេចបាន​ជាង ១លាន ៣សែនតោន ក្នុងមួយឆ្នាំៗ។

លើសពីនេះទៅទៀត នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ក៏បានប្រកាស​បន្ធូរបន្ថយពន្ធ សម្រាប់ ត្រីប្រា ហ្វីឡេ កក របស់វៀតណាម​ថែមទៀតផង ដែលពន្ធនេះ មានចន្លោះ​ចាប់ពី ១,៣ ដុល្លារ រហូតដល់ ៣,៨ ដុល្លារ សម្រាប់​ត្រីមួយ​គីឡូក្រាម។

ទោះបីជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍ​អាជីវកម្មពីខ្នាតតូច ទៅជា ខ្នាតធំ នៅក្នុងវិស័យនេះ គឺនៅមាន​ភាពប្រកួត​ប្រជែងខ្លាំង ដោយសារតែ ការប្រើប្រាស់​បច្ចេកវិទ្យារបស់ សហគ្រាសធំៗ អាចធ្វើឲ្យ ផលិតកម្មត្រីប្រា អាចទទួលទិន្នផល​ច្រើនជាងមុន ដែលធ្វើឲ្យមាន​ការលំបាក សម្រាប់អ្នក​ចាប់ផ្តើម​ពង្រីកអាជីវកម្មថ្មីៗ។

គួរជម្រាបថា​ គិតត្រឹម ៣ត្រីមាស ដើមឆ្នាំ ២០១៩នេះ វៀតណាម នាំចេញត្រីប្រា មានតម្លៃជាង ២២០លាន​ដុល្លារអាមេរិក ទៅកាន់សហរដ្ឋ​អាមេរិក ថយចុះ ៤០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលកាលពីឆ្នាំ ២០១៨កន្លងទៅ វៀតណាម បាននាំចេញ​ត្រីប្រា ដែលមាន​តម្លៃសរុប ៥៥០លាន​ដុល្លារ​អាមេរិក ទៅកាន់​សហរដ្ឋ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចឌីជីថលរបស់ថៃ រំពឹងនឹងកើនដល់ ៥០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងមានទំហំ ១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ជាប់លំដាប់ថ្នាក់ទី ២ ក្រោមប្រទេសឥ…

អាមេរិក និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ តម្លៃជិត ៣ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
សហរដ្ឋអាមេរិក និងវៀតណាម កាលពីថ្ងៃទី ៨ វិច្ឆិកាឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ