Advertisement
ជើង​ឯក​ខាង​ផឹក!

វៀតណាម​ផឹក​ខ្លាំង​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍


បើ​និយាយ​ពី​រឿង​ផឹក​គ្រឿង​ស្រវឹង​ ពាន​រង្វាន់​ជើងឯក​អាស៊ី​អាគ្នេយ៍​​ខាង​ផឹក​ គឺ​បាន​ទៅ​លើ​ប្រជាជន​វៀតណាម ហើយ​បើ​គិត​ក្នុង​តំបន់​អាស៊ី​ទាំង​មូល វៀតណាម​ជាប់​លេខ​រឿង​ទីបី​ជា​ប្រទេស​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ជាង​គេ​បំផុត បន្ទាប់​ពី​ជប៉ុន និង​ចិន។
នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​​ជា​ច្រើន ដែល​ផលិត​ក្នុង​មួយ​ថ្ងៃៗ​រាប់​លានលីត្រ​ដើម្បី​បម្រើ​តម្រូវការកើន​ឡើង។
ដោយ
អំពី ស្រាបៀរ 382
Advertisement

សារព័ត៌មាន VN Express ចុះ​ផ្សាយ​ថា ឆ្នាំ​២០១៦ ប្រជាជន​វៀតណាម​ផឹក​ស្រាបៀរ​អស់ ៣,៧៨​ពាន់​លាន​លីត្រ ហើយ​នៅ​ឆ្នាំ​នេះ គេ​ព្យាករថា គិត​ជា​មធ្យម ពលរដ្ឋ​វៀតណាម​ម្នាក់​នឹង​ផឹក​ស្រាបៀរ ៤២​​លីត្រ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ។ 

សារព័ត៌មាន​ដដែល​​ចុះ​ផ្សាយ​ដោយ​យោង​ប្រភព Euromonitor ថា ឆ្នាំ​២០១៦ ទីផ្សារ​ស្រាបៀរ​របស់​ប្រទេស​វៀតណាម​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ទៅ​ថ្ងៃ​អនាគត វៀតណាម​គឺ​ជា​សមរភូមិ​សំខាន់​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្រាបៀរ។ 


គួរអាន!! ក្រុមហ៊ុនបីដែលផលិតស្រាបៀរច្រើនជាងគេនៅកម្ពុជា

គិតចាប់តាំងពី​ឆ្នាំ​២០០២​មក តម្រូវការ​ស្រាបៀរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​មាន​ប្រជាជន​ជាង ៩០លាន​នាក់ បាន​កើន​ឡើង​ ៣០០ភាគរយ។ កំណើន​នេះ គឺ​ដោយសារ​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជន​ដែល​មាន​ជីវភាព​ថ្នាក់​កណ្ដាល និង​ដែលចូលចិត្ត​សប្បាយ៕




អត្ថបទបន្ទាប់


អត្ថបទវិភាគ៖ ចង្កៀង​ដែលខ្សោះប្រេង

ព័ត៌មាន
ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​នោះ។ បញ្ហា​សេដ្ឋកិច្ច​ខ្មែរ​មាន​ជាប់​ពាក់ព័ន្ធ​និង​ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម​ខ្មែរ។ ខ្មែ...

ដោយមាន​​បរទេស​សុំទាន​​ច្រើន​ពេក ថៃ​ចាត់វិធានការ...

ព័ត៌មាន
នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ មាន​សេចក្ដី​រាយការណ៍​អំពី​ការ​កើន​ឡើង​នូវចំនួន​អ្នក​ទេសចរ​បរទេស ដែល​ខ្វះ​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ