តម្លៃប្រាក់ឈ្នួល​វៀតណាម

ធនាគារពិភពលោក៖ តម្លៃ​ប្រាក់ឈ្នួល​នៅ​វៀតណាម ​ខ្ពស់​ជាង​កម្ពុជាពី ៣០ ទៅ ៤៥%


បើប្រៀបធៀប ពីតម្លៃប្រាក់ឈ្នួលពលករដែលធ្វើការនៅក្នុងក្រុមហ៊ុនថ្នាក់កណ្ដាល បាន​បង្ហាញ​ថា តម្លៃប្រាក់ឈ្នួលរបស់ប្រទេស​វៀតណាម គឺមានខ្ពស់ជាងប្រទេសមួយចំនួននៅអាស៊ី ពិសេស គឺមានខ្ពស់ជាង​ប្រទេសកម្ពុជា ប្រមាណ ៣០ ទៅ៤៥ ភាគរយឯណោះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ស្ដីអំពី ការលើកម្ពស់ការប្រកួតប្រជែង និងការតភ្ជាប់រវាងសហគ្រាសខ្នាតតូច និងមធ្យម។
ធនាគារពិភពលោក៖ តម្លៃប្រាក់ឈ្នួលនៅវៀតណាម មានខ្ពស់ជាងកម្ពុជាប្រមាណ ៣០ ទៅ៤៥ ភាគរយ (http://tuvanvieclamphianam.com)
ដោយ

របាយការណ៍​​របស់​ធនាគារ​ពិភពលោក ដដែលនេះ បានឲ្យ​ដឹង​ទៀតថា តម្លៃប្រាក់​ឈ្នួល​​ជាមធ្យម​​របស់​ពលករ​​ម្នាក់ៗ ដែលធ្វើការ​​នៅក្នុង​​ក្រុមហ៊ុន​​កម្រិត​កណ្ដាល​​ (Median Firms) ក្នុងប្រទេស​​វៀត​ណាម មាន​ប្រមាណ ​២.៧៣៩ ដុល្លារ​អាមេរិក​ក្នុងមួយ​ខែ ដែលចំនួន​នេះ គឺមានខ្ពស់​ជាងប្រាក់​ឈ្នួល​​នៅប្រទេស​កម្ពុជា ថៃ និង​ភីលីពីន​ ប្រមាណ ៣០ ទៅ​៤៥​ភាគរយ ខណៈដែល​​ធៀប​ជាមួយ​នឹង​​ប្រទេស​ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ីវិញ គឺមាន​ខ្ពស់​ជាង​​ប្រមាណ ២ដង​ឯណោះ។

របាយការណ៍​ធនាគារ​ពិភពលោក បាន​គូស​បញ្ជាក់​ទៀតថា ទោះបីជា​​តម្លៃ​ពលកម្ម​​នៅប្រទេស​​វៀត​ណាម​​មាន​ខ្ពស់​ជាង​ប្រទេស​​ជាច្រើន​​នៅក្នុង​​តំបន់​​ក៏ដោយ ប៉ុន្ដែ បើពិនិត្យ​​មើល​លើ​​កម្រិត​ផលិតភាព​​ការងារ​រិញ ឃើញថា គឺ​មាន​ភាព​វិជ្ជមាន​ច្រើន ដូច្នេះ វាហាក់​ដូចជា​​មិនមាន​អ្វី ​ដែលជា​​ឧបសគ្គ​​ធំ​ក្នុង​ការ​​ប្រកួត​​ប្រជែង​នោះឡើយ។ 

បើគិតជាមធ្យម ក្រុមហ៊ុន​​ផលិត​​​នៅប្រទេស​វៀតណាម បានផ្ដល់​​នូវ​តម្លៃ​​បន្ថែម​​ប្រមាណ ១០.៥០០ ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ​​សម្រាប់​​កម្មករ​​ម្នាក់ៗ ដែល​ចំនួន​នេះ គឺមាន​ខ្ពស់​ជាង​បណ្ដា​ប្រទេស​​នានា​នៅអាស៊ី​អាគ្នេយ៍។ តួយ៉ាង ប្រទេស​​កម្ពុជា​​យើង ​មានតម្លៃ​បន្ថែម​​សម្រាប់​​កម្មករ​​ម្នាក់​ក្នុង​មួយឆ្នាំ ​មានជាមធ្យម​​ប្រមាណ ៥ពាន់​​ដុល្លារ​អាមេរិក ខណៈ​​ម៉ាឡេស៊ី​​វិញ​មាន​​ជុំវិញ ១ម៉ឺន​ដុល្លារ​​អាមេរិក។ នេះ បើតាម​ការ​បញ្ជាក់ នៅក្នុង​របាយការណ៍​​របស់​ធនាគារ​ពិភពលោក។

បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍ ទាក់ទិន​​នឹង​តម្លៃ​ពលកម្ម​​ខ្ពស់​នៅ​វៀតណាម ហាក់ដូចជា​ត្រូវបាន​ជំរុញ​​មួយផ្នែក​​ដោយ​សារ​កំណើន​​នៃការ​ប្រើប្រាស់​​ដើមទុន។

ជាមួយគ្នានេះ ក្រុមហ៊ុន​​បរទេស ​ដែលមក​វិនិយោគ​​ក្នុង​ប្រទេស​​វៀតណាម ត្រូវបាន​​គេមើល​ឃើញ​ថា គឺមាន​​ផលិតភាព​​ការងារ​​ខ្ពស់​ជាង​​ក្រុមហ៊ុន​​ក្នុង​ស្រុក ដោយសារតែ​​ក្រុមហ៊ុន​បរទេស​ទាំងនោះ មានលទ្ធភាព​​ខ្ពស់​​លើការ​ប្រើប្រាស់​​បច្ចេកវិទ្យា និងហិរញ្ញ​​វត្ថុ​ងាយស្រួល​ តាមរយៈ​​ក្រុមហ៊ុន​មេរបស់​ពួកគេ​​ដែលមាន​មូលដ្ឋាន​​នៅក្រៅ​ប្រទេស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ បញ្ចេញកញ្ចប់ថវិកា រាប់ពាន់លានដុល្លារ ជួយពលរដ្ឋចំណូលទាប ទិញផ្ទះបង់រំលស់

ព័ត៌មាន
ថវិកាប្រមាណ ៥០ពាន់លានបាត ឬស្មើនឹងជាង ១,៥ ពាន់លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលថៃ បញ្ចេញប្រើប្រាស់ លើការផ្ដល់ជាកម្ចីឥណទានការប្រាក់…

«ភូមិផ្កាត្រកួន» រមណីយដ្ឋានធម្មជាតិ លាយឡំ​វប្បធម៌​បុរាណ​ ត្រៀមបើក​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ដ​នាចុង​ឆ្នាំនេះ

ព័ត៌មាន
ហាក់ប្លែក ខុសពីអ្នកអភិវឌ្ឍន៍ផលិតផលទេសចរណ៍នានា ដែលច្រើនតែបង្កើតតំបន់កម្សាន្ដ កន្លែងសម្រាកលំហែកាយ ឬរីស៊ត បែបទំនើបស៊ីវិល័យ អ្នកជំនាញស្ថាបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ