វៀតណាម​នាំចូលសាច់ជ្រូក

សាច់ជ្រូកនាំចូលទៅវៀតណាមកើនឡើង ៣០០% នៅ៤ខែឆ្នាំនេះ


ប្រទេសវៀតណាមបាននាំចូលសាច់ជ្រូកហក់កើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០០% នៅក្នុងរយៈពេលជិត ៤ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅនេះ ពោលគឺមានការកើនឡើងដល់ទៅជិត ៧០% នៃទំហំការនាំចូលសាច់ជ្រូកពេញមួយឆ្នាំកាលពីឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express របស់វៀតណាម។
សាច់ជ្រូកនាំចូលទៅវៀតណាមកើនឡើង ៣០០% នៅ៤ខែឆ្នាំនេះ (រូបភាព៖https://media.baodautu.vn)
ដោយ

ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម​បានឲ្យដឹងថា ក្នុងរយៈពេល​ប្រមាណជិត៤ខែ មកនេះ ការនាំ​ចូល​សាច់ជ្រូក​ពីក្រៅប្រទេស​របស់វៀតណាម​ជាង​៤,៦ ម៉ឺនតោន ហើយក្នុងនោះ ប្រទេស​ដែលបាន​នាំចូល​សាច់ជ្រូក​មកកាន់​វៀតណាម​ច្រើនជាងគេ​មានដូចជា កាណាដា, ប៉ូឡូញ, ប្រេស៊ីល, អាមេរិក និង​អេស្ប៉ាញ។

សារព័ត៌មាន​VN Express បាន​ឲ្យដឹងទៀតថា តាមការសិក្សា​ជាមួយនឹង​ហាង​ និងផ្សារទំនើប​មួយចំនួន នៅក្នុង​ទីក្រុង​ហាណូយ​បាន​បង្ហាញថា សាច់ជ្រូកនាំចូល​​លក់​នៅក្នុង​ហាង ឬផ្សារ​​ទំនើបគឺ​មានតម្លៃថោកជាង​សាច់​ជ្រូក​ដែល​លក់​នៅតាម​ផ្សារ​លក់​ត្រីសាច់​ធម្មតាទៅទៀត។

ផ្សារលក់​សាច់ជ្រូក​នៅ​ក្នុងក្រុងហានូយ ដែល​លក់​ម្ហូបអាហារ​នាំចូល​សុទ្ធ ពីក្រៅប្រទេស​បាន​បង្ហាញថា សាច់ជ្រូក​នាំចូលពីប្រទេស​រុស្ស៊ី មានតម្លៃតែ ៥ដុល្លារកន្លះ​ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈដែល​សាច់ឆ្អឹងជំនីជ្រូក​ពីកាណាដា លក់​ក្នុងតម្លៃ​ចាប់ពី ៤,៩ដុល្លារឡើងទៅ ក្នុងមួយគីឡូក្រាម។

រីឯផ្សារ​ទំនើប​ដ៏ធំជាងគេមួយ គឺផ្សា Big C នៅវៀតណាម​ក៏លក់​សាច់ជ្រូក​នាំចូលពីក្រៅប្រទេស​ថោកជាង​សាច់ជ្រូក​ក្នុងស្រុក​ប្រមាណពី ២០% ទៅ៤០% ផងដែរ។

មាន​ក្រុមហ៊ុន​ចំនួន ៧៨៨ ក្រុមហ៊ុន ពី​ប្រទេសចំនួន ១៩ ត្រូវបាន​អនុញ្ញាតឲ្យ​នាំសាច់ជ្រូក​ចូល​ក្នុងប្រទេស​វៀតណាម។ ក្នុងនោះ សហរដ្ឋអាមេរិក គឺមាន​ចំណែកធំជាងគេ ដែលមាន​ក្រុមហ៊ុន​នាំចូលសាច់ជ្រូក​ចូលវៀតណាម រហូតដល់ទៅ ១៤១​ក្រុមហ៊ុន តាមពីក្រោយដោយ​អេស្ប៉ាញ​មាន ១៣៩​ក្រុមហ៊ុន និងអ៊ីតាលី មាន​១២០​ក្រុមហ៊ុន។ តាំងពីដើមឆ្នាំ២០២០មក មាន​១០៨​ក្រុមហ៊ុន​ហើយ បាន​នាំចូលសាច់ជ្រូក​មកាន់ប្រទេស​វៀតណាម។

ដោយឡែក ចំពោះ​ការនាំចូល​សាច់​ក្របី សាច់គោ និងបក្សី ដូចជា​មាន់ទាជាដើមនោះ​ក៏មានការកើនឡើង​ខ្លាំងផងដែរ។ 

វៀតណាម​បាននាំចូល​សាច់​គោ​ និងសាច់ក្របី ជាង ៣,៧ ម៉ឺនតោន គិតតាំងពីដើម​ឆ្នាំមកទល់​នឹង​ពាក់កណ្ដាល​ខែមេសានេះ  កើនឡើង​ប្រហែល ២០០% ​សម្រាប់​ការនាំចូល​សាច់គោ និងកើន​១៣៥% សម្រាប់​ការនាំចូលសាច់ក្របី។ វៀតណាម​នាំចូល​សាច់​គោ ភាគច្រើន​មកពី​ប្រទេស​អូស្ត្រាលី, អាមេរិក, រុស្ស៊ី និងកាណាដា ខណៈដែល​សាច់ក្របីវិញ​ គឺភាគច្រើនបំផុត​នាំចូលពី​ប្រទេស​ឥណ្ឌា។

ការនាំចូល​សាច់បក្សីវិញ ក្នុងរយៈពេល​ជិត​៤ខែមកនេះ មានជាង​៧,៨ ម៉ឺនតោន កើនឡើង​១៥០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន ដែលមានភាគច្រើន​នាំចូលពី​អាមេរិក ដែលមានទំហំ​៦៥% កូរ៉េខាងត្បូង​មាន ១៤% និងប្រេស៊ីល មាន​១០%។

វៀតណាម ក៏កំពុងនាំចូល​សត្វ​ជ្រូករស់​សម្រាប់​គោលបំណង​បង្កាត់​ពូជ​ពីសហរដ្ឋអាមេរិក កាណាដា និងតៃវ៉ាន់ផងដេរ។ តួយ៉ាង​ក្នុងរយៈពេល ៣ខែ ដំបូង​នៃឆ្នាំនេះ វៀតណាម​បាននាំចូលជ្រូករស់​ជិត​២ពាន់ក្បាល សម្រាប់​ចិញ្ចឹម​នៅក្នុង​កសិដ្ឋានចំនួន​៤​នៅក្នុងស្រុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០៣នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មី២សប្តាហ៍មកហើយ

ព័ត៌មាន
គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០៣នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០២ន…

កូវីដ-១៩ ជួយឲ្យមហាសេដ្ឋីសាំងហ្គាពួរម្នាក់ កើនប្រាក់ ១ពាន់លានដុល្លារក្នុងមួយខែ

ព័ត៌មាន
ស្របពេលដែល​បញ្ហា​កូវីដ-១៩ កំពុងធ្វើឲ្យ​អាជីវកម្ម​របស់​សេដ្ឋីៗជាច្រើន​​​នៅទូទាំង​ពិភពលោក​ជួបបញ្ហា នឹងស្រុតចុះចំណូល ស្រាប់តែ​មាន​មហាសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ