ពន្ធលើប្រេងឥន្ធនៈវៀតណាម

ទីបំផុត ផែនការដំឡើងពន្ធលើប្រេងឥន្ធនៈរបស់វៀតណាម នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំក្រោយហើយ!


នៅទីបំផុត ផែនការដំឡើងពន្ធបន្ថែមលើប្រេងឥន្ធនៈ របស់រដ្ឋាភិបាលវៀតណាម ដែលធ្លាប់ប្រកាសនាពេលកន្លងមក ហើយក៏ធ្លាប់ត្រូវបានតវ៉ាយ៉ាងចម្រូងចម្រាសពីវិស័យឯកជនផងនោះ ត្រូវបានសម្រេចដាក់អនុវត្តជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាពជាតិវៀតណាម កាលពីពេលថ្មីៗនេះ។ ការដំឡើងពន្ធប្រេងឥន្ធនៈនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីដើមឆ្នាំក្រោយនេះតទៅ។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

បើតាម​សារព័ត៌មាន​ក្នុងស្រុក​វៀត​ណាម Vietnam Express បានឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ​តទៅ ពន្ធលើប្រេង​សាំង​នៅវៀតណាម​នឹង​កើនពី ១៣ សេន ក្នុង​មួយ​លីត្រ​ ទៅដល់ ១៧សេន ក្នុងមួយ​លីត្រ ខណៈ​ដែលពន្ធ​លើប្រេង​ម៉ាស៊ូត​វិញ នឹងកើន​ពីជាង ៦សេន ទៅជាង ៨សេន​ក្នុងមួយ​លីត្រ។

បើតាម​ផែនការ​របស់​រដ្ឋាភិបាល​វៀតណាម ក្រោយពី​ការបង្កើន​ពន្ធលើ​ប្រេងឥន្ធនៈ​នេះ រដ្ឋនឹង​ធានា​រក្សា​ឲ្យបាន​នូវ​អតិផរណា​ក្រោម ៤%។

ទោះយ៉ាងណា ប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បរទេស លោកង្វៀន វ៉ាន់ហ្គូ បានសម្តែង​ការព្រួយ​បារម្ភថា ការដំឡើង​ពន្ធនេះ នឹងមានឥទ្ធិពល​លើអតិផរណា​ក្នុង​ប្រទេស​វៀតណាម។

ប៉ុន្ដែ លោក ក្វៀន វ៉ាន់ ហៃ ប្រធាន​គណកម្មាធិការ​ជាតិ ទទួលបន្ទុក​កញ្ចប់​ថវិការដ្ឋ បានលើក​ឡើងថា អត្រា​ពន្ធពន្ធ​ថ្មីនេះ នៅតែមាន​ត្រឹម ៣៩% ប៉ុណ្ណោះ នៃតម្លៃ​ប្រេង​សាំង ដែលវា​នៅទាប​ជាងបណ្ដា​ប្រទេសជិត​ខាង​របស់​វៀតណាម ដូចជា​កម្ពុជា ដែល​មានដល់ ៤៩% ចិនមាន ៥២% និងឡាវ មានដល់​ជាង ៥៦% ឯណោះ។

បើតាម​រដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម តម្លៃប្រេង​ឥន្ធនៈ​នៅប្រទេស​នេះ គឺនៅតែ​មានទាប​ជាង​បណ្ដា​ប្រទេស ១២០ ប្រទេស​នៅទូទាំង​ពិភពលោក។

លោក ក្វៀន វ៉ាន់ហៃ បន្ថែមទៀត​ថា ពន្ធលើ​ប្រេង​ឥន្ធនៈថ្មី នឹង​បង្កើន​ថ្លៃដឹកជញ្ជូន​ក្នុងប្រទេស​វៀតណាម​ប្រមាណ ០,៨៣% ប៉ុណ្ណោះ នៅក្នុង​រយៈពេល​៣ខែ ខណៈដែល​តម្លៃ​ថាមពល​ផ្សេង​ទៀត នឹងមិន​មានការ​ប៉ះទង្គិច​នោះឡើយ។

ការដំឡើង​ពន្ធលើ​ប្រេងឥន្ធនៈ​នេះ ត្រូវបាន​គេ​រំពឹងថា នឹងផ្ដល់​ប្រាក់​ចំណូល​ដល់រដ្ឋាភិបាល​វៀតណាម​ប្រមាណ ជាង ៦៧៦ លានដុល្លារ​អាមេរិក ក្នុងមួយឆ្នាំៗ។

បើតាមមន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម ចំណូល​ដែលបាន​មកពីការ​ដំឡើង​ពន្ធប្រេង​ឥន្ធនៈ នឹងត្រូវបានយក​ទៅ​ប្រើប្រាស់ លើការ​ការពារ​បរិស្ថាន ខណៈដែល​ប្រទេសក្បែរ​ខាងកម្ពុជា​មួយនេះ បច្ចុប្បន្ន​កំពុងប្រឈម​នឹងបញ្ហា​បំពុល​បរិយាកាស​យ៉ាងធ្ងន់ធ្ងរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនួញ​ក្នុង​វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​កំពុង​សម្លឹង​យ៉ាង​មុត​ក្នុង​ទីផ្សារ​កម្ពុជា

ព័ត៌មាន
កម្ពុជា បច្ចុប្បន្ន ត្រូវ​បាន​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​កំពុង​តែ​សម្លឹង​យ៉ាង​មុត​ស្រួច​ក្នុង​ការ​បោះទុន​វិនិយោគ​ទៅ​លើ​វិស័យ​ម្ហូប…

អ្នកជំនាញ៖ ៥ឆ្នាំក្រោយ បដិវត្ដនៃការចាយវាយដោយមិនប្រើក្រដាសប្រាក់នៅកម្ពុជា នឹងពុះកញ្ជ្រោលខ្លាំង

ព័ត៌មាន
និន្នាការចាយវាយដោយមិនប្រើប្រាស់ក្រដាសប្រាក់ ឬហៅថា Cashless ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយ នៃការវិវឌ្ឍទៅរកសេដ្ឋកិច្ចឌីជីថល ដែលបច្ចុប្បន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ