វៀតណាមនាំចេញអង្ករទៅរុស្ស៊ីកើនឡើង

វៀតណាមនាំចេញអង្ករទៅរុស្ស៊ីកើនឡើងជាង២ដង ចំពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ដ


ចំពេលដែលស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែក្ដៅ ឃើញថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់រុស្ស៊ី បានហក់ឡើងខ្ពស់ដល់ទៅជាង២ដងឯណោះនៅក្នុងត្រីមាសទី១នៅឆ្នាំនេះ ដោយមានតម្លៃជាង៥៥ម៉ឺនដុល្លារអាមេរិក។ មិនមែនមានតែការនាំចេញអង្ករទេ ដែលកើនឡើង គេសង្កេតឃើញថា ផលិតផលមួយចំនួនទៀតរបស់វៀតណាមនាំចេញទៅរុស្ស៊ី ក៏បានកើនឡើងដែរដូចជា កៅស៊ូ គ្រឿងម៉ាស៊ីន កាហ្វេ និងដែកជាដើម ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។
Vietnam export to russia

បញ្ហា​វិបត្តិ​នៃ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​មានការ​រំខាន​ផ្នែក​ដឹក​ជ​ញ្ចួ​ន និង ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ពី​សំណាក់ ប្រទេស​លោក​ខាងលិច​។ ប៉ុន្ដែ​សម្រាប់​វៀតណាម បើ​មើលទៅ​លើ​ការ​នាំ​ចេញ​ទៅ​រុ​ស្ស៊ី​សរុប​ជា​រួម ក៏​មានការ​ធ្លាក់​ចុះ​ដែរ ប៉ុន្ដែ ក្នុង​នោះ ការ​នាំ​ចេញ​ផលិតផល​មួយ​ចំនួន ពិសេស​អង្ករ មានការ​កើនឡើង​ដល់​ទៅ​ជាង​២៦០% ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ជាង​៥៥​ម៉ឺន​ដុល្លារ​។

តាម​របាយការណ៍​ពី​គយ​វៀតណាម​បង្ហាញ​ថា ក្នុង​ចំណោម​ទំនិញ ២៣​មុខ ដែល​វៀតណាម​នាំ​ចេញ​ទៅ​រុ​ស្ស៊ី គឺ​មាន​ទំនិញ ៨​មុខ ដែល​មាន​សម្រេច​បាន​កំណើន​នាំ​ចេញ​។

ជាក់ស្ដែង​ក្រៅពី​អង្ករ ការ​នាំ​ចេញ​កៅស៊ូ​ទៅ​រុ​ស្ស៊ី ក៏​កើនឡើង ៦០% ដែរ ដែល​មាន​តម្លៃ​ដល់​ជាង​៧​លាន​ដុល្លារ និង​ការ​នាំ​ចេញ​គ្រឿង​ម៉ាស៊ីន បរិក្ខារ កាហ្វេ និង ដែក និង​ដែកថែប មាន​កំណើន​ចន្លោះ​ពី ៤% ទៅ ៤០% ផង​ដែរ​។

ទោះជា​យ៉ាងណា​ក្តី បើ​មើលទៅ​លើ​ការ​នាំ​ចេញ​សរុប​របស់​វៀតណាម​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​បាន​ធ្លាក់​ចុះ​ជិត​៣០% មក​ត្រឹម​តម្លៃ​ទឹកប្រាក់​នាំ​ចេញ ៥៤៤ លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុននាំចេញ​របស់​វៀតណាម ក៏​បាន​មើលឃើញ​ពី​កត្តា​ប្រឈម​ជា​ច្រើន ចំពោះ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ដ្បិតថា បច្ចុប្បន្ន​វិបត្តិ​សង្គ្រាម និង​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាងលិច កំពុង​ចាប់ផ្ដើម​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​។

ឥឡូវនេះ ក្រុមហ៊ុននាំចេញ​វៀតណាម កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ព័ត៌មាន​ពី​ធនាគារ​រុ​ស្ស៊ី ទាក់ទង​នឹង​បញ្ញា​ត្តិ​ថ្មី និង​ការ​ទូទាត់ នៅ​គ្រា​ដែល​ប្រទេស​នេះ ត្រូវ​បាន​គេ​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​សកល SWIFT៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងបង្ហាញយុទ្ធសាស្ត្រសន្តិសុខជាតិ ដើម្បីទប់ទល់នឹងចិននៅក្នុងពេលឆាប់ៗនេះ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនតូនី ប្លីនខិន (Antony Blinken) បាននិយាយថា លោកនឹងបញ្ជាក់លម្អិតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ អ…

ឥណ្ឌូនេស៊ី ដកប្រេងដូងឆៅ ចេញពីបញ្ជីបម្រាមនាំចេញដូងប្រេងទៅក្រៅប្រទេស

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីនឹងមិនដាក់បញ្ចូលប្រេងដូងឆៅ នៅក្នុងបញ្ជីហាមឃាត់ការនាំចេញងប្រេង ដែលបានគ្រោងទុកនោះទេ ហើយវាជាការកាត់ចេញដ៏សំខាន់មួយ ពីអ្វី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ