ការវិនិយោគ កម្ពុជា-វៀតណាម

កម្ពុជា ជាមុខព្រួញវិនិយោគក្រៅប្រទេសទី២ របស់វៀតណាម បន្ទាប់ពីឡាវ


គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានការវិនិយោគពីប្រទេសវៀតណាម ប្រមាណជាង៣០លានដុល្លារអាមេរិក ក្នុងចំណោមទឹកប្រាក់វិនិយោគក្រៅប្រទេសសរុប ជាង ២៦៣ លានដុល្លារអាមេរិក របស់វៀតណាម។ ប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ ក៏បានចាត់ទុកដែរថា កម្ពុជា ជាប្រទេសគោលដៅវិនិយោគក្រៅប្រទេសលំដាប់ទី២ របស់ខ្លួន ក្នុងចំណោមការវិនិយោគនៅក្នុង ២៧ប្រទេស។
រូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងរូបលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (www.vietbao.vn/)
ដោយ

របាយការណ៍​ការិយាល័យ​ស្ថិតិទូទៅ​​របស់​រដ្ឋាភិបាល​វៀត​ណាម បានឲ្យ​ដឹងថា​ ក្នុងចំណោម​ប្រទេស​​ដែលទទួល​បានការ​វិនិយោគ​ពីវៀត​ណាម ២៧​ប្រទេស​នោះ ប្រទេស​កម្ពុជា នៅ​ឈរលំដាប់​លេខ​២ ដែល​ក្រុមហ៊ុន​វៀតណាម​​បានចូល​មកវិនិយោគ​ច្រើនជាង​គេ ពោលគឺ ដែល​មានចំនួន​ទឹកប្រាក់​ប្រមាណ ៣២ លានដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​ជាង​១២% នៃការ​វិនិយោគ​ក្រៅប្រទេស​សរុប​របស់​វៀតណាម ដែលមានទឹកប្រាក់ ២៦៣ លានដុល្លារ ខណៈដែល​ប្រទេស​ឡាវ​ឈរលំដាប់​លេខ​១ មានជិត ៣២% ឬស្មើ​នឹង​ទឹកប្រាក់​ប្រមាណ ជាង ៩០ លាន​ដុល្លារ​អាមេរិក។

ក្នុងពាក់​កណ្ដាល​ឆ្នាំ២០១៨​នេះ​ដែរ វិស័យ​ធនាគារ និងហិរញ្ញវត្ថុ ត្រូវបាន​គេដឹង​ថា ឈរ​ក្នុងលំដាប់​កំពូលមួយ ក្នុង​ចំណោម​ការវិនិយោគ​នៅក្រៅ​ប្រទេស​របស់​វៀតណាម ដែលមាន​ទំហំ​វិនិយោគ​ជាង ១០០​លានដុល្លារ​អាមេរិក ឬស្មើនឹង​ជាង ៤០% នៃទុន​វិនិយោគ​ក្រៅ​ប្រទេស​សរុប។ បន្ទាប់​ពីនេះ គឺមាន​ការ​វិនិយោគ​នៅក្នុង​វិស័យ​ផ្សេងៗ​​ទៀត​​​ដូចជា ​វិស័យ​កសិកម្ម ព្រៃឈើ និងផល​នេសាទ​សមុទ្រ​ជាដើម។

ជាមួយ​គ្នានេះ អ្នកជំនាញ​សេដ្ឋកិច្ច កម្ពុជា បានអះអាង​ដែរថា ការវិនិយោគ​ពីវៀតណាម​មកកាន់​កម្ពុជា ​ភាគច្រើន គឺមាន​នៅក្នុង​វិស័យ​ធនាគារ កសិកម្ម​ និងការ​លក់រាយ​ជាដើម។

ថ្មីៗនេះ​ទៀត​សោត ក្នុងជំនួប​ជាមួយ​នឹង​អភិបាល នៃគណៈ​អភិបាល​ខេត្តព្រះសីហនុ​ឯកឧត្តម យន្ត មីន ក្រុមហ៊ុន​ផលិត​ដែករបស់​វៀតណាម Hoa Phat ក៏បាន​បង្ហាញ​ពី​មហិចតា នៃការ​​វិនិយោគ​របស់ខ្លួន​នៅកម្ពុជា​ផងដែរ ដែលការ​វិនិយោគ​នេះ គ្រោងនឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារអាមេរិក ​ដើម្បី​​វិនិយោគ​​រោងចក្រ​ផលិត​ដែក នៅខេត្ត​ព្រះសីហនុ លើផ្ទៃដី​ប្រមាណ​ពី ១០០ ទៅ ១៥០ ហិកតា។

សូម​ជម្រាបថា នាប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ ប្រទេស​​វៀតណាម​​បាន​ពង្រីក​​សក្តានុពល​​ក៏​ដូច​ជា ​ឥទ្ធិពល​របស់​​ខ្លួន​ទៅ​​លើ​ការ​​វិនិយោគ​​យ៉ាង​​សម្បើម​ នៅ​ប្រទេស​​ក្នុង​តំបន់​​ឥណ្ឌូចិន គឺ​​កម្ពុជា និង​ឡាវ ខណៈដែល​ប្រទេស​​ទាំង​ពីរ​​នេះ ​គឺ​ជា​គោលដៅ​​ទីផ្សារ​​វិនិយោគ​​ដ៍​ធំ​ជាង​គេ​​របស់​​ប្រទេស​​វៀតណាម។

បើតាម​របាយការណ៍​ពេញ១​ឆ្នាំ ២០១៧ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បាន​បង្ហាញដែរ​ថា ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​បានមក​វិនិយោគនៅ​កម្ពុជា វៀតណាម គឺឈរ​ក្នុងលំដាប់​លេខរៀងទី​៥ ដែលបាន​បោះទុន​វិនិយោគ​នៅកម្ពុជា​ជាង ៥១​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី៖ ធនាគារកើតច្រើន ប៉ុន្តែមិនប្រកួតគ្នា យកស្លាប់ រស់ ឡើយ!

ព័ត៌មាន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា និងជាវិនិយោគដ៏ជោគជ័យមួយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុកម្ពុជា បានធ្វ…

លំនៅដ្ឋានបែបបុរី និងខុនដូ នៅតំបន់ស្ទឹងមានជ័យ រីកលូតលាស់លឿនស្ទើរតែមិនគួរឲ្យជឿ!

ព័ត៌មាន
តំបន់ស្ទឹងមានជ័យ បើនិយាយពី១៥ឆ្នាំមុន អ្នករស់នៅកណ្ដាលរាជធានីភ្នំពេញ តែងតែនិយាយថា ស្ទឹងមានជ័យ ជាតំបន់ជាយក្រុងសម្បូរដោយផ្ទះឈើ ផ្លូវដី និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ