ការវិនិយោគវៀតណាម នៅកម្ពុជា

វៀតណាមវិនិយោគនៅកម្ពុជា ប្រមាណ ៣៩ លានដុល្លារ នៅ៧ខែ ឆ្នាំនេះ


គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ ប្រទេសវៀតណាម បានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣៩ លានដុល្លារអាមេរិក នៃការវិនិយោគទៅក្រៅប្រទេសសរុបរបស់វៀតណាមដែលមានប្រមាណ២៧៨ លានដុល្លារអាមេរិក នៅក្នុងប្រទេសចំនួន៣០ លើពិភពលោក។ នេះបើតាមទិន្នន័យពីក្រសួងផែនការ និងការវិនិយោគវៀតណាម។
ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone របស់វៀតណាម ដែលកំពុងមានប្រតិបត្ដិការនៅកម្ពុជា (http://vietnamnews.vn)
ដោយ

ក្នុងរយៈពេល​៧ខែនេះដែរ ក្រុមហ៊ុន​វៀតណាម​ដែលបានទទួល​អាជ្ញាបណ្ណ​សម្រាប់​ការវិនិយោគ​នៅក្រៅប្រទេស​សម្រាប់​គម្រោង​ថ្មីៗ​មានចំនួន​ ៩០ គម្រោង ដែលមានតម្លៃទុន​វិនិយោគ​ប្រមាណ​១៨០ លាន​ដុល្លារអាមេរិក ហើយ​ក្រុមហ៊ុន​ទាំងនោះ ក៏បាន​ចាក់ពង្រីក​ទុនវិនិយោគ​ទៅលើ​គម្រោង​ចាស់ដែល​មានសម្រាប់​ចំនួន​២១ គម្រោង ក្នុងតម្លៃ​ទុនវិនិយោគ​ជាង ៩៧ លាន​ដុល្លារអាមេរិក។

របាយការណ៍ពី​អាជ្ញាធរ​វៀតណាម​បាន​ឲ្យដឹងថា គិតមកត្រឹម​ចុងឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន​វៀតណាម​ដែលបាន​មកវិនិយោគ​នៅកម្ពុជា​មាន​ទំហំ​ទឹកប្រាក់សរុប​ប្រមាណ៣ពាន់លាន​ដុល្លារអាមេរិក ជាមួយនឹង​គម្រោងវិនិយោគ​សរុប​ប្រមាណ ២០០ គម្រោង ដែលបានធ្វើឲ្យ​វៀតណាម​ស្ថិត​ក្នុង​ចំណោម​៥​ប្រទេស​ដែលមាន​ដើមទុន​វិនិយោគ​នៅកម្ពុជា​ច្រើនជាងគេ។ 

និយាយ​ពីការ​វិនិយោគ​ចេញ​ទៅក្រៅប្រទេស​របស់វៀតណាម ឃើញថា ប្រទេសអេស្បាញ ត្រូវបាន​ដឹងថា គឺមានការទាក់ទាញ​ការវិនិយោគ​ពី​វៀតណាម​ខ្លាំងជាងគេ នៅ៧ខែ​ឆ្នាំ២០១៩នេះ ដោយមានតម្លៃទុន​វិនិយោគ ៦០លាន​ដុល្លារ ស្មើនឹង​២២% នៃទុនវិនិយោគ​ទៅក្រៅ​ប្រទេស​សរុប និងត្រូវបាន​តាមពីក្រោយដោយ​សហរដ្ឋអាមេរិក មានទុនវិនិយោគ​៤៦ លានដុល្លារ ស្មើនឹង​ជាង​១៦% នៃទុនវិនិយោគ​នៅ​ក្រៅប្រទេស​សរុប​។

ក្រៅពីនេះ វៀតណាម​ក៏មាន​វិនិយោគ​នៅក្នុង​ប្រទេស​ជាច្រើនទៀត ដូចជា​អូស្ត្រាលី មានទុនវិនិយោគ ៤៥ លាន​ដុល្លារ កម្ពុជាយើង មាន​៣៩លានដុល្លារ និងសិង្ហបុរី​មាន៣៥ លាន​ដុល្លារ។

របាយការណ៍​បាន​ឲ្យដឹងទៀតថា ចាប់ពីខែ​មករា ដល់ខែ​មិថុនា វិស័យលក់រាយ គឺជាការវិនិយោគ​នៅក្រៅប្រទេស​ដ៏ពេញ​និយម​បំផុត​សម្រាប់​ក្រុមហ៊ុន​វៀតណាម ដែលមាន​ទុនវិនិយោគ ជាង​៩៣ លាន​ដុល្លារ ស្មើនឹងប្រមាណ ៣៤% នៃទុនវិនិយោគ​ទៅក្រៅប្រទេស​សរុប។ បន្ទាប់ពីនេះ គឺវិស័យ​វិទ្យាសាស្ត្រ​នឹង​បច្ចេកវិទ្យា ដែលមានទុនវិនិយោគ ជាង​៨៣ លានដុល្លារ ស្មើនឹង​៣០% នៃទុនវិនិយោគ​ចេញទៅក្រៅ​ប្រទេស​សរុប ខណៈដែល​វិស័យ​ធនាគារ​គឺឈរ​លំដាប់លេខ៣ មានទុនវិនិយោគ​៣៧លានដុល្លារ ស្មើនឹងជាង​១៣% នៃទុនវិនិយោគសរុប។ 

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និងវៀតណាម សម្រេចបាន​ដល់ ជាង ៤ពាន់.៦០០ លានដុល្លារអាមេរិក កើនឡើង​ជាង ២៣% ធៀបនឹង​ឆ្នាំ ២០១៧។ ក្នុងនោះ វៀតណាម​នាំចូលមកកម្ពុជា មានប្រមាណ ៣.ពាន់ ៧០០ លានដុល្លារអាមេរិក ខណៈ​កម្ពុជានាំ​ទៅវៀតណាម​មានតែប្រមាណ ១.ពាន់​ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ថែមពីនេះ រដ្ឋាភិបាល​ប្រទេសទាំងពីរ ក៏ធ្លាប់បាន​ប្តេជ្ញារួមគ្នា​ផងដែរថា នឹងបង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបានដល់ ៦ ពាន់លាន​ដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យនៅចិនបន្តបិទទ្វារកាន់តែច្រើន ខណៈថ្មីៗនេះមាន ៣០០ ក្រុមហ៊ុនបានដកខ្លួនពីទីផ្សារ

ព័ត៌មាន
តាមសេចក្ដីប្រកាសនៅលើបណ្ដាញអនឡាញរបស់តុលាការប្រជាជនចិន បានឲ្យដឹងថា នៅឆ្នាំ២០១៨ កន្លងទៅមានក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសចិន ប្រមាណ ៦០ភាគរយ នៃក្…

ចិនប្រកាសជំហរឈប់បញ្ជាទិញផលិតផលកសិកម្មពីអាមេរិក

ព័ត៌មាន
បន្ទាប់ពីលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងដោយចោទចំៗទៅកាន់ចិនថា មិនព្រមទិញផលិតផលកសិកម្មពីអាមេរិកក្នុងចំនួនច្រើនដូចការសន្យា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ