ពាណិជ្ជកម្ម​កាហ្វេ-តែ នៅវៀតណាម

វៀតណាម​​ព្យាយាម​​ទាក់ទាញ​ចិន សហការ​គ្នា​ផលិត​និង​នាំ​ចេញ​តែ​និង​កាហ្វេ


ប្រទេស​វៀតណាម​ព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ចិន​បន្ថែម​ទៀត ជាពិសេស លើ​ការ​ផលិត​និង​នាំចេញ​តែ​និង​កាហ្វេ ដោយសារ​​ប្រទេស​ទាំងពីរ​សុទ្ធតែ​មាន​វប្បធម៌​ប្រើប្រាស់​តែ​និង​កាហ្វេ រសជាតិ​ប្រហាក់​ប្រហែល​គ្នា ហើយ​ក៏​ជា​អ្នក​នាំ​ចេញ​ផលិតផល​កសិកម្ម​ដ៏​ធំ នៅលើ​ទីផ្សារ​សកលលោក​ផងដែរ។ នេះ​បើ​យោងតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម។
ឆ្នាំ​២០១៨ វៀតណាម​នាំចេញ​កាហ្វេ​ជាង ១​លាន ៨​សែន​តោន ដែល​មាន​តម្លៃ​​ជាង ៣​៥​​០០​​លាន​​​ដុល្លារ​អាមេរិក ទៅ​កាន់ ៨០​ប្រទេស​និង​តំបន់។
ដោយ

ក្រសួង​​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម បាន​អះអាង​ថា នឹង​​ពង្រឹង​​ទំនាក់​​ទំនង​​ជាមួយ​ចិន​ឲ្យកាន់​តែ​រឹងមាំ​ និង​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​បន្ថែម​ទៀត ក្នុង​ការ​ផលិត កែច្នៃ និង​ជួញដូរ​លើ​ផលិតផល​តែ​និង​កាហ្វេ ជាពិសេស វាយលុក​ទីផ្សារ​សកល ដែល​មាន​ប្រជាជន​ប្រមាណ​ជាង ៧​ពាន់​លាន​នាក់។

លោក ង្វៀន សួន ឈួង រដ្ឋមន្រ្តី​នៃ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម បាន​មាន​ប្រសាសន៍​ថា ចិន​ជា​ទីផ្សារ​ទិញ​ផលិតផល​កសិកម្ម​របស់​វៀតណាម​ដ៏​ធំ​មួយ ក៏​ប៉ុន្តែ​វៀតណាម​ត្រូវ​ពង្រីក​ការផ្គត់ផ្គង់​បន្ថែម​ទៅ​កាន់​ខ្សែ​សង្វាក់​ទីផ្សារ​កសិកម្ម​សកល។

ចម្ការ តែ នៅវៀតណាម

លោក​បន្ត​ថា ប្រទេស​ចិន​មាន​បច្ចេកវិទ្យា វិទ្យាសាស្រ្ត និង​បច្ចេកទេស​ដំាដុះ ហើយ​វៀតណាម​ត្រូវការ​សហការ​គ្នា​នៅក្នុង​រឿង​ដាំដុះ​នេះ គួបផ្សំ​ជាមួយ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ គ្រោះ​ធម្មជាតិ និង​ដំណើរការ​កែច្នៃ​ផលិតផល​ថែម​ទៀត​ផង។

ក្នុង​រយៈពេល ៩ខែ ដើម​ឆ្នាំ​នេះ វៀតណាម​បាន​ធ្វើការ​នាំចេញ​កាហ្វេ​ជាង ១​លាន ២​សែន​តោន ដែល​មាន​តម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ អាល្លឺម៉ង់ និង​អាមេរិក ជា​ទីផ្សារ​កាហ្វេ​ធំ​ជាង​គេ​របស់​វៀតណាម។

គួរ​ជម្រាប​ដែរ​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ វៀតណាម​បាន​ធ្វើការ​នាំចេញ​ តែ ​ជាង ១២​ម៉ឺន​តោន មាន​តម្លៃ​ប្រហែល ២២០​​​លាន​ដុល្លារ​អាមេរិក និង​នាំចេញ​កាហ្វេ​ជាង ១​លាន ៨​សែន​តោន ដែល​មាន​តម្លៃ​​ជាង ៣​ពាន់ ៥​​រយ​លាន​​ដុល្លារ​អាមេរិក ទៅ​កាន់ ៨០​ប្រទេស​និង​តំបន់៕




អត្ថបទបន្ទាប់


រោងចក្រ​ឧស្សាហកម្ម​​ធំៗ កំពុង​ចាកចេញ​ពី​ចិន​មក​កាន់​ប្រទេស​ថៃ?

ព័ត៌មាន
រោងចក្រ​ឧស្សាហកម្ម​ផលិត​ធំៗ ដែល​ភាគច្រើន​ ជារោងចក្រផលិត​គ្រឿង​បង្គុំ​រថយន្ត ប្លាស្ទិក គ្រឿងចក្រ និង​គ្រឿង​សង្ហារិម បាន​និង​កំពុង​ធ្វើការ​ផ្ល…

អ្នកខ្ចីប្រាក់ទៅសាងសង់អគារជួល ផ្ទះជួលក្នុងក្រុងព្រះសីហនុ អាចនឹងជួបវិបត្តិអ្វីខ្លះ ក្រោយពីការចាកចេញយ៉ាងគំហុករបស់ជនជាតិចិន?

ព័ត៌មាន
សាធារណជន​ជាច្រើនបានលើកឡើងជាសំណួរថា តើការចាកចេញរបស់ជនជាតិយ៉ាងគំហុកពីខេត្តព្រះសីហនុ អាចនឹងធ្វើឲ្យប៉ះពាល់អ្វីខ្លះ ដល់អ្នកដែលខ្ចីលុយពីធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ