សេដ្ឋកិច្ចប្រទេសវៀតណាម

អ្នកជំនាញ៖ វៀតណាមត្រូវការពេលយូរដើម្បីស្ដារវិស័យវាយនភណ្ឌកាត់ដេរឡើងវិញ


អ្នកជំនាញនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរវៀតណាម បាននិយាយថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ និង ស្បែកជើងនៅក្នុងប្រទេសនេះ បានទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចនេះ វាត្រូវការពេលយូរ ដើម្បីស្តារផលិតកម្មឱ្យរស់ វិលមករកភាពប្រក្រតីឡើងវិញ។ វិស័យវាយនភណ្ឌកាត់ដេរវៀតណាម បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការនាំចេញរបស់ប្រទេសវៀតណាម ក៏ដូចជាបង្កើតការងារសម្រាប់កម្មករមួយចំនួនធំ។
រោងចក្រឧស្សាហកម្មកាត់ដេរមួយនៅក្នុងប្រទេសវៀតណាម
ដោយ

ការ​ប៉ាន់ស្មាន​ពី​ក្រុម​អ្នកជំនាញ​នៅ​ក្នុង​ឧ​ស្សហកម្ម​វាយ​ន​ភណ្ឌ កាត់ដេរ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ផលិត​ស្បែកជើង ដែល​មាន​កម្មករនិយោជិត​ធ្វើការ​ប្រហែល ៩ ពាន់​នាក់ ត្រូវការ​ចំណាយ​ទឹកប្រាក់​ប្រហែល ១ លាន​ដុល្លារ លើ​វិធានការ​បង្ការ​កូ​វី​ដ​-១៩ ខណៈ ថ្លៃដើម​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​បាន​កើនឡើង​ពី ៥ ទៅ ១០ ភាគរយ​ឯណោះ​។

មិនតែប៉ុណ្ណោះ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​និយាយ​ថា ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​ផាកពិន័យ​ចំពោះ​ការ​ដឹក​ជញ្ជូន​យឺត និង​ហានិភ័យ​នៃ​ការ​បញ្ជា​ទិញ​នៅ​ឆ្នាំ​ក្រោយ​។

បន្ថែម​ពី​នេះ ដើម្បី​ស្តារ​ផលិតកម្ម​នៃ​វិស័យ​នេះ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នឹង​ធ្វើការ​ផ្តល់​ការ​គាំទ្រ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ឱ្យ​រោងចក្រ​ដំណើរការ​ឡើង​វិញ និង​ទាញ​យក​ផលប្រយោជន៍​ពី​ការ​បញ្ជា​ទិញ​នៅ​ចុងឆ្នាំ​នៅ​ទីផ្សារ​អឺរ៉ុប និង​អា​មេ​រិ​ក​។

លើស​ពី​នេះ ក្រសួង​នឹង​បង្កើន​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ស្បែកជើង​ដល់​ឆ្នាំ ២០៣០ ជាមួយនឹង​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៣៥ និង​ការ​កសាង​កម្មវិធី​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​វិស័យ​នេះ រហូត​ដល់​ឆ្នាំ ២០៣០ ។

តែ​យ៉ាងណាមិញ ប្រធាន​សមាគម​វាយនភណ្ឌ​កាត់ដេរ​វៀត​ណាម លោក វូ ឌុ​ច គៀង បាន​និយាយ​ថា​ប្រសិនបើ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ នៅ​តែ​បន្ត​រីក​រាលដាល​រោងចក្រ​ក្នុង​វិស័យ​នេះ ពិតជា​មិន​អាច​រក្សា​ស្ថិរភាព​ប្រតិបត្តិការ និង​រក្សា​អតិថិជន​បាន​នោះ​ទេ​។

គួរ​កត់​សម្គាល់ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​វៀតណាម សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១៩ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១ កើនឡើង​ជាង ២០ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិថិជន​ធនាគារ កាណាឌីយ៉ា ក.អ ទទួលបាន​កញ្ចប់ប្រូម៉ូសិនពិសេស រាល់ការបើក​គណនី​ប្រតិបត្តិការ​នៅ​សាខា​បឹងកេងកង!

ព័ត៌មាន
បន្ទាប់ពីកម្មវិធីសម្ពោធសាខាបឹងកេងកង របស់ធនាគារ កាណាឌីយ៉ា ក.អ រួចមក ត្រឹមតែរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ យើងសង្កេតឃើញថាសាខាថ្មី ត្រូវបានទទួ…

អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់ចិន

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយប្រទេសនានាជាដៃគូ ប្រមាណជិត ៤ទ្រីលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ