ការវិនិយោគ​នៅក្រៅប្រទេស​របស់វៀតណាម

វៀតណាមវិនិយោគចេញទៅក្រៅប្រទេសជាង២២២ លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២០


ទំហំនៃការវិនិយោគនៅក្រៅប្រទេសរបស់សហគ្រាសវៀតណាម បានកើនឡើងដល់ជាង ២២២ លានដុល្លារអាមេរិកនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០នេះ ពោលគឺមានការកើនឡើង១១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ នេះបើតាមទិន្នន័យពីភ្នាក់ងារការវិនិយោគបរទេសនៃក្រសួងផែនការ និងការវិនិយោគវៀតណាម។
វៀតណាមវិនិយោគចេញទៅក្រៅប្រទេសជាង២២២ លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២០ (រូបភាព៖http://en.dangcongsan.vn)
ដោយ

តាមទិន្នន័យដដែលនេះ បាន​បញ្ជាក់ទៀតថា មាន​ចំនួន​គម្រោង​វិនិយោគ​នៅក្រៅប្រទេស​ថ្មីៗចំនួន​១០​គម្រោង បាន​ទទួលបាន​អាជ្ញាបណ្ណ​នៅក្នុងខែ​មិថុនា ហើយបើសរុប​ដើមទុន​ទាំងគម្រោង​វិនិយោគថ្មី និង​គម្រោង​វិនិយោគទុនបន្ថែម គឺមានការកើនឡើងដល់​៤២លាន​ដុល្លារ សម្រាប់​មិថុនា ដែលមានខ្ពស់​ជាង​២ដងកន្លះ ធៀបនឹង​ខែដូចគ្នា​កាលពីឆ្នាំមុន។

នៅក្នុងរយៈពេល ៦ខែនេះ ទំហំទុនវិនិយោគ​១៨៣,៣ លាន​ដុល្លារអាមេរិក គឺបាន​បញ្ចូល​ទៅក្នុង​គម្រោង​ទទួលបាន​អាជ្ញាបណ្ណថ្មីៗ និងទុនវិនិយោគ៣៧,៤លាន​ដុល្លារ គឺបាន​បន្ត​ការវិនិយោគ​បន្ថែម​នៅក្នុង​គម្រោង​ចំនួន​១៤ ដែលមានស្រាប់។

អាល្លឺម៉ង គឺជា​ទិសដៅ​វិនិយោគ​នៅ​ក្រៅប្រទេស​ដ៏​ធំបំផុត​របស់សហគ្រាស​វៀតណាម នៅក្នុង​រយៈពេល​៦ខែ ដំបូង​នៃឆ្នាំ២០២០នេះ ដោយមាន​សរុបចំនួន​៤គម្រោង និងមានដើមទុន​ចុះបញ្ជី​ចំនួន ៩២,៦លាន​ដុល្លារ ស្មើនឹងប្រមាណ ៤១,៦% នៃ​ដើមទុន​វិនិយោគ​នៅក្រៅប្រទេសសរុប​ និងតាមពីក្រោយ​ដោយ ប្រទេស​ម៉ាឡេស៊ី, ឡាវ, អាមេរិក និងសិង្ហបុរី។

ក្រុមហ៊ុន​វៀតណាម​បានវិនិយោគ​ទៅលើ​១៤វិស័យ​នៅក្រៅប្រទេស ក្នុងនោះ ឧស្សាហកម្ម​ផលិត និងកែច្នៃ គឺបាន​ជាប់ចំណាត់ថ្នាក់ទី១ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​ចំនួន ១៣៧,៩ លាន​ដុល្លារអាមេរិគ តាមពីក្រោយដោយ​វិស័យលក់ដុំ និងរាយ, សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ។

ការវិនិយោគ​នៅក្រៅប្រទេស​របស់​ក្រុមហ៊ុន​វៀតណាម នៅក្នុងឆ្នាំ២០១៩ ត្រូវបាន​ប៉ាន់ប្រមាណថា មានក្នុងទំហំ​ទឹកប្រាក់​៥០៨ លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបើកច្រកព្រំដែនឲ្យអាជីវករខ្មែរនៅប៉ោយប៉ែតអាចចូលបាន៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីទៅដឹកទំនិញ!

ព័ត៌មាន
ប្រភពពីអាជ្ញាធរថៃបានឲ្យដឹងថា ប៉ុស្ដិ៍ត្រួតពិនិត្យនានានៅតាមច្រកព្រំដែនថៃកំពុងត្រូវបានបើកឡើងវិញឲ្យអាជីវករខ្មែរអាចចូលបានត្រឹមរយៈពេល៥ម៉ោងក្នុ…

បណ្ឌិត យ៉ង សាំងកុមារ៖ កសិដ្ឋានជាសាលា សត្វបន្លែបង្ការជាគ្រូ ទោះគ្មានជំនាញ ឲ្យតែមានចំណង់

ព័ត៌មាន
«កសិដ្ឋាន ជាសាលា សត្វបន្លែបង្ការជាគ្រូ ទោះគ្មានជំនាញ ឲ្យតែមានចំណង់» ជាប្រសាសន៍ដ៏មានអត្ថន័យរបស់បណ្ឌិតផ្នែកកសិកម្ម គឺលោក យ៉ង សាំងកុមារ។ កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ