ការវិនិយោគ​នៅក្រៅប្រទេស​របស់វៀតណាម

វិនិយោគិនវៀតណាមបោះទុនវិនិយោគនៅក្រៅប្រទេសជាង៤៩០ លានដុល្លារ នៅរយៈពេល ១១ ខែឆ្នាំ២០២០


វិនិយោគិនវៀតណាម បានចាក់បញ្ចូលទុនវិនិយោគសរុប ជាង ៤៩០ លានដុល្លារអាមេរិក នៅក្នុងគម្រោងវិនយោគនៅក្រៅប្រទេសក្នុងរយៈពេល ១១ ខែដំបូងនៅឆ្នាំ២០២០នេះ ដោយមានកំណើនជិត៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខ ពីភ្នាក់ងារវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាម។
វៀតណាមវិនិយោគចេញទៅក្រៅប្រទេសជាង២២២ លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២០ (រូបភាព៖http://en.dangcongsan.vn)
ដោយ

នៅក្នុង​ចំណោម​ទឹកប្រាក់​សរុបជាង ៤៩០ លាន​ដុល្លារ ដែលវិនិយោគិន​វៀតណាម​បាន​វិនិយោគ​​នៅក្រៅប្រទេសនោះ មាន ជាង ៣១៦ លាន​ដុល្លារ គឺត្រូវបាន​វិនិយោគ​នៅក្នុង​គម្រោង​ថ្មី​ចំនួន ១១៤ គម្រោង និង​ទឹកប្រាក់​ ១៧៤ លាន​ដុល្លារអាមេរិកទៀត ត្រូវបានវិនិយោគ​បន្ថែម​ទៅលើ​គម្រោង​ដែលមាន​ស្រាប់។

ដោយឡែក​ បើ​គិតមកនៅ​​ត្រឹម​ថ្ងៃទី ២០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ការវិនិយោគ​ពីបរទេស​ចូលទៅក្នុង​ប្រទេស​វៀតណាម​វិញ​ សរុប​មានប្រមាណជាង ២៦ពាន់លាន​ដុល្លារ មានការធ្លាក់​ចុះដល់ទៅជិត​១៧% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ជាក់ស្ដែង មានគម្រោង​ថ្មីៗ​ដែលជា​ការវិនិយោគ​ពីក្រៅប្រទេសនោះ មាន​ចំនួនត្រឹមតែ​ជាង ​២.៣០០គម្រោង ធ្លាក់ចុះជាង​៣៣% និងមាន​ទុន​វិនិយោគ​សរុប ជាង​១៣ពាន់លាន​ដុល្លារ ធ្លាក់ចុះជាង៧%។ ជាមួយគ្នានេះ វិនិយោគិន​បរទេស ដែលបាន​កែប្រែ​ដើមទុន​នៅក្នុងគម្រោងវិនិយោគ​ក្នុងប្រទេសវៀតណាម ​ចំនួន ជាង​១ពាន់គម្រោង ដោយបាន​បន្ថែម​ទុន​វិនិយោគ​ជាង​៦ពាន់លាន​ដុល្លារ កើនឡើង​ជិត​៨%។ 

ការវិនិយោគផ្ទាល់ពីបរទេស​របស់​វៀតណាម ត្រូវបានប៉ាន់ប្រមាណថា នៅរយៈពេល ១១ខែ ឆ្នាំនេះ សម្រេចបានប្រមាណជាង​ ១៧ពាន់លាន​ដុល្លារ ដែលនឹង​អត្រា​ធ្លាក់ចុះ​ប្រចាំឆ្នាំ ២,៤%។ អំឡុងពេលដូចគ្នានេះដែរ វៀតណាម​បានរាយការណ៍ថា ក៏មាន​សហគ្រាស​បង្កើតថ្មី​ប្រមាណជាង ១២ម៉ឺន​៤ពាន់ សហគ្រាស មានការធ្លាក់ចុះ ជិត​២%។

នៅ១១ខែ ឆ្នាំ២០២០នេះដែរ សន្ទស្សន៍​ផលិតកម្មឧស្សាហកម្ម​របស់វៀតណាម ឬហៅថា IIP ត្រូវបាន​ប៉ាន់ប្រមាណថា នឹងកើនឡើង​ជាង៣% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ជាមួយនឹង​រោងចក្រ​ផលិត​ កែច្នៃ កើនជិត​៥% និង​ផលិតកម្ម​ថាមពល​ និង​ចែកចាយ នឹងកើនជាង ៣%ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីកើន ២៦%នៅ១១ ខែឆ្នាំ២០២០

ព័ត៌មាន
អ្នកជំនាញកសិកម្ម បានលើកឡើងថា បើទោះបីជាឆ្នាំនេះ ដំណាំស្វាយចន្ទី មិនសូវទទួលបានទិន្នផលល្អ និងទីផ្សារមានតម្លៃធ្លាក់ចុះក៏ដោយ តែបរិមាណនាំចេញ…

កម្ពុជា បាននាំចេញស្វាយស្រស់លើកដំបូងទៅកាន់ប្រទេសចិនហើយ ក្រោយពី​ចុះពិធីសារ​នាំចេញ​បានជិត​​៦ខែ

ព័ត៌មាន
ក្រោយពីបានចុះចុះពិធីសាររួមគ្នារវាងក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយចិន កាលពីខែមិថុនា ឆ្នាំ២០២០រួចមក នៅទីបំផុត ផ្លៃស្វាយស្រស់ចំនួន ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ