ការលក់រថយន្តនៅប្រទេសវៀតណាម

វៀតណាម គ្រោងបញ្ចុះតម្លៃ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញកំណើនការប្រើប្រាស់ឡើងវិញ


រដ្ឋាភិបាលវៀតណាម គ្រាងនឹងបញ្ចុះតម្លៃលើ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញការប្រើប្រាស់ ឲ្យមានកំណើនមកវិញ។ ការធ្វើបែបនេះ ដោយសារតែបញ្ហាមេរោគកូវីដ១៩ បានជះឥទ្ធិពលអាក្រក់ជាច្រើនទៅដល់ ការទិញលក់រថយន្តនៅក្នុងប្រទេសវៀតណាម នៅពេលនេះ។ ទោះបីជាយ៉ាងនេះក្តី កាលបរិច្ឆេទនៃសេចក្តីសម្រេច មិនទាន់ប្រកាសជាផ្លូវការនោះទេ។ នេះបើយោងតាមសារព័ត៌មាន Vietnam Express ។
វៀតណាម គ្រោងបញ្ចុះតម្លៃ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញកំណើនការប្រើប្រាស់ឡើងវិញ(រូបភាព Vietnam news)
ដោយ

រដ្ឋាភិបាល​វៀតណាម បាន​បង្ហាញ​ពី​សញ្ញា​ភ្លើង​ខៀវ​ក្នុង​ការ​កាត់​បន្ថយថ្លៃ​ចុះបញ្ជី​រថយន្ត នៅ​ត្រឹម​ពាក់កណ្តាល​នៃ​តម្លៃ​ដើម ពោល​គឺ តម្លៃ​ចុះបញ្ជី​រថយន្ត​ពី​មុន គិត​ចាប់ពី ១០ ទៅ ១២% នៃ​តម្លៃ​រថយន្ត​សរុប អាច​នឹង​កាត់​នៅ​ត្រឹម ៥ ទៅ ៦% នៃ​តម្លៃ​រថយន្ត​សរុប​។

បើ​តាម​ការ​វិភាគ បាន​គូសបញ្ជាក់​ថា ការ​បញ្ចុះតម្លៃ​នេះ នឹង​ជួយ​ជម្រុញ​ដល់​ការ​លក់​រថយន្ត​ឡើង​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ អស់​រយៈពេល ៤​ខែ​មក​ហើយ ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ ហើយ​លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​នាំ​ចូល​រថយន្ត ក៏​អាច​នឹង​បញ្ចុះតម្លៃ​រថយន្ត​នាំ​ចូល ដើម្បី​ប្រកួតប្រជែង​នឹង រថយន្ត​ក្នុងស្រុក​ផង​ដែរ​។

បើ​តាមសមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត ក្នុងអំឡុងពេល ៤​ខែ​ដើមឆ្នាំ ២០២០​នេះ គឺ​សម្រេច​បាន​ជាង ៦​,៤​ម៉ឺន​គ្រឿង ដែល​ធ្លាក់​ចុះ ៣៦% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

គួរ​ជម្រាប​ដែរ​ថា កាលពីដើម​ខែមេសា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​មាន ការ​បញ្ចុះតម្លៃ​ពាក់កណ្តាល លើ​ការ​ចុះបញ្ជី រថយន្ត​ផលិត​ក្នុងស្រុក និង​ពន្យារពេល​បង់ពន្ធ សម្រាប់​រោងចក្រ​ផលិត និង​តម្លើងរថយន្ត រហូត​ដល់​ឆ្នាំ ២០២១ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់ អ្នក​ស​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways នឹងដកចោលបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីប្រកាសក្ស័យធន

ព័ត៌មាន
ក្រុមហ៊ុន Thai Airways នឹងបញ្ឈប់ការងារបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីក្រុមហ៊ុននេះ ប្រកាសចូលខ្លួនតាមនីតិវិធីដាក់ក្ស័យធន និងផ្អាកការសងប…

កម្ពុជា នាំចេញផលនេសាទបន្តធ្លាក់ចុះនៅក្នុងរយៈពេល៤ខែ

ព័ត៌មាន
ការនាំចេញផលនេសាទរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២០នេះបានបង្ហាញពីតួលេខធ្លាក់ចុះទាំងផលនេសាទស្រស់ និងផលនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ