កំនើនសេដ្ឋកិច្ចរបស់វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាម គ្មានមូលដ្ឋាន កែប្រែមហិច្ឆិតាគោលដៅ កំណើនសេដ្ឋកិច្ចនោះទេ ទោះបីមានវិបត្តិមេរោគកូវីដ


នៅក្នុងអំឡុងពេលដែលមានវិបត្តិមេរោគកូវីដ ១៩ កំពុងសាយភាយទូទាំងសកលលោកនេះ ប្រទេសវៀតណាម បានសម្រេចនូវអតិរេកពាណិជ្ជកម្មប្រមាណ ១ពាន់ ៨រយលានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២០ ខណៈនាយករដ្ឋមន្ត្រីវៀតណាម បានប្រកាសក្តែងៗថា រដ្ឋាភិបាលវៀតណាម នឹងធ្វើការឲ្យកាន់តែខ្លាំងក្លាជាងនេះទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ជាពិសេសគឺ ដើម្បីសម្រេចបាននូវ កំណើនសេដ្ឋកិច្ចជាតិ តាមគោលដៅដែលបានកំណត់ ៦.៨% ក្នុងឆ្នាំ ២០២០នេះ ដោយមិនមានការប្រែប្រួលនោះទេ។
នាយករដ្ឋមន្ត្រីវៀតណាម៖ កំណើនសេដ្ឋកិច្ចនឹងសម្រេចបាន ៦,៨% គ្មានការថមថយនោះទេ(រូបភាព៖ vovworld.vn)
ដោយ

ទោះបីជា​មាន​បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម បែរជា​អះអាង​ថា គោលដៅ​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងឆ្នាំនេះ គឺ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា ធានា​ឲ្យ​បាន​នូវ សុវត្ថិភាព សុខភាព និង​ជីវិត​របស់​ប្រជាជន ហើយនឹង​សម្រេច​ឲ្យ​បាន​នូវ កំណើនសេដ្ឋកិច្ច ៦.៨% ទៅ​តាម​ការ​កំណត់​របស់ រដ្ឋសភា​ជាតិ​។

ជា​ចុង​ក្រោយ នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់​ថា នៅ​ពេល​នេះ វៀតណាម គ្មាន​មូលដ្ឋាន ក្នុង​ការ​កែសម្រួល​គោលដៅ កំណើនសេដ្ឋកិច្ច​នោះ​ទេ ហើយ​លោក បាន​ស្នើ​ដល់ សមាជិក​ក្រុមប្រឹក្សា ឲ្យ​បង្ហាញ​ពី ដំណោះស្រាយ​ដ៏​សម​ស្រប ឆ្លើយ​តប​ទៅ​នឹង​ផល​អវិជ្ជមាន ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​។

អគ្គនាយកដ្ឋាន​គយ​វៀតណាម បាន​គូសបញ្ជាក់​ថា អំឡុង​ពេល ២​ខែ​នេះ វៀតណាម បាន​នាំ​ចេញ​ទំនិញ​ជាង ៣៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​ក្នុង​នោះ ផលិតផល​ជា​ច្រើន​ប្រភេទ មាន​កំណើន​ល្អ​ប្រសើរ​ដូច​ជា ទូរស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក ជា​ពិសេស​គ្រឿង​បង្គំ​គ្រប់​ប្រភេទ​។ដោយឡែក ការ​នាំ​ចូល​ទំនិញ​របស់​វៀតណាម ក៏​មានការ​កើនឡើង​មក​ដល់ ៣៧,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​ប្រមាណ ៣%​។

បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​គូសបញ្ជាក់​ថា វៀតណាម អាច​នឹង​ជម្រុញ​កំណើន​ការ​នាំ​ចេញ​បន្ថែម​ទៀត នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង វៀតណាម និង​សហភាព​អឺរ៉ុប ចូល​ជា​ធរមាន នៅ​ខែ​កក្ក​កា ខាង​មុខ​នេះ​។

យ៉ាងណា​ក្តី ក្រសួង ក៏​ពុំ​បាន​មើល​រំលង​លើ មេរោគ​កូ​វី​ដ​១៩ នេះ​ដែរ ដោយ​គូសបញ្ជាក់​ថា មេរោគ​នេះ បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់ សកម្មភាព​ពាណិជ្ជកម្ម ហើយ​សិន​ជា​បញ្ហា​នេះ នៅ​តែ​អូស​បន្លាយ ពិត​ណាស់ វា​នឹង​ប៉ះពាល់​ដល់ កំណើន​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម ក្នុងឆ្នាំនេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋ​បាន​បញ្ចេញ​ថវិកា ៥០​លាន​ដុល្លារ​ជួយ​ស្រោចស្រង់​វិស័យ SME ដែល​កំពុង​រងគ្រោះ​ដោយសារ EBA និង​វីរុស Covid-19

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បើក​កញ្ចប់​ហិរញ្ញប្បទាន​ ៥០​លាន​ដុល្លារ​ ជួយ…

​តម្លៃ​ប្រេង​សាំងធ្លាក់​ចុះ​​ជា​​បន្ត​បន្ទាប់ ដោយសារ​វិបត្តិ​វីរុស​កូវីដ១៩

ព័ត៌មាន
គិតតាំង​ពី​ដើម​ឆ្នាំ​២០២០​មក តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ គឺ​ពីប្រហែល ៣៧៥០​​រៀល នៅដើម​ខែ​មករា មក​នៅ​ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ