ទីផ្សារលក់រាយ​វៀតណាម

កំណើនអ្នកចំណូលមធ្យម និងប្រាក់ចំណូលកើនឡើង នឹងជំរុញឲ្យទីផ្សារលក់រាយវៀតណាម កើនដល់ ៣៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥


ការរីកធំឡើងនៃប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងការកើនឡើងនូវប្រាក់ចំណូលនៅក្នុងស្រុកនៃប្រទេសវៀតណាម នឹងធ្វើឲ្យចំណូលពីទីផ្សារលក់រាយ និងសេវាកម្ម ក្នុងប្រទេសនេះ នឹងកើនឡើង ១,៦ ដងធៀបទៅនឹងឆ្នាំ២០២០ ពោលគឺទំហំទីផ្សារនៃវិស័យនេះ នឹងកើនដល់ចំនួនទឹកប្រាក់៣៥០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។ នេះបើតាមប្រភពព័ត៌មានពី VN Express។
កំណើនអ្នកចំណូលមធ្យម និងប្រាក់ចំណូលកើនឡើង នឹងជំរុញឲ្យទីផ្សារលក់រាយវៀតណាម កើនដល់ ៣៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ (រូបភាព៖ VN Express)
ដោយ

ចំណូល​នៃទីផ្សារលក់រាយ​របស់វៀតណាម​បាន​កើនឡើង​ដល់​ប្រមាណជិត​២២០​ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំ២០២០ ហើយ​វា​នឹង​មាន​ការបំបែក​នូវ​អត្រាកំណើន​ ៩ ទៅ ៩,៥ ភាគរយ នៅក្នុង​ឆ្នាំ២០២១-២០២៥។ នេះបើតាម​ការវិភាគមួយ របស់​ក្រុម​អ្នកវិភាគ​ឈ្មួញជើងសារ​ភាគហ៊ុន VNDirect ដែលបាន​បង្ហាញនៅក្នុង​របាយការណ៍មួយ​ ដោយ​បាន​បញ្ជាក់ថា ត្រូវបាន​ព្យាករ​កំណើន​ដោយ​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម។

របាយការណ៍ដដែលនេះ បាន​បញ្ជាក់ទៀតថា រយៈពេល​នៃការ​រក្សា​នូវគម្លាតសង្គម (Social Distancing) នៅទូទាំងប្រទេស​វៀតណាម គឺមាន​រយៈពេល​ត្រឹមតែ​២២​ថ្ងៃប៉ុណ្ណោះ ដែលត្រូវបាន​ចាត់ទុកថា គឺមានរយៈពេល​ខ្លីជាង​បណ្ដាប្រទេស​មួយចំនួនទៀត ហើយ​នេះ បានកាត់បន្ថយ​សម្ពាធ​លើ​កំណើន​នៃការប្រើប្រាស់​នៅក្នុង​ស្រុក។

ទំនុកចិត្ត​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​វៀតណាម​បានធ្លាក់ចុះ​ត្រឹមតែ​ប្រមាណ ៥%ប៉ុណ្ណោះ នៅក្នុង​ត្រីមាស​ទី២ នៃឆ្នាំ២០២០ បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយបើធៀប​នឹង​ប្រទេស​ដូចជា​ សិង្ហបុរី​បាន​ធ្លាក់ចុះ ២៦% និងឥណ្ឌូនេស៊ី​ធ្លាក់ចុះ ១៩%។ នេះបើតាម​តួលេខ​បង្ហាញដោយ ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Nielsen។

VNDirect ព្យាករថា នៅឆ្នាំ២០២១ កំណើន​ចំណូល​នៃវិស័យ​លក់រាយ និងសេវាកម្ម​របស់​វៀតណាម​នឹងកើនឡើង​ ៨,៥% ទៅ ៩% ធៀបនឹង​ឆ្នាំ២០២០ មាន​តែ​២,៦% ប៉ុណ្ណោះ។

របាយការណ៍ បាន​ឲ្យដឹងទៀតថា កំណើននេះ នឹង​ត្រូវបាន​សម្រេចបាន​ដោយ​វិស័យ​មួយចំនួន ដោយក្នុង​ចំណោមនោះ មាន​ការពង្រីក​វិសាលភាព​នៃ​អ្នកលក់រាយ​ធំៗ ដូចជា​អ្នកលក់​គ្រឿង​អេឡិចត្រូនិក ដូចជា​ហាង​ Mobile World និងហាង​លក់​គ្រឿង​អលង្ការ​ Phu Nhuan Jewelry ជាដើម។

អាជីវកម្ម​ Mobile World បាន​បង្កើន​ចំណែក​នៃការប្រើប្រាស់​ គ្រឿងអេឡិចត្រូនិក ពី ៣៩% ទៅដល់​៤២% នៅក្នុង​រយៈពេល​៦ខែ​ដំបូង​នៅឆ្នាំ២០២០។ រីឯ​ ក្រុមហ៊ុន Phu Nhuan Jewelry បាន​ពង្រីក​ចំណែក​ទីផ្សារ​របស់ខ្លួន​ពី ២៣% នៅក្នុងមាសទី​១​ ទៅដល់​ជិត​៣៦% នៅក្នុង​ត្រីមាសទី៣នៃឆ្នាំ២០២០។

កំណើន​វិស័យ​សំខាន់ៗ​ផ្សេងទៀត គឺជា​ការពង្រីកខ្លួន​នៃ​ការលក់រាយ​របស់​ហាង​យីហោពី​បរទេស។ តួយ៉ាង ហាងលក់រាយ​របស់ជប៉ុន Muji នៅឆ្នាំ២០២០ បានបើក​សាខា​ដំបូង​នៅវៀតណាម ហើយក៏ជា​សាខា​ធំ​ជាងគេ​បំផុត​​នៅអាស៊ី​អាគ្នេយ៍ផងដែរ។

ក្រុមហ៊ុន​ជប៉ុន​មួយទៀត ដែលមានលក់​ផលិតផល​ឱសថ និង​គ្រឿង​សម្អាង Matsumoto Kiyoshi ក៏បាន​បើកសាខា​ដំបូង​នៅក្នុង​ទីក្រុងហូជីមិញ​ ខណៈដែល​ហាង​ម៉ាកម៉ូដ​ល្បី Uniqlo ក៏បាន​បើកសាខា​ថ្មី​មួយចំនួន​នៅ​ទីក្រុង​ហាណូយ និង​ហូជីមិញផងដែរ។

ការជួល​បែបពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ហាណូយ និងហូជីមិញ កំពុង​ស្ថិត​នៅក្នុង​តម្លៃជួល​ទាប​ជាងគេ​បំផុត នៅក្នុង​ទីក្រុង​នៃបណ្ដាប្រទេស​អាស៊ាន ហើយ​នេះមានន័យថា នៅពេល​ដែល​កូវីដ-១៩ ត្រូវបាន​គ្រប់គ្រងបាន ប្រាក់ចំណូល និងចំណេញ​ នៃ​ការលក់រាយ​ក្រុមហ៊ុន​អចលនទ្រព្យ​នឹង​មាន​ការស្ទុះងើប​ឡើងវិញ ដូចទៅនឹង​កម្រិត​មុនពេល​មានកូវីដ-១៩ដែរ ហើយ​វា​ក៏នឹង​បន្ដ​កំណើន​រឹងមាំ​នៅពេល​ខាងមុខថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមតែវ័យ ១៩ឆ្នាំ ក្លាយជា CEO ក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ២៥លានដុល្លារ

ព័ត៌មាន
ភាពជោគជ័យទាំងវ័យក្មេង គឺជាបំណងប្រាថ្នាដែលមនុស្សជាច្រើនចង់បាន ប៉ុន្ដែ មិនមានគ្រប់គ្នាសុទ្ធតែអាចសម្រេចបាននូវមហិច្ឆតានេះបានទេ។ ខេមបូណូមីស …

ក្រុមហ៊ុនរដ្ឋចិន «Powerchina» ទទួលបានសិទ្ធិពីរដ្ឋសិក្សាគម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរី

ព័ត៌មាន
ក្រុមហ៊ុនរដ្ឋចិន Powerchina International Group បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាដៃគូឯកជន ដើម្បីសិក្សាពីគម្រោងសាងសង់ព្រលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ