ផលិតផល​កសិកម្ម​នាំចេញ​វៀតណាម

វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ


ប្រទេសវៀតណាមនាំចេញអង្ករជិត ៧លានតោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩នេះ ដែលមានតម្លៃសរុបជាង ២.២០០ លានដុល្លារអាមេរិក ក៏ប៉ុន្តែ តម្លៃអង្ករ ដែលបានលក់ចេញនេះ គឺធ្លាក់ចុះរង្វង់ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ (រូបភាព៖ .vietnamnews.vn)
ដោយ

ប្រទេសវៀតណាម កំពុងតែជួបប្រទះ​នឹងបញ្ហា​លំបាក ក្នុងការនាំចេញ​អង្ករ ដោយសារតែ​តម្លៃអង្ករ​វៀតណាម នៅលើទីផ្សារ​អន្តរជាតិ មានការ​ធ្លាក់ចុះ ។ ចំណែកទីផ្សារ​សំខាន់ៗ ដែលធ្លាប់តែ​បញ្ជាទិញ​អង្ករវៀតណាមនោះ ចាប់ផ្តើមរួមតូចទៅៗ ដូចជាទីផ្សារចិន និងហ្វីលីពីន ជាដើម ដោយសារតែ​ពួកគេ អាចផលិតអង្ករ​បានដោយខ្លួនឯង។

ដោយឡែក ការនាំចេញ​អង្ករវៀតណាម ទៅកាន់ចិន បន្តធ្លាក់ចុះខ្លាំង ដោយសារតែ ការរឹតបន្តឹង​លើ លក្ខខណ្ឌនាំចូល និងការគ្រប់គ្រង​គុណភាព​ផលិតផល ហើយចិន ថែមទាំងបាន​ទម្លាក់ កូតានាំចូល រហូតដល់ទៅ ៩០% ឯណោះ ធៀបនឹង​ឆ្នាំ ២០១៨កន្លងទៅ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បានបញ្ជាក់ឲ្យដឹងថា ទីផ្សារសំខាន់ៗ​ផ្សេងទៀត​ដូចជា ឥណ្ឌូនេស៊ី និងបង់ក្លាដេស បានកាត់បន្ថយ​ការនាំចូល​អង្ករវៀតណាម ដោយសារតែសេដ្ឋកិច្ច​សកល ដើរយឺតជាង​មុន ធ្វើឲ្យមាន​តម្រូវការទាប។

បច្ចុប្បន្ន ប្រទេសហ្វីលីពីន កាន់កាប់ចំណែក​ទីផ្សារទិញ​អង្ករវៀតណាម​ច្រើនជាងគេ​បង្អស់ រហូតដល់ទៅ ៥៩០លានដុល្លារអាមេរិក ដែលស្មើនឹង ៣៤% នៃចំណែកទីផ្សារ​សរុប។ យ៉ាងណាមិញ ប្រទេសហ្វីលីពីន មានការកំណត់​ជាក់លាក់មួយ ​ដែលបង្ក​ជាផលលំបាក មិនអាចនាំចូល​អង្ករ​របស់វៀតណាម បន្ថែមបាន។

ទោះបីជាយ៉ាងណា វៀតណាម នៅមានទីផ្សារ​សហភាពអឺរ៉ុប ជាទីផ្សារនាំចេញ​អង្ករសំខាន់​មួយទៀត ដែលរំពឹងនឹងមាន​កំណើនខ្ពស់ នាពេលខាងមុខ បន្ទាប់ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ចូលជាធរមាន ពីព្រោះ វៀតណាម នឹងទទួល​បានកូតា នាំចេញអង្ករ ៨ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយ​អត្រាពន្ធសូន្យ ប្រសើរជាង​ពេលបច្ចុប្បន្ន ដែលមានកូតា​ត្រឹមតែ ២ម៉ឺនតោន ជាមួយអត្រា​ពន្ធចន្លោះពី ៧០ដុល្លារ ដល់ ២៣០ដុល្លារអាមេរិក ក្នុងមួយតោន។

សូមរម្លឹកថា កាលពីឆ្នាំ ២០១៨ ប្រទេសវៀតណាម​បាននាំចេញអង្ករជាង ៦លានតោន ដែលរក​ចំណូលបានជាង ៣ពាន់លានដុល្លារ​អាមេរិក និងមានប្រទេសចិន ជាទីផ្សារនាំចេញធំជាងគេ ដែលកាន់កាប់ ​២៤ភាគរយនៃការនាំចេញអង្ករសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុន THAI Airways ច្រានចោលព័ត៌មានថា ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ

ព័ត៌មាន
ប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃគឺ THAI Airways បានចេញមុខបកស្រាយជុំវិញ វិបត្តិក្រុមហ៊ុន ក្រោយពីមានបណ្តាញសារព័ត៌មានជាច្រើន បានចេញ…

ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រេចបានជាង ៩៣០ ពាន់លានដុល្លារ

ព័ត៌មាន
គិតត្រឹមត្រីមាសទី ៣ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ