ការនាំចេញអង្ករវៀតណាម

៤ខែ វៀតណាមនាំចេញអង្ករក្នុងតម្លៃ ១ពាន់លានដុល្លារ កើន១,២%


នៅរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១ វៀតណាមសម្រេចបានទឹកប្រាក់ពីការនាំចេញអង្ករប្រមាណជាង១ពាន់លានដុល្លារអាមេរិក កើនឡើង១,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្ដែ បើមើលទៅលើបរិមាណនាំចេញអង្ករវិញ សម្រេចបានតែជិត២លានតោនប៉ុណ្ណោះ ធ្លាក់ចុះ១១%។ នេះបើតាមបាយការណ៍ពី ក្រសួងពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម។
វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន(រូបភាព៖vietnamnews.vn)
ដោយ

ទោះយ៉ាងណា នៅក្នុងរយៈពេលដូចគ្នានេះ សម្រាប់​តម្លៃនាំចេញអង្ករ​ជាមធ្យម​មានការកើនឡើង​ជាង​១៣% ​ដោយមានតម្លៃប្រមាណ ៥៣៤ ដុល្លារអាមេរិក​ក្នុងអង្ករមួយតោន។

សមាគម​ស្បៀងអាហារវៀតណាម​បាន​ព្យាករថា តម្លៃនៃ​ការនាំចេញអង្ករ​របស់វៀតណាម​ នឹងបន្ដកើនឡើង​ទៀត ដោយសារតែ​ការលក់អង្ករ​បានថ្លៃខ្ពស់ជាងមុន។

ប្រទេសវៀតណា​មមាន​ផែនការ​ផលិត​ស្រូវ​ឲ្យបាន​៤៣លានតោន និងមានគោលដៅ​នាំចេញអង្ករ​ឲ្យបាន​៦លាន​៥សែនតោន​នៅ​ក្នុងឆ្នាំនេះ ខណៈដែលប្រទេស​ក្បែរខាង​កម្ពុជាមួយនេះ ត្រូវបានគេស្គាល់ថា​ជា​ប្រទេស​នាំចេញអង្ករ​ធំបំផុត​ទី២​នៅក្នុង​ពិភពលោក ដោយកាលពីឆ្នាំមុន​សម្រេចបាន​ការនាំចេញអង្ករ​ជាង​៦លាន​២សែនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងកំពុងពន្យារពេលអឺរ៉ុប ចំពោះផែនការបញ្ជាទិញវ៉ាក់សាំងជិត ២ពាន់លានដូសពីក្រុមហ៊ុន BioNTech/Pfizer

ព័ត៌មាន
ប្រទេសបាររាំងកំពុងពន្យារពេលចំពោះផែនការរបស់សហភាពអឺរ៉ុប ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ១ពាន់៨រយលលានដូសពីក្រុមហ៊ុនអាល្លឺម៉ង់-…

អាមេរិកសម្រេចអនុញ្ញាតឲ្យបុគ្គលិករដ្ឋាភិបាលខ្លួនចាកចេញពីឥណ្ឌា

ព័ត៌មាន
ស្ថានភាពកូវីដ-១៩ នៅប្រទេសឥណ្ឌា នៅតែបន្ដកើនឡើងខ្ពស់ដដែល គ្រាន់តែរយៈពេល១ថ្ងៃម្សិលមិញនេះ អ្នកឆ្លងថ្មីមានជាង៤០ម៉ឺននាក់ និង ស្លាប់មានជិត៤ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ