កម្រិតបំណុល​សាធារណៈ​វៀតណាម

វៀតណាម ដាក់គោលដៅ កាត់បន្ថយ កម្រិតបំណុលសាធារណៈឲ្យនៅមានត្រឹម៥២,៧% នៅឆ្នាំ ២០២២


កម្រិតបំណុលសាធារណៈ របស់វៀតណាម ត្រូវបានគេមើលឃើញកំពុងស្ថិតនៅកម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលប្រទេសនេះ បាននិងកំពុងកាត់បន្ថយកម្រិតបំណុលសាធារណៈឲ្យមានទាបជាងមុនក៏ដោយ ពោលគឺ គិតនៅឆ្នាំ២០១៩នេះ កម្រិតបំណុលសាធារណៈវៀតណាមនៅមាន ៥៦,១% នៃផលិតផលក្នុងស្រុកសរុប (GDP)។ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅថា នៅឆ្នាំ២០២២ នឹងបន្ថយកម្រិតបំណុលសាធារណៈ ឲ្យមកនៅត្រឹម ៥២,៧%។
វៀតណាម ដាក់គោលដៅ កាត់បន្ថយ កម្រិតបំណុលសាធារណៈឲ្យនៅមានត្រឹម៥២,៧% នៅឆ្នាំ ២០២២ (រូបភាព៖ VN Express)

វៀតណាម​បាន​ដាក់​គោលដៅ​ នឹង​កាត់បន្ថយ​កម្រិតបំណុល​សាធារណៈរបស់ខ្លួនឲ្យ​បាន​ ៣,៤% នៅឆ្នាំ២០២២​ខាងមុខ ពោលគឺ​នឹងរក្សា​កម្រិតបំណុលសាធារណៈ​ឲ្យ​មាន​នៅត្រឹម​៥២,៧% ប៉ុណ្ណោះ នៃ ផលិតផល​ក្នុងស្រុក​សរុប​នៅរយៈពេល​៣ឆ្នាំខាងមុខ។ នេះបើតាម​ការបញ្ជាក់ អះអាង​ពីក្រសួង​ហិរញ្ញវត្ថុ​វៀតណាម។

បច្ចុប្បន្ន កម្រិត​បំណុលសាធារណៈ​របស់វៀតណាម មាន​៥៦,១% នៃផលិតផល​ក្នុង​ស្រុក​សរុប​នៅឆ្នាំនេះ ហើយនៅឆ្នាំ២០២០ រដ្ឋាភិបាល​ប្រទេសនេះ គ្រោង​នឹង​កាត់បន្ថយក​ឲ្យមកនៅ​ត្រឹម​៥៤,៣% និងបន្ថយ​ឲ្យនូវត្រឹម​៥២,៧% នៅត្រឹម​ឆ្នាំ២០២២ខាងមុខ។

គោលដៅ​កាត់បន្ថយ​កម្រិត​បំណុល​សាធារណៈ​របស់វៀតណាម ត្រូវបាន​កំណត់​នៅក្នុង​បរិការណ៍​នៃកំណើន​សេដ្ឋកិច្ច ត្រូវបាន​ទ្រទ្រង់​ក្នុងអត្រា ៦,៨% ក្នុងមួយឆ្នាំ នាអំឡុងពេល​បីឆ្នាំគឺ ឆ្នាំ ២០២០ ដល់ឆ្នាំ២០២២។

រដ្ឋាភិបាល​វៀតណាម ក៏​រំពឹងទុកពីប្រាក់ចំណូល​នៅក្នុងឆ្នាំ២០២០ -២០២២ ប្រមាណជាង ២១០ ពាន់លាន​ដុល្លារអាមេរិក និងការចំណាយ​ប្រមាណ​២២៥ ពាន់លាន​ដុល្លារ ជាមួយនឹង​ការបង្កើន​ការបែងចែក​សម្រាប់​ការវិនិយោគ និងអភិវឌ្ឍន៍។

សម្រាប់​ឆ្នាំក្រោយ​ប្រាក់ចំណូល​វៀតណាម​ត្រូវបានកំណត់​បង្កើន​ ខ្ពស់ជាង ឆ្នាំនេះ ៣,៨% ដោយឆ្នាំនេះ ចំណូល​ប៉ាន់ប្រមាណ មានជាង ៦៤​ពាន់លាន​ដុល្លារអាមេរិក។

ឱនភាពកញ្ចប់​ថវិកា​របស់វៀតណាម នៅឆ្នាំក្រោយ រំពឹងថា មាន​៣,៤៤% នៃផលិតផល​ក្នុងស្រុកសរុប ដែលមានតម្លៃជាទឹកប្រាក់​ប្រមណ ១០ ពាន់លាន​ដុល្លារអាមេរិក។

យ៉ាងណា​ក៏ដោយចុះ កាលពីពេល​ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម ក៏បាន​ចេញរបាយការណ៍​មួយ​អំពី​បំណុលនេះដែរ ដោយ​បាន​លើកឡើងថា ប្រទេសវៀតណាម មានគោលដៅ នឹងខ្ចីបំណុលប្រមាណ ជាង ២១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ ដើម្បីធ្វើការសងបំណុល​ដែលកំពុងមានស្រាប់ និងដើម្បីគ្រប់គ្រង​ទៅលើឱនភាព​កញ្ចប់ថវិកា ។

បំរែបំរួល​នៃកម្រិត​បំណុលសាធារណៈ​របស់វៀតណាម (ប្រភពពី VN Express)

របាយការណ៍រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានពឹងផ្អែកខ្លាំងទៅលើប្រាក់​កម្ចីជំនួយ​អភិវឌ្ឍន៍ផ្លូវការ (ODA) ដោយមានអត្រាការប្រាក់អនុគ្រោះ ប៉ុន្ដែ អ្នកផ្ដល់កម្ចី កំពុងបង្កើនអត្រាការ​ប្រាក់ខ្ពស់ ដែលវាកំពុងបង្កើន​នូវបន្ទុកបំណុលសម្រាប់រដ្ឋាភិបាលវៀតណាមផងដែរ។

សូមបញ្ជាក់ដែរថា បើមើលទៅលើ​របាយការណ៍ បាន​ឲ្យដឹងថា​កម្រិតបំណុល​សាធារណៈ​របស់វៀតណាម បាន​ចាប់ផ្ដើម​ធ្លាក់ចុះ​មកតិចជាងមុន ចាប់តាំងពីឆ្នាំ២០១៦មក ដោយក្នុងនោះ ឆ្នាំ២០១៦​កម្រិតបំណុល​សាធារណៈវៀតណាម មាន​រហូតដល់ ៦៣,៧% តែនៅឆ្នាំ២០១៩នេះ បាន​ធ្លាក់មកនៅ​ត្រឹម​៥៦,១% ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាល្លឺម៉ង់ សន្យាផ្ដល់ហិរញ្ញប្បទានជាង ៥៤ លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០

ព័ត៌មាន
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យានឹងផ្ដល់កញ្ចប់ហិរញ្ញប្បទាន ជាង ៥៤ លានដុល្លារអាមេរិក សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩-២០២០ ដើម្បីយកមកធ្…

ក្រុមហ៊ុនវេចខ្ចប់ ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្សថៃ SCG គ្រោងនឹងបោះផ្សាយមូលបត្រ ១ពាន់លានដុល្លារ ឆាប់ៗនេះ

ព័ត៌មាន
ក្រុមហ៊ុន វេចខ្ចប់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនយក្សរបស់ថៃ SCG គ្រោងនឹងធ្វើការចុះបញ្ចីបោះផ្សាយមូលបត្រនៅក្នុងស្រុក ជាមួយនឹងទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ