ទីក្រុងស្អាត​

រៀតណាម នឹងចំណាយជាង ១,២ លានដុល្លារអាមេរិកសម្អាតប្រឡាយទឹកក្នុងទីក្រុងហូជីមិញ


រដ្ឋាភិបាលវៀតណាម នឹងចំណាយប្រាក់ជាង១,២ លានដុល្លារអាមេរិក សម្រាប់គម្រោងសម្អាតប្រឡាយទឹកដែលពោរពេញដោយកាកសំណល់ នៅក្នុងទីក្រុងហូជីមិញនៅឆ្នាំនេះ ខណៈដែល ប្រឡាយទឹកនៅក្នុងទីក្រុងធំជាងគេរបស់វៀតណាមមួយនេះ សរុបមានប្រវែង ២៥ គីឡូម៉ែត្រ និងមានផ្ទៃទឹកសរុបជាង៤០ម៉ឺនម៉ែត្រការ៉េ។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express។
រៀតណាម នឹងចំណាយជាង ១,២ លានដុល្លារអាមេរិកសម្អាតប្រឡាយទឹកក្នុងទីក្រុងហូជីមិញ (https://e.vnexpress.net/)
ដោយ

ប្រភពព័ត៌មាន​ដដែល​បានឲ្យដឹងទៀតថា សម្រាប់​ការចេញ​ប្រតិបត្តិការ​សម្អាតម្ដងៗ នឹងធ្វើឡើង​រយៈពេល​២ថ្ងៃ ហើយកម្មករ​សម្អាតទាំងនោះ នឹង​ប្រមូល​សំរាម​ដែល​រសាត់អណ្ដែត​នៅលើផ្ទៃ​ទឹក​ប្រឡាយ​ទាំងនោះ ជាមធ្យម ប្រមាណ​៣៥ តោន​ក្នុងមួយថ្ងៃ។

បើតាម​នាយកដ្ឋាន​ធនធាន​ធម្មជាតិ​និងបរិស្ថាន មាន​៧០ ភាគរយ នៃ​កាកសំណល់​ដែល​មាន​តាម​ប្រឡាយទឹក​ទាំងនោះ គឺជា​វត្ថុប្រើប្រាស់​ធ្វើស្នោរ ក្រណាត់លីឡុង បំណែកនៃ​សម្ភារ​គ្រឿង​សង្ហារឹមចាស់ៗ និង​គ្រោង​ឆ្អឹងសាកសព​សត្វ​ជាដើម។ រីឯ ៣០ ភាគរយ​ផ្សេងទៀត គឺជា​ស្មៅ និងរុក្ខជាតិ​ដុះលើទឹក។ 

ប្រភព័ត៌មាន​វៀតណាម ដដែល​បានឲ្យដឹង​ទៀតថា ទីក្រុង​ហូជីមិញ បច្ចុប្បន្ន​មាន​ប្រឡាយទឹក​ចំនួន​​១៧០ ស្មើនឹង​ប្រវែង​ជិត​៧០០ គីឡូម៉ែត្រ ដែលត្រូវបាន​គ្របដណ្ដប់​ដោយ​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ Hyacinth ដែល​វា​បាន​ធ្វើឲ្យ​ទឹកប្រឡាយ​ស្ទះ​មិនសូវហូរលឿន ហើយក៏បាន​បំពុល​បរិស្ថានក្នុងទីក្រុង ក៏ដូចជា​បង្កើត​ឲ្យមាន​ជំងឺ​ផ្សេងៗ​ផងដែរ។ 

ជាមួយគ្នានេះដែរ បើតាម​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ក្រុង​របស់វៀតណាម បាន​ឲ្យដឹងថា ក្នុងមួយឆ្នាំៗ រដ្ឋបាន​រៀប​ចំ​កញ្ចប់​ថវិកា​ប្រមាណ​៤៧,៤ លាន​ដុល្លារអាមេរិក សម្រាប់​ការថែទាំ​ប្រព័ន្ធ​បង្ហូរទឹក និង​ថវិកា​ប្រមាណ ១២០ លានដុល្លារ​អាមេរិក​ផ្សេងទៀត​សម្រាប់​ការ​ប្រមូល​សំរាម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា នឹងក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយ នៅឆ្នាំនេះ

ព័ត៌មាន
ប្រទេសកម្ពុជា នឹងក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយ ក្នុងចំណោមប្រទេសសមាជិកទាំង១៦ ក្រោយពីកិច្ចព្រមព្រៀងនេះ ត្រូវបានបើកការចរច…

ធនាគារ អេស៊ីលីដា ជាចលករ​ដ៏សំខាន់​ ក្នុងការលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មាន
ក្នុងនាមជាគ្រឹះស្ថានធនាគារឯកជន ដ៏ធំនិងឈានមុខគេនៅកម្ពុជា អេស៊ីលីដាបានរួមចំណែកផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ