ចំណូលពន្ធដារ

ចំណូលពន្ធដារវៀតណាមសម្រេចបានជាង ៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០


រដ្ឋាភិបាលវៀតណាមនៅពេញមួយឆ្នាំ២០២០ប្រមូលចំណូលពន្ធដារបានចំនួនជាង ៥៤ពាន់លានដុល្លារ ស្មើនឹង ប្រមាណ ១០០,៦ ភាគរយ នៃការប៉ាន់ស្មានទុក នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាមនាពេលថ្មីៗនេះ។
ចំណូលពន្ធដារវៀតណាមសម្រេចបានជាង ៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០ (រូបភាព៖ asiatimes.com)
ដោយ

វិស័យពន្ធដារ​ត្រូវបាន​រដ្ឋាភិបាលវៀតណាម ចាត់ទុកជា​វិស័យចម្បង មួយក្នុង​ការបង្កើន​ចំណូល​ថវិកា​ជាតិ​អំឡុងពេល ដែលសេដ្ឋកិច្ច​វៀតណាម​រងប៉ះពាល់​ពីការ​រីករាលដាល​ជំងឺ​កូវីដ-១៩។

រដ្ឋាភិបាលវៀតណាម​បានអនុវត្ត​វិធានការ​គ្រប់គ្រង​ថវិការដ្ឋ​ដោយមាន​ប្រសិទ្ធិភាព ថែមទាំង​បាន​ដាក់ចេញ​នូវវិធានការ​ប្រមូលពន្ធ​ជាក់លាក់​មួយ​ជាហេតុ​អនុញ្ញាត​ឲ្យ​វៀតណាម​ទទួលបាន​ចំណូល​លើស​ពីការ​រំពឹង​ទុក​បែបនេះ។

លើសពីនេះ វៀតណាមបាន​យកចិត្ត​ទុកដាក់​ពង្រឹង​នូវដំណើរការ​ប្រមូលពន្ធ​របស់​មន្ត្រី​ពន្ធដាររបស់ខ្លួន ក្នុងន័យ​ជៀសវាង​និងលប់បំបាត់​អំពើពុករលួយ។

សូមបញ្ជាក់ថា ធនាគារពិភពលោក​បានធ្វើការវាយតម្លៃ​លើសេដ្ឋកិច្ច​វៀតណាមថា នឹងមាន​កំណើនក្នុង​រង្វង់ ៦,៨% ក្នុងឆ្នាំ២០២១ ប៉ុន្តែប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិនទាន់អំណោយផល សេដ្ឋកិច្ច​វៀតណាម​ត្រូវបាន​គេរំពឹងថា នឹងមាន​កំណើន​ត្រឹម ៤,៥%ប៉ុណ្ណោះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងកាត់យកដីបឹងតាមោក ចេញខ្លះវិញហើយ!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៥ខែមករានេះ បានចេញសេចក្តីសម្រេចលុបចោលគម្រោងផ្ដល់ដីបឹងតាមោក មួយចំនួន ដែលរាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតផ្តល់ដ…

ស្ថានទូតចិននៅកម្ពុជា៖ ការវិនិយោគផ្ទាល់ពីចិនមកកម្ពុជានៅតែកើន ៧០% ទោះបីមានកូវីដ-១៩

ព័ត៌មាន
ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ០១ ខែមករាឆ្នាំ២០២១ថា បើទោះបីជាមានកូវីដ-១៩ តាមយាយីក៏ដោយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ