Advertisement
Advertisement
ការនាំចេញអង្ករ​វៀតណាម

វៀតណាម នឹងសម្រុកនាំចេញអង្ករទៅទីផ្សារអឺរ៉ុប នៅឆមាសទី២ ឆ្នាំនេះ!


នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុប និងវៀតណាម ចូលជាធរមាន នៅខែសីហា ខាងមុខនេះ វៀតណាម នឹងបង្កើនការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនបន្ថែមទៀត ដោយមានកូតា ៨ម៉ឺនតោន ក្នុងមួយឆ្នាំ និងអាចនាំចេញប្រភេទអង្ករបាក់ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅក្នុងថ្ងៃនេះ។
វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន(រូបភាព៖vietnamnews.vn)
ដោយ
Advertisement

បើតាមក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានគូស​បញ្ជាក់ថា នៅក្នុងឆមាសទី ១ ដើមឆ្នាំ ២០២០នេះ វៀតណាម សម្រេច​ការនាំចេញ​អង្ករជាង ៣លាន ៥សែន ក្នុងតម្លៃ​សរុប ១ពាន់ ៧រយ​លានដុល្លារ​អាមេរិក ហើយនៅ​ក្នុង​ឆមាសទី ២នេះ ការនាំចេញអង្ករ នឹងមាន​កំណើន​បន្ថែម​ទៀត បន្ទាប់ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ចូលជាធរ​មាន ក្នុងពេល​ឆាប់ៗខាងមុខ។

អ្វីដែលពិសេស​ជាងនេះទៀត គឺ​ក្នុងចន្លោះពេល ៣ ទៅ ៥ឆ្នាំ ពន្ធទៅលើ​ផលិតផល​អង្ករ នឹងត្រូវ​កាត់បន្ថយ​មកដល់​សូន្យ​តែម្តង។

អនុប្រធាន​នាយកដ្ឋាន​នាំចេញ-នាំចូលនៃ​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានលើកឡើងថា កាលពី​ឆ្នាំ ២០១៩ ការនាំចេញ​អង្ករ​វៀតណាម ទៅកាន់​ទីផ្សារអឺរ៉ុប មានចំនួន​ទាប​បំផុត ត្រឹមតែ ១០លាន​ដុល្លារ​អាមេរិក ដោយសារតែ​អត្រា​ពន្ធគយ​ស្ថិតនៅ​កម្រិត​ខ្ពស់ពេក។

យ៉ាងណាក៏ដោយ ការផ្តល់​កូតានាំចេញ ៨ម៉ឺនតោន ក្នុងមួយឆ្នាំនេះ គឺជាឱកាស​សម្រាប់​ប្រទេស​វៀតណាម លើក​កម្ពស់​ការនាំចេញ​អង្ករ​របស់ខ្លួន ខណៈដែល​ទីផ្សារអឺរ៉ុប មានតម្រូវការ​អង្ករ​ប្រមាណ ២លាន ៥សែនតោន​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។

ទោះយ៉ាងណា សហភាពអឺរ៉ុប ក៏បាន​កំណត់​លក្ខខណ្ឌ​នៃការនាំចូល​អង្ករ​វៀតណាម ដោយត្រូវ​មានការ​បញ្ជាក់​ប្រភពដើម និងទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម។

ឆ្លៀតក្នុង​​ឱកាសនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម សហការ​ជាមួយ​នឹងក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម កំពុង​ចងក្រងជា​សេចក្តី​ព្រាងច្បាប់ ដើម្បីរៀបចំ​ចុះឈ្មោះ​ប្រភេទ​អង្ករ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយអង្ករ​ទាំងនោះ ត្រូវគោរព​ទៅតាម ស្តង់ដារ និងលក្ខខណ្ឌ​ជាច្រើន ដែលបាន​កំណត់​ដោយ រដ្ឋាភិបាល​វៀតណាម។

សូមជម្រាបដែរថា បើតាម នាយកគ្រប់គ្រង​ទូទៅ​នៃក្រុមហ៊ុន​ឯកជនមួយ នៅក្នុងវិស័យ​កសិកម្ម បានអះអាងថា បើសិនជា អង្ករ​វៀតណាម អាចគោរព​តាមស្តង់ដារ​បាន និងឈានចូល​ទីផ្សារអឺរ៉ុប ក្នុងកម្រិត​ពន្ធទាបនោះ អង្ករ​វៀតណាម នឹងអាច​នាំចេញ​បានកាន់តែ​ច្រើន​បន្ថែមទៀត នាពេលខា​ងមុខ ជាពិសេស នៅពេល​ដែលពន្ធ​លើ អង្ករ​វៀតណាម ធ្លាក់ចុះដល់ កម្រិតសូន្យ វៀតណាម នឹងកាន់តែ​អត្ថប្រយោជន៍ ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ អង្ករ មកពី​ប្រទេស​កម្ពុជា​យើង និងបណ្តា​ប្រទេសដទៃ ដែលកំពុង​ផ្គត់ផ្គង់​អង្ករ​ទៅកាន់​ទីផ្សារ អឺរ៉ុប៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងកើនឡើងការផលិតម៉ាស់កាន់តែច្រើន ក្រោយរោងចក្រម៉ាស់កើនឡើងជាបន្ដបន្ទាប់

ព័ត៌មាន
ចំនួនរោងចក្រផលិតម៉ាស់ និងការផលិតម៉ាស់នៅក្នុងប្រទេសថៃ បានកើនឡើងទ្វេដងពី ១២ រោងចក្រ កើនដល់ ២៣ រោងចក្រ ក្រោយពីដែលរាជរដ្ឋាភិបាលប្រទេសនេ...

ថៃអាចនឹងមានព្យុះភ្លៀងសេដ្ឋកិច្ចបក់បោកខ្លាំងនៅឆមាសទី ២

ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីថៃ បានព្រមានអំពីព្យុះភ្លៀងសេដ្ឋកិច្ច ដែលអាចបក់បោកមកលើប្រទេសថៃ នៅក្នុងឆមាសទី ២ ឆ្នាំ ២០២០ ដែលប្រទេសថៃ ត្រូវតែប្រឈមមុខដើម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ