បំណុលសាធារណៈវៀតណាម

វៀតណាម ដាក់គោលដៅ ខ្ចីបំណុល ២១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ


ដើម្បីធ្វើការសងបំណុលដែលកំពុងមានស្រាប់ និងដើម្បីគ្រប់គ្រងទៅលើឱនភាពកញ្ចប់ថវិកា ប្រទេសវៀតណាម បានដាក់គោលដៅ នឹងខ្ចីបំណុលប្រមាណ ជាង ២១ ពាន់លានដុល្លារអាមេរិកទៀត នៅឆ្នាំក្រោយនេះ ដោយវាបានធ្វើឲ្យកម្រិតបំណុលសាធារណៈវៀតណាម ត្រូវបានគេរំពឹងថា អាចកើនឡើងដល់ជាង ៥៤,៣% នៃផលិតផលក្នុងស្រុកសរុប គិតនៅចុងឆ្នាំក្រោយ។នេះបើតាមរបាយការណ៍មួយរបស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីដើមសប្ដាហ៍នេះ។
ឆ្នាំ ២០១៨នេះ ពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានជាប់បំណុលសាធារណៈ ១.៥០០ ដុល្លារអាមេរិក

សារព័ត៌មាន​ Vietnam Express បាន​ឲ្យដឹងថា ការចំណាយ​របស់ប្រទេសវៀតណាម ត្រូវបានគេ​កំណត់ថា នឹង​មានលើ​ទំហំផលិតផល​ក្នុងស្រុកសរុប ជាង​៣,៤៤ % នៅឆ្នាំក្រោយ ដែល​មាន​តម្លៃជាទឹកប្រាក់​ប្រមាណ ១០ ពាន់​លាន​ដុល្លារអាមេរិក។

រដ្ឋាភិបាលវៀតណាម​រំពឹងថា ការដំឡើង​អត្រាការប្រាក់​ទៅលើ​កម្ចីពីបរទេស នឹងមាន​អត្រា​ការប្រាក់​កើនឡើង​ពី ៨,៨% នៃប្រាក់កម្ចីបរទេស​កាលពីឆ្នាំ២០១៥ ទៅដល់ ១១,៤% នៅក្នុងឆ្នាំនេះ។ ដែលនេះ វាមានន័យថា ចំនួននៃការ​សងត្រឡប់​របស់រដ្ឋាភិបាល​ទៅលើបំណុលទាំងនោះ នឹងកើនឡើងដែរ។

របាយការណ៍​រដ្ឋាភិបាល​បាន​ឲ្យដឹងថា ប្រទេសវៀតណាម បានពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រាក់កម្ចី​ជំនួយអភិវឌ្ឍន៍​ផ្លូវការ (ODA) ដោយមាន​អត្រាការប្រាក់​អនុគ្រោះ ប៉ុន្ដែ អ្នកផ្ដល់កម្ចី កំពុង​បង្កើន​អត្រាការ​ប្រាក់ខ្ពស់ ដែលវា​កំពុង​បង្កើននូវបន្ទុកបំណុល​សម្រាប់រដ្ឋាភិបាល​វៀតណាម។

នៅជាង​៥ឆ្នាំខាងមុខនេះ ប្រាក់កម្ចី​ជំនួយអភិវឌ្ឍន៍​ផ្លូវការ ODA នឹង​កាត់បន្ថយជាលំដាប់ រហូតដល់​ទាល់តែ​អស់តែម្ដង ដែលវានាំឲ្យ​វៀតណាម មាន​កង្វះខាត​ប្រាក់កម្ចី​សម្រាប់​រយៈពេលវែង និងការលើកទឹកចិត្ត​ការវិនិយោគ។ រដ្ឋាភិបាល នឹង​ត្រូវប្រមែរប្រមូល​ប្រាក់កម្ចី​ថ្មីៗ ក្នុងពេលដែល​លក្ខខណ្ឌ​មិនសូវ​អំណោយផល។ នេះបើតាម​ការគូសបញ្ជាក់​នៅក្នុងរបាយការណ៍។

បើទោះបីជា សមាមាត្រ នៃកញ្ចប់ថវិកាចំណាយ​ទៅនឹង​ផលិតផល​ក្នុងស្រុកសរុប​របស់វៀតណាម​នៅឆ្នាំក្រោយនេះ នឹងនៅតែមាន​ដូចឆ្នាំ ២០១៩ក៏ដោយ ​ក៏តួលេខចំណាយ​ជាក់ស្ដែង​នៅឆ្នាំក្រោយ ត្រូវបានគេ​រំពឹងថា នឹង​កើនឡើង​ជាង​ឆ្នាំនេះ ប្រមាណជាង​៥៥០ លាន​ដុល្លារ​មេរិក។​

បំណុលសាធារណៈ​របស់វៀតណាម ត្រូវបានគេរំពឹងថា អាចកើនឡើងដល់​ជាង ៥៤,៣% នៃផលិតផល​ក្នុងស្រុកសរុប គិតនៅចុងឆ្នាំក្រោយ ដែលវា​នៅតិចជាង​ព្យាករណ៍​កាលពីមុន ដែលថា មាន​៥៦,១%។

ដោយឡែក សម្រាប់​ចំណូល​ថវិកា​រដ្ឋ​វៀតណាម នៅឆ្នាំនេះ ត្រូវបាន​គេកំណត់ថា នឹងកើនឡើង​៣,៣% លើសការប៉ាន់ស្មានពីមុន។ 

គួរបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ បើតាម​ការស្រាវជ្រាវ​របស់​ស្ថាប័នស្រាវជ្រាវ​សេដ្ឋកិច្ចវៀតណាម បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាម​ឆ្នាំនេះ អាចនឹងកើនឡើង​ដល់ទៅ ៧,០៥% ដែលមានលើស​ការគ្រោងទុក ដែលធ្លាប់រំពឹងថា មានត្រឹមតែ ៦,៦% ទៅ៦,៨% ប៉ុណ្ណោះ។ រីឯ នៅឆ្នាំ២០២០វិញ វៀតណាម​រំពឹង​ថា នឹង​រក្សាបាន​កំណើនសេដ្ឋកិច្ច​៦,៨% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់កម្ពុជា៖ កម្ពុជាមិនទាន់បានទទួលសំណើជាផ្លូវការក្នុងការបញ្ជូនកម្មករសំណង់ពីបង់ក្លាដេសមកកាន់កម្ពុជានៅឡើយទេ

ព័ត៌មាន
ស្របពេលដែលវិស័យសំណង់នៅកម្ពុជា បាននឹងកំពុងមានសន្ទុះរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងនេះ កម្ពុជាត្រូវបានប្…

ក្រុមហ៊ុន Oxley Gem ប្រកាសបញ្ចប់កិច្ចសន្យាម៉ៅការ​សាងសង់​គម្រោងអគារ The Peak ជាមួយ ក្រុមហ៊ុន Sino Great Wall និងតែងតាំងដៃគូម៉ៅការសាងសង់ថ្មី

ព័ត៌មាន
ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ