ការនាំចេញ​ផលិតផល​កសិកម្មវៀតណាម

វៀតណាម ប្ដូរពីការដឹកផ្លែគូលែននាំចេញតាមផ្លូវអាកាស មកដឹកតាមផ្លូវសមុទ្រវិញ ដោយសារតែកូវីដ-១៩


ប្រទេសវៀតណាម ត្រៀមនឹងនាំចេញផ្លែគូលែន តាមរយៈការដឹកជញ្ជូនផ្លូវសមុទ្រ ជំនួសឲ្យការដឹកជញ្ជូនតាមផ្លូវអាកាអាស ដោយសារតែរងផលប៉ះពាល់ព្រោះតែកូវីដ-១៩។ ការដឹកជញ្ជូនផ្លែគូលែននាំចេញ តាមផ្លូវសមុទ្រនេះ ក៏ជាការដឹកជញ្ជូនលើកដំបូងរបស់វៀតណាមផងដែរ ដោយវាត្រូវចំណាយពេលវេលាច្រើន និងទាមទារនូវបច្ចេកទេសខ្ពស់ក្នុងការស្ដុកទុកផ្លែគូលែន ដើម្បីដឹកបានទៅដល់ទីផ្សារគោលដៅ។ នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
វៀតណាម ប្ដូរពីការដឹកផ្លែគូលែននាំចេញតាមផ្លូវអាកាស មកដឹកតាមផ្លូវសមុទ្រវិញ ដោយសារតែកូវីដ-១៩ (រូបភាព៖ AFP Photo/Hoang Dinh Nam )
ដោយ

វៀតណាម បានត្រៀម​កុងតឺន័រដឹក​ផ្លែគូលែន​ស្រស់​​ចំនួន ៣កុងតឺន័រ ដែលនឹង​ត្រូវដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក អូស្ត្រាលី និងសិ​ង្ហបុរី តាម​ផ្លូវ​សមុទ្រ។ ក្នុងនោះ មាន​ក្រុមហ៊ុ​ន​នាំចេញ​ចំនួន២ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​៥ បាន​ចុះ​កិច្ចសន្យា​នាំចេញ​ផ្លែគូលែន​ជាង ៤ពាន់តោន ទៅកាន់​ទីផ្សារ​ចំនួន ១៥ នៅក្នុងពិភពលោក។ ក្រៅពី ទីផ្សារទាំងនេះ បើតាម​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម នៅឆ្នាំនេះ វៀតណាម​ក៏រំពឹងថា នឹងអាច​នាំចេញ​ផ្លែគូលែននេះ ទៅកាន់ទីផ្សារ​ប្រទេស​ជប៉ុនផងដែរ។

ការដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ ត្រូវបានគេរំពឹងថា នឹង​ក្លាយជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏សំខាន់​ សម្រាប់​ការនាំចេញ​ផ្លែ​គូលែន​របស់វៀតណាម​ប្រមាណ ៨០% នៅឆ្នាំនេះ។

លោក ហ័ង ត្រុង អគ្គនាយ​ក នាយកដ្ឋាន​ការពារ​រុក្ខជាតិ នៃក្រសួង​កសិកម្ម និអភិវឌ្ឍន៍​ជនបទវៀតណាម បាន​ឲ្យដឹងថា នៅឆ្នាំនេះ គម្រោងការនាំចេញធំ គឺជាការ​នាំចេញតាម​ផ្លូវសមុទ្រ។ ការដឹកជញ្ជូន​តាមផ្លូវសមុទ្រ ប្រហែល​ត្រូវការពេលជិត​​១ខែ ខណៈដែល​ការដឹកជញ្ជូនតាម​ផ្លូវអាកាស​នាពេល​កន្លងមក​ប្រើពេលតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ ដើម្បី​រក្សា​ផ្លែគូលែន​បានល្អ អ្នកនាំចេញ ត្រូវ​ប្រាកដថា​ផ្លែគូលែន​នោះ មិនមាន​បញ្ហា​ដោយសារ​សត្វល្អិតចង្រៃ ហើយ​ត្រូវប្រើប្រាស់​បច្ចេកវិទ្យាស្ដុកទុកថ្មី និងទំនើប។ ទោះយ៉ាងណា ការស្តុកទុក រក្សា​ផ្លែគូលែន ឲ្យមាន​គុណភាព​ល្អ ដើម្បីបាន​ទៅដល់ទីផ្សារបញ្ជាទិញ គឺជារឿងមិនងាយស្រួលប៉ុន្មានទេ។

ទោះជាយ៉ាងនេះក្ដី ការដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ​ ត្រូវបានគេដឹងថា គឺមានតម្លៃទាបជាង​ការដឹកជញ្ជូន​តាម​ផ្លូវអាកាស។ តួយ៉ាង តាមការប៉ាន់ប្រមាណ ការដឹកជញ្ជូន​ផ្លែគូលែន​ដាក់តាមកប៉ាល់​ តាម​ផ្លូវសមុទ្រ ទៅកាន់អាមេរិក អូស្ត្រាលី និងអឺរ៉ុប ត្រូវចំណាយពេល​ប្រហែល ២០ថ្ងៃ និងត្រូវ​​ចំណាយប្រមាណ ១៥០ ដុល្លារ ក្នុងមួយតោន និង​ចំណាយ​ពេល​៦ថ្ងៃ សម្រាប់​ដឹកជញ្ជូន​ទៅកាន់​សិង្ហបុរី ដោយចំណាយ​៧០ដុល្លារក្នុងមួយតោន ខណៈដែល​ការដឹកជញ្ជូន​តាម​ផ្លូវអាកាសវិញ ជាទូទៅ​ត្រូវប្រើពេលប្រហែល​តែ ២ថ្ងៃប៉ុណ្ណោះ ប៉ុន្ដែការចំណាយវិញ គឺមានដល់ទៅ ៥.៥០០ ដុល្លារអាមេរិក ក្នុងមួយតោន។ ដូច្នេះ ជម្រើ​ស​ដឹកជញ្ជូន​តាមផ្លូវសមុទ្រ​នេះ គឺជា​មធ្យោបាយ​មួយអាចជួយ​ដល់​ការនាំចេញ​ផ្លែគូលែន​របស់វៀតណាម ទៅដល់​ទីផ្សារនាំចេញ​​ដ៏លំបាកៗ​សម្រាប់​ឆ្នាំនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ ប្រាប់កម្មករនិយោជិតព្យួរការងារជាង ៣ម៉ឺននាក់ត្រៀមទៅបើកប្រាក់ពីភ្នាក់ងារវីង

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីក្រើនរំឭកប្រាប់ដល់កម្មករនិយោជិតប្រមាណជាង ៣ម៉ឺននាក់ ដែលប…

Thai Airways ត្រូវការពេល ៥ឆ្នាំ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ក្រោយពីប្រកាសក្ស័យធន

ព័ត៌មាន
តុលាការក្ស័យធនកណ្ដាល (Central Bankruptcy Court) បានទទួលយកករណីរបស់ក្រុមហ៊ុន Thai Airways និងកំណត់ថ្ងៃបើកសវនការ លើកដំបូងនៅក្នុងខែសី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ